ភាគទី30 : ឃ្វាលប្រពន្ធ 😒

1.6K 128 4
                                    

     " ពុទ្ធោហ៉ើយថេ មិញនេះបងធ្វើលេងតើ បងសុំទោសណា៎ប្រពន្ធ មោះចាំបងបី " ជុងហ្គុក និយាយហើយក៏លើកបីថេហ្យុង ដែរមានទម្ងន់ស្រាលដូចសំឡី ។ ថេហ្យុងក៏បាត់ខឹងភ្លាម គេញញឹមសមចិត្តដែរជុងហ្គុកចេះចូលមកលួងខ្លួនបែបនេះ ដៃក៏លើកឱបករាងក្រាស់ជាប់ផងដែរ ។

     "បងគួរឲ្យស្រឡាញ់ណាស់ដឹងអត់ មិននឹកស្មានថាបងស្រឡាញ់អូនខ្លាំងដល់ថ្នាក់នេះសោះ ពីមុនអូនដេកឈឺតែបងនៅតែព្យាយាមព្យាបាល ពីនោះអូនគិតថាអូនមិនសមនឹងបងសោះមនុស្សសម្បូរជំងឺពិតជានាំទុក្ខដល់អ្នកដ៏ទៃមែន   " ថេហ្យុង និយាយជុងហ្គុកក៏ចាំស្ដាប់ នាយសើចហួសចិត្តបន្ទិច

     " មានជំងឺតែមិនចេះប្រាប់បងឲ្យបានដឹងផង ទុក្ខទាល់តែធ្ងន់ធ្ងរ នេះបើបងលឿនជាងអូននឹងមិនពិបាកទេ " ជុងហ្កុក

     " អូន.គឺ.អូនមិនហ៊ាន អូនក្រែងចិត្តខ្លាចថាបងត្រូវលំបាក
ដោយសារតែអូន " ថេហ្យុងពេបមាត់

      "  តាំងពីពេលពួកយើងជួបគ្នាមក ជីវិតចេះតែបានជួបប្រទះនឹងទុក្ខវេទនា អូនធ្វើបាបចិត្តបងណាស់ពេលនៅជម្រំនោះ តែបងនៅតែតាមអូនទៀត មុខក្រាស់មិនធម្មតាមែន» ឆ្លៀតពេលនិយាយថេហ្យុង យកដៃទៅច្របាច់ថ្ពាល់ជុងហ្គុក ហេតុដោយខ្នាញ់ពេក

       « អូន គួរតែយល់ពីចិត្តបងឲ្យខ្លាំងជាងនេះបន្ទិចទៅ ព្រោះបងស្រឡាញ់អូនចេញពីបេះដូង អូនជាដួងចិត្តជាដង្ហើមជីវិតរបស់បង ហើយក៏បងធ្លាប់ប្រាប់អូនជាច្រើនលើកច្រើនសារហើយ ទោះជាមានរឿងអ្វីបងនឹងមិនបោះបង់ចោលអូនទេ ដូច្នេះបើមានរឿងអ្វីសូមចិត្តអូនកុំលាក់បងអីសូមឲ្យបងបានចូលជួយដោះស្រាយបញ្ហារបស់អូនផង  »  ជុងហ្គុក

     " បាទ អូនសន្យាអូននឹងគ្មានរឿងលាក់បងទៀតនោះទេ ហើយបងក៏ដូចគ្នាត្រូវប្រាប់អូនគ្រប់រឿង មិនថារឿងតូចធំ កុំធ្វើដូចជាអូនគ្មានរូបរាងចេញទៅណាមិនប្រាប់សូម្បីមួយម៉ាត់ " រលឹកដល់ត្រឹមនេះកំលោះតូចចាប់គិតដល់ពេល ជុងហ្គុកកុហកថាចេញទៅធ្វើភារកិច្ចតែតាមពិតទៅ កំពូលភ្នំយកឈាមនាគសោះ ។ 

     "ពេលនោះ បងមិនចង់ឲ្យអូនគិតច្រើន តែសន្យាលើកក្រោយឈប់ធ្វើបែបនេះទៀតទេ " ជុងហ្គុក

𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲 Where stories live. Discover now