ភាគទី​8• សៀវភៅ​

1.9K 153 0
                                    

    Part 8 សៀវភៅ​។

      " គ្រូពេទ្យ​ ! គ្រូពេទ្យ​ " SugaហៅJiminដែលកំពុងតែភ្លឹកមេីលខ្លួន។ មេីលផង​ញញឹម​ផង​ គេក៏ចេះអៀនដែលណា​ ។ តែទោះខំហៅយ៉ាងម៉េចក៏Jiminមិនឮថែមទាំងកាន់តែសម្លឹងមកSugaដោយក្រសែភ្នែកស្រទន់...

​        ផ្លឹប! !  Sugaដោយស្រែកហៅអ្នកចំពោះមុខយូរហេីយគេនៅតែគ្មានប្រតិកម្មអ្វីសោះនាយក៏យកដៃទៅភ្ទាត់ថ្ងាស់គេ..ល្មម​ម៉ាឈឺគួរសម

​     " អ៊ួយ៎​ ឈឺ​ ! " Jimin យកដៃខ្ទប់ថ្ងាស់ខ្លួនឯង​ ហេីយត្អូញឡេីង​ កម្លាំងដៃSugaមិនមែនស្រាលឯណាថាមិនត្រូវថ្ងាស់នេះពកហេីយទេដឹង😞។ គ្រាន់តែ​ចឹងចាំបាច់​ ធ្វេីបាបរាងកាយគេ​ ហ៊ឹកៗ
      (ម្ដងយ៉ុនហ្គី​ ម្ដងSugaហាមវង្វេងហា៎អ្នកអាន🥺)

​       " លោក​ម៉េចនឹង​សុខៗមកផ្ទាត់ថ្ងាស់ខ្ញុំចឹង​ ដឹងទេថាវាឈឺ! "Jiminធ្វេីមុខក្រម៉ូវធ្វេីមាត់ស្រួចៗថាឲ្យSuga។ ហេីយថ្ពាល់គេពេលនេះឡេីងប៉ោងៗគួរឲ្យចង់ចាប់ក្រញិចមែនទែន

​       " មកពីមុននេះខ្ញុំខំហៅ​ពេទ្យ​ហេីយ​ តែ​ពេទ្យ​មិនឮ​ អាល័យ​តែភ្លឹកមេីលមុខសង្ហារៗរបស់ខ្ញុំមែនទេ? " Sugaលេីកចិញ្ចេីមនិយាយបែបជឿជាក់​ ថាខ្លួនពិតជាសង្ហារពិតមែន​ អ្នកណាៗក៏ដឹងដែលថានាយសង្ហារ​ ? !

​         " អ៊ែក​ មុខឡេីងស្លេក​ " ជីមីន​ធ្វេីសម្លេងក្អួតបែបជ្រេញនឹងSugaមែនទែន។ ស្លេកស្លាំង​ដូចខ្មោចបាំរាំង​ មកអួតថាខ្លួនសង្ហារ​ មិនចេះខ្មាស់គេទេហី​

​       " បានៗ​ ឈប់និយាយប្រញ៉ាប់ទៅតាមពួកគេ"Sugaក៏ដេីរទៅមុនព្រោះស្ពឹកមុខមិនស្ទេីរដែលខំមានអំនួតនឹងសម្រស់ខ្លួនឯងតែបែរជាអ្នកម្ខាងទៀតមកចេញក្អួតអីណា​ បែបនេះ​អស់​អារម្មណ៍​ជឿជាក់​អាលីង។

​      " អេ៎​ ចាំខ្ញុំផង​ " ជេីងខ្លី​ៗ​ តុញ​ៗ​ក៏ប្រញ៉ាប់​រត់ទៅដេីម្បីឲ្យទាន់អ្នកកម្លោះ​ ។ អម្បាញ់មិញ​រាងតូច​គ្រាន់តែ​មិនចង់សរសេីរខ្លាចថា​ រាងក្រាស់​បានចិត្ត​ តែមេីលចុះចេះងដូចខ្ទួយ​ ដេីរទៅចោលគេទៀត😩គេហុតអត់ទាន់ហេ៎🥺

​         ......​

​       ជុងហ្គុក​អៀវ​ថេហ្យុង​មកដល់មុខកន្លែងស្នាក់ស្របពេលនោះ​ ក៏មានហ៊ូសុកនៅចាំផ្លូវដូចគ្នា។

𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲 Where stories live. Discover now