ភាគទី47: កូនយើងរឹងមាំណាស់

1.3K 105 0
                                    

Part47 
​      ព្រឹក
​    
​       ជុងហ្គុកចេញពីបន្ទប់ទឹកមានកន្សែងជូតក្បាល​ នាយភ្ញាក់មុនប្រពន្ធមិនហ៊ានរំខានទេីបសម្រចទុកឲ្យគេងយកកម្លាំង​ ។ ប៉ុន្តែនៅពេលជុងហ្គុកចេញពីបន្ទប់ទឹក​ នាយសម្លឹងទៅអស់សំណេីចនឹងប្រពន្ធដែលកំពុងអង្គុយឆ្ងក់សក់ក្បាលកន្រ្ទីងកន្ទ្រេីងលេីគ្រែ​។ ជុងហ្គុកដេីរមករកប្រពន្ធ​
​        "​ ប្រពន្ធបងក្រោកហេីយតេី​ សឺត-មានមិនស្រួលត្រង់ណាអត់​ ចុះត្រគាកនៅឈឺដែលអត់​ ? "​
​        "អ្ហឹកៗ​ ប្ដី​ អូនឈឺពេញខ្លួនទាំងអស់​ អូនក្រោកអត់រួចទេ​ "​ ថេហ្យុងពេបមាត់ដាក់ប្ដី​ រំអួយ
​         "ចឹងចាំបងបីទៅងូតទឹក​ ជុប៎​ ខ្លួនស្អុយមែនទែន​ "​ រាងក្រាស់លេីកបីថេហ្យុង​ ទម្លាក់មាត់ថេីបទ្រូងស្រង់យកក្លិនខ្លួន​
​          "​ ខ្លួនអូនស្អុយ​ ព្រោះអ្នកណា? " ថេហ្យុងសម្លក់​
​          "ព្រោះអូន​ "
           "Aww??"​
​          "​ មកពីអូនទាក់ទាញ​បង "
          "និយាយស្អីស្ដាប់មិនសូវយល់​ "
          "អនុវត្តន៍ផ្ទាល់ៗឆាប់យល់ជាង​ ណ៎ "
​          "ឆ្កួត !" ថេហ្យុងអៀន ផងខ្នាញ់ផង ប្រុសគម្រក់នេះកូន១ហើយនៅធ្វើចរឹកច្រឡឺមដូចកម្លោះ ។    ជុងហ្គុកដាក់ថេហ្យុងថ្នមៗក្នុងអាងទឹក ។ នាយបង្ហូតទឹកក្ដៅឧណ្ឌៗចូលអាង និងចាប់ផ្ដើមដួសខ្លួន បម្រើប្រពន្ធ ។
          "យប់មិញពុកមាត់បងចាក់សាច់អូនណាស់ ចាំអូនកោរឲ្យ"
           "បងមិនចង់កោរទេ បងចង់ទុកឲ្យវាដុះវែង " ស្របសម្ដីនាយចាក់សាប៊ូកក់សក់មកចាក់លើក្បាលប្រពន្ធ និងច្បូតសរសៃសក់ឆ្លៀតធ្វើសរសៃរក្បាលឲ្យផង
           " អាក្រក់មើលណាស់ លែងសង្ហារហើយចឹងហ៎ " ថេហ្យុងពេបមាត់
          " បងសង្ហារធ្វើម៉េចក៏នៅតែសង្ហារដែរ ដល់ពេលនោះអូនប្រាកដជាស្រែកសរសើរបងមិនខាន"
          "អ៊ែក ! ដូចចោរមិនថាទេ "
           "ចោរក៏បានឲ្យតែមានប្រពន្ធស្អាត ជុប៎ " នាយឱនមកថើបមាត់ក្រហមព្រឿងៗរបស់ប្រពន្ធ ។ ថេហ្យុងញញឹមមានសេចក្ដីសុខអាចនិយាយបានថាខ្លួនពិតជាមានសំណាងណាស់ ដែលមានជុងហ្គុកជាប្ដី ។សម្រាប់អ្នកផ្សេងមិនដឹងទេ តែសម្រាប់ថេហ្យុង គេលើកនាមប្ដី ជាឧត្តមស្វាមី ព្រោះជុងហ្គុកល្អពេកហើយ ។

𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲 Where stories live. Discover now