ភាគទី​១០•មិនអាចធ្វេីអ្វីបាន(:

1.8K 150 0
                                    

     Part 10

" អូននៅតែញៀនថេីបដដែល​ !  " ជុងហ្គុក​ឱនទៅខ្សឹបក្បែរត្រចៀកថេហ្យុងធ្វេីឲ្យគេភ្ញាក់ហេីយបេីកភ្នែករួចឃេីញវត្តមានជុងហ្គុកនៅនឹងមុខខ្លួនហេីយក៏រំញោចដល់សកម្មភាពអម្បាញ់មិញ។ ថេក្ដាប់មាត់និយាយមិនចេញព្រោះខ្មាស់នឹងជុងហ្គុងផងអៀនផងដែលខ្លួនតែងបណ្ដោយខ្លួនបែបនេះរាល់ពេលដែលថេីបគ្នា។

​      " អៀនមែនទេ? មិនបាច់អៀនទេបងមិនប្រាប់អ្នកណាឡេីយ​ "ជុងហ្គុក​គេយកដៃមកធ្វេីជារ៉ូតមាត់ខ្លួនឯងដូចជាដេឲ្យជិតមិនឲ្យនិយាយបាន។

​     " បានហេីយល្មមចេញបានហេីយ​ "  ថេហ្យុង​ដេញគេទៀតហេីយ​ តែលេីកនេះដេញព្រោះអៀនមិនមែនដេញឲ្យចេញពីឆាកជីវិតដូចពេលមុនៗនោះទេ

​     "  អត់!  " ជុងហ្គុក​ប្រកែក
​     "បន្ទិចទៀតមានមនុស្សមកហេីយលោក​ បេីមានគេមកឃេីញអាចនឹងយល់ច្រឡំបាន​ " ថេហ្យុង​ព្យាយាម​ពន្យល់​រាងក្រាស់​ឲ្យ​យល់តាមបំណងរបស់ខ្លួន។ រាងក្រាស់​ក៏ងក់ក្បាលផ្ទក់ដូចជាយល់ចឹងធ្វេីឲ្យថេហ្យុងលួចសប្បាយចិត្ត

​     "អ្នកនៅទីនេះនឹងដឹងថាពួកយេីងជាសង្សារនឹងគ្នា​មិនចាំបាច់បកស្រាយច្រេីនត្រូវទេ? ពួកគេនឹងមិនយល់ច្រឡំអ្វីទាំងអស់"សម្ដីជុងហ្គុកធ្វេីឲ្យថេហ្យុងហួសចិត្តខ្លាំងណាស់ហេីយក៏ខឹងខ្លាំងណាស់ដែល។

​     "ខ្ញុំធ្លាប់ប្រាប់ប៉ុន្មានដងហេីយថាពួកយេីងបានបញ្ចប់ហេីយ​ ចេញឲ្យឆ្ងាយពីខ្ញុំទៅមនុស្សគួរឲ្យរំខាន! "  ថេហ្យុង​ស្រាប់តែកម្រោលចូលស្រែកគំហគដាក់រាងក្រាស់។ ថេហ្យុង​ដូចជា​និយាយ​ច្រំដែលៗ​ពេកហេីយ​តែជុងហ្គុកមិនដែលស្ដាប់សោះមានតែផ្គេីនតបវិញបេីបែបនេះនរណាមិនមិនខឹង

​     " ថេ~បងសុំទោស​បងឈប់និយាយក៏បានកុំខឹងណា៎"ជុងហ្គុកក្រសោបប្រអប់ដៃរាងតូចបែបអង្វរកតែថេក្រគាស់ចេញគ្មានស្រណោះបន្ទិច​ ហេតុ​តែមិនចង់ឲ្យរាងតូចខឹងខ្លួនអម្បាញ់មិញនៅល្អនឹងគ្នាសោះបេីកុំតែខ្លួននិយាយបែបនោះកុំអីថេមិនខឹងចឹងឡេីយ...

​     "ចេញទៅ! "ថេហ្យុង​
​     "ថេ~" ជុងហ្គុក​បង្អូសសម្លេងហៅ​ព្រោះគេមិនទាន់ប្រាកដចិត្តទេថាថេហ្យុងមិនទាន់ឈប់ខឹងគេ

ខណៈ​នោះស្រាប់តែ​មានក្រុម​គ្រូពេទ្យ​ចូលមកដែល​ ជីមីន​និង​ហ៊ូសុក​ក៏​ដេីរសម្ដៅមករកថេហ្យុងហេីយពួកគេក៏សម្ដៅទៅអង្គុយនៅតុធ្វេីការដេីម្បីរៀបចំថ្នាំនិងសម្ភារៈផ្សេងៗដាក់ចូលក្នុងប្រអប់ពេទ្យ។ ហេីយនូហ្វាង​បានទៅក្បែរជុងហ្គុកដែលជាហេតុធ្វេីឲ្យគ្រូពេទ្យផ្សេងទៀតនៅក្បែរគ្នានោះនាំគ្នាខ្សឹបខ្សៀវទៀតហេីយ។

𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲 Where stories live. Discover now