ភាគទី40: អូនស្អប់បង​ 🙂

1.2K 93 4
                                    

  " សុំទៅបន្ទប់ទឹកសិន​ ចាំជួបគ្នានៅខាងក្រោម​ " ថារួចក៏ដេីរចេញ​       ជេហូបហាក់យល់ចិត្តចង់ទុកឲ្យគេបានសម្រួលចិត្តម្នាក់ឯងព្រោះមេីលទៅដូចគ្នាមិនសូវស្រួល​ សោះទាំងដែលរាល់ដងជីមីនជាមនុស្សសប្បាយរីករាយណាស់។

​        ជីមីនយកទឹកមកល្បុងលុបមុខ​  សម្លឹងទៅកញ្ចក់ចំពោះមុខ​ ដឹងថាមនុស្សដែលគេបានឃេីញអម្បាញ់នេះជានរណាទេ​ ? គឺជាសូហ្កា​  ហេីយក៏មិនមែនលេីកទីមួយដូចគ្នាដែលជីមីន​ រឿងសូហ្កាណាត់ជាមួយស្រីម្នាក់នោះ​ ។ ដូច្នេះដឹងពីមូលហេតុដែល​ ជីមីនស្អប់សូហ្កាហេីយ​ ។ 

​         Morning  ~~

​       ថ្ងៃអាទិត្យថ្ងៃឈប់សម្រាក​ តែក្នុងនាមជាគ្រូពេទ្យមួយរូបគឺនៅតែធ្វេីការដដែល​ ព្រោះមនុស្សឈឺគ្មានសៅរ៍អាទិត្យនោះទេ​ ។ 
​      នៅកន្លែងធ្វេីការ​ ថេហ្យុងមានទំនាក់ទំនងល្អជាមួយអ្នកគ្រប់គ្នា​ លេីកលែងតែ​ ណាម​ ម្នាក់​ ព្រោះថាណាម​ ស្អប់ថេហ្យុង​ ហេីយចោតថេហ្យុងថា​ ដណ្ដេីមសង្សារនាយ​ ទាំងដែល​ សង្សាររបស់ណាមជាអ្នកមក​  រញ៉េរញ៉ៃជាមួយថេហ្យុងសោះហ្នឹង!
​      បន្ទាប់មក​ ណាម​ និងសង្សាររបស់គេក៏បានបែកគ្នា​ ចាប់ពីពេលនោះហេីយ​ ទេីបជាពួកគេមិនសូវត្រូវគ្នា​ ។

​       "​ ធ្វេីជាគ្រូពេទ្យបែបណាមិនចេះគោរពពេលវេលា​ មិនដឹងទេឬថាម៉ោងចូលធ្វេីការម៉ោងប៉ុន្មាន​ ? " ណាម​ ចាប់កំហុសពេលដែលថេហ្យុងដេីរចូលមកភ្លាម​ ទោះបីជានេះទេីបតែម៉ោង8​

​       " អត់ទោសផង​លោក​ ខ្ញុំជាគ្រូពេទ្យផ្នែកវះកាត់តេី​ ណាមួយពេលព្រឹកព្រលឹមស្មាលនេះគ្មានអ្នកជំងឺឲ្យខ្ញុំវះកាត់នោះទេ​ "​Tae
      
      "​ឆឺស​ ! !  " គ្មានពាក្យតបត​ បានត្រឹមបញ្ចេញសម្លេងខ្យល់ឱបដៃដេីរទៅផុតធ្វេីមិនដឹង​ ។ ថេហ្យុងក្រវីក្បាល​ មនុស្សបែបនេះគេមិនសូវប្រកាន់ច្រេីនទេ​ គ្រាន់តែមិនចូលចិត្ត​ ។

​       រាងតូចដេីរចូលទៅកន្លែងធ្វេីការ​ ទូរស័ព្ទរោទ៍ឡេីងភ្លាម​ ៗ​នោះជាលេខប្ដីខ្លួនខលមក​

​     " អាឡូ​ បងមានការ...."​
​     " អ្នកប្រុសថេ​  តេីលោកប្រុសជុងមាននៅជាមួយអ្នកប្រុសអត់ "  សម្លេងស្រ្តីចំណាស់ពោលឡេីង​ ធ្វេីឲ្យបេះដូងនាយតូចរន្ធត់​ ប្រផ្នូលប្រាប់ហេតុមិនស្រួល

𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲 Where stories live. Discover now