ភាគទី51:​ ភាពរីករាយ​ និង​ ការជួបជុំ​💜

1.2K 93 2
                                    

Episode 51

​ "វាជាស្នាមក្រែមពិតមែន​ តែបងគ្មានស្រីស្អីទេ​ "​
​ "​មិនជឿទេ​ "​
​ "​ ចឹងចាំស្ដាប់បងណា៎​ "​

​ [...]​ នៅពេលដែលជុងហ្គុកចេញពីប្រជុំ​ មានមនុស្សស្រីម្នាក់ដេីរជំពប់ជេីងមកលេីទ្រូងនាយ​ ហេីយបានលួចផ្ដិតស្នាមក្រែម​ មានចេតនាបន្សល់ឲ្យឃេីញនៅលេីអាវជុងហ្គុក​។ តែពេលនោះជុងហ្គុកមិនបានចាប់អារម្មណ៍នោះឡេីយ​ ទេីបដេីរមកក្នុង​បន្ទប់ធ្វេីការផ្ទាល់ខ្លួន​ ហេីយក៏បានជួបនឹង​អ៊ូយ៉ុងនោះ

​ "​ អ្ហឹកៗ​ ជុងហ្គុក~ អូនសុំទោស​"​ ថេហ្យុងស្ដាប់ចប់ហេីយស្រែកយំខ្លាំងៗ​ ត្រសុលខ្លួនទៅឱបប្ដី​ គេខុសខ្លាំងណាស់​ ម្ដងជាពីរដងហេីយដែលគេចូលចិត្តប្រច័ណ្ឌមិនសួរនាំហេតុការ​ជាមុន ឲ្យបានច្បាស់ជាងនេះ
​ "​ បងមិនខឹងទេតែបងអន់ចិត្តណាស់​ "​
​ "​ អ្ហ៎? អូន-អ្ហឹកៗ​ "​ មិនអាចនិយាយអ្វីបានគិតតែពីយំ​ ។ ថេហ្យុងដឹងថាចរឹកខ្លួនឯងបែបណា​ គេចូលចិត្តគិតខឹងតែម្នាក់ឯង​ ទោះខំកែតែមិនសូវជាបានផលឡេីយ​ គេចូលចិត្តរេចិត្តទៅលេីអ្វីដែលគេឃេីញនឹងភ្នែក​ ជាជាងសម្ដីការពិត​ ។ ទោះយ៉ាងណា​ ថេហ្យុងត្រូវ​ តែខឹង​ វៃ​បញ្ចេញ​កំហឹង​ជាមុនទេីបព្រមស្ដាប់ហេតុផលតាមក្រោយ​

​ "​ អូនសុំទោស​ណា៎​ កុំអន់ចិត្តអី​ "​ ថេហ្យុងធ្វេីភ្នែកម៉ក់ៗដាក់ប្ដី​ ។ គេពិតជាមិនដឹងថាគួរប្រេីពាក្យអ្វីទៅនិយាយជាមួយជុងហ្គុកឡេីយ​ ព្រោះខ្លួនជាអ្នកខុសទាំងស្រុង​
​ "​ មិញនេះអូនមួលស្លឹកត្រចៀកបងឈឺខ្លាំងណាស់ដឹងអត់​ ? "​
​ "​ អូនអត់ដឹងទេ​ ព្រោះអូនមិនមែនជាបង​ ហិហិ"​
​ "​ បងត្រូវសងសឹក​ ! "​
​ "​ សងសឹក​បែបណាទៅ​ ? "​
​ "​ យប់នេះអូននឹងដឹង​ "​ ហេហេ​ សងសឹក​ពេលយប់ដូចជាមិនសូវស្រួលប៉ុន្មានទេ​ ។
​ "​ អ្ហឹមៗ​ "​ ថេហ្យុងងងក់ក្បាលមិនហ៊ានប្រឆាំង​"​ អាវបងដោះមកអូនយកទៅដុតចោល​ "​ បន្ទាប់មកថេហ្យុង​ ទាញអាវតិចដេីម្បីទាមទារ​ ។ ជុងហ្គុកក៏ដោះអាវភ្លាមៗ​ រួចហុចទៅឲ្យប្រពន្ធសំណព្វចិត្ត​ ។

​ "​ បងងូតទឹកសិនទៅ​ ចាំអូនរៀបចំបាយទឹកឲ្យបងណា៎​ សឺត​ ស្រឡាញ់បង​ "​ ថេហ្យុងជន្ទេីតជេីងទៅថេីបមាត់ជុងហ្គុកសឹមចេញ​ ពីបន្ទប់​ ។
​ ជុងហ្គុកទាញទូរស័ព្ទខលទៅ​ ជំនួយការម្នាក់​ ។
​ "​ ចាត់ការស្រីម្នាក់នោះកុំឲ្យមករញ៉េរញ៉ៃជាមួយខ្ញុំម្ដងទៀត​ មិនបាច់ដល់ស្លាប់ទេ​ ! "​
​ អ្នកណាមានបំណងចង់មកបំបែកបំបាក់គ្រួសាររបស់​នាយ​ កុំសង្ឃឹមថាបានផលល្អឲ្យសោះ​ ។ កុំឲ្យរឿងកាន់តែរាលដាល​ ត្រូវចាត់ការពីឥឡូវទៅ​ ។

​ ថេហ្យុង​ ចុះមកខាងក្រោយកអាវជុងហ្គុកទៅដុតចោលមិនស្ដាយស្រណោះ​ ព្រោះខ្លួនសែនស្អប់ពេលឃេីញស្នាមក្រែមមួយនោះ​ នេះបេីបានជួបម្ចាស់ស្នាមក្រែមវិញ​ ស្បថថាថេហ្យុងនឹងទះឲ្យបែកឈាម​ក្រហមចេញតាមមាត់ កុំឲ្យចេះតែដេីរហាច់ហេីរ​ រកប្ដីគេពេក​ ។

𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲 Where stories live. Discover now