ភាគទី​9​• អៀនណាស់​ (❍ᴥ❍ʋ)

1.9K 159 0
                                    

Part 9 ​ហ​។

នៅតាមផ្លូវ​ក៏ជួបជាមួយនឹង​ពលទាហានកំពុងតែចូលជួរ​ ហាត់។ ក្នុង​ចំណោម​នោះក៏មាន​ជុងហ្គុក​ដូចគ្នា​ ។ ជុងហ្គុក​ងាកមកឃេីញ​ថេហ្យុង​និង​ហានដុក​ដេីរជាមួយគ្នាធ្វេីឲ្យក្នុងចិត្តគេហាក់ខឹងជាខ្លាំង​ ហេីយអន់ចិត្តជាមួយថេហ្យុងត្រង់ខ្លួន​ដេញចេញរហូតតែចំពោះអ្នកផ្សេងបែរជា​ ធ្វេី​ធម្មតា​ទៅវិញ​ លម្អៀង​ខ្លាំងណាស់​ នេះបេីមិនជាប់ចូលជួរទេ​ ជុងហ្គុក​ច្បាស់ជា​ទៅ​វៃអាម្សៀលនោះឲ្យដេកមិនខាន​ ។

​ " ចន​ ជុងហ្គុក​ ឈរឲ្យត្រង់​ " មេបញ្ជាការ​កាន់​រំពាត់​មកវាយ​ភ្លៅ​ជុងហ្គុក​មួយខ្វាច់ព្រោះ​រាងក្រាស់​ឈរងាកឆ្វេងងាកស្ដាំតាមមេីល​ថេហ្យុង​នោះបណ្ដាលឲ្យ​ វៀចជួរហេីយ។ ក្រោយពីឃេីញ​មេបញ្ជាការ​វៃ​ជុងហ្គុក​ពួកទាហានផ្សេងទៀតនាំគ្នាសេីចក្នុងពោះមិន​បញ្ចេញ​។ ថេហ្យុង​ក៏បានសេីចនឹង​ជុងហ្គុក​ដូចគ្នា​

​ " Taeនៅឈរមេីលដល់កាលទៀតឆាប់ទៅ​ " ហានដុក​ក្រេីនរំលឹកTae..បេីមិនចឹងទេ​ច្បាស់ណាស់​Taeប្រាកដ​ជាឈរសម្លឹងមេីល​ជុងហ្គុក​ទេដឹង​ ។
ថេហ្យុង​ហាក់ធុញនឹង​ហានដុក​ជាខ្លាំងដែលមកឈរ​រអ៊ូរទាំ​ងូវៗក្បែរត្រចៀកខ្លួន​ដូច្នេះ​។
​ មុននឹងទៅ​ថេហ្យុង​មិនភ្លេចងាកទៅ​ ញញឹម​ស្រស់​ដាក់​ជុងហ្គុក​នោះទេ។ ជុងហ្គុក​កាលបេីឃេីញ​ថេហ្យុង​ញញឹម​ដាក់ខ្លួននាយក៏អៀន​ ថ្ពាល់​ចាប់ផ្ដេីម​ក្រហម​ខាំសាច់បបូរមាត់ទប់ភាព​អៀនរបស់ខ្លួន។ លេីកទីមួយហេីយ​ ដែល​ឃើញ​ថេហ្យុង​ញញឹម​ដាក់ខ្លួនបែបនេះ? ? នរណា​មិនរំភេីប។ ជុងហ្គុក​ឈរញញឹមខ្ជឹបរហូតដល់​មេបញ្ជាការ​ប្រាប់ឲ្យ​បំបែក​ជួរ​ ។ ជុងហ្គុក​ប្រញ៉ាប់​រត់ទៅរក​ថេហ្យុង​តែ​ថេហ្យុង​មិនដឹងជា​ដេីរទៅដល់ណាណីហេីយទេ​ ។

​ ថេហ្យុង​គ្មានទីណាឆ្ងាយក្រៅពី​ កន្លែង​ពេទ្យ​ទេចូលមកដល់ខាងក្នុងមានសភាពស្ងប់ស្ងាត់ព្រោះម្នាក់ៗគេនាំគ្នា​ រោង​អាហារ​អស់ហេីយតែ​ថេហ្យុង​មិនឃ្លានទេទេីបគេមិនទៅសុខចិត្តមក​អង្គុយ​ចាំនៅ​ទីនេះ​វិញ។
​ ខណៈ​នោះ​ថេហ្យុង​បានយក​សៀវភៅ​នោះចេញមក​ ពី​ហ៊ោប៉ៅ​អាវ​ពេទ្យ​របស់ខ្លួន​ និងបានបេីកវាអានដោយយកចិត្តទុកដាក់។

​ ប្រាវ! ! សៀវបានធ្លាក់ពីលេីដៃរបស់​ថេហ្យុង​ដោយសារអ្វីមិនដឹង​ ថេហ្យុង​ហាក់ប្លែកចិត្តដែលនៅសុខៗសៀវភៅហោះចេញពីដៃ​ដូច្នេះ​។

𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲 Where stories live. Discover now