ភាគទី33: ល្បិចកល 🤓👹

1.1K 119 10
                                    

« ខ្ញុំមិនអាចជួយគេបានទេ » សុងឆៃ
« បើចឹងសូមលោកជួយឲ្យខ្ញុំបានចេញពីនេះ ខ្ញុំនឹងចាត់ការរឿងរបស់ជុងហ្គុកដោយខ្លួនឯង សូមអង្វរណា៎ » ថេហ្យុងនៅតែទទូច រាងតូចជឿក្នុងចិត្តថា ម៉ូប្រាកដជាធ្វើអ្វីមួយទៅកាន់ជុងហ្គុកមិនខាន ដូច្នេះត្រូវតែជួយ

« ហ៉ើយ តែខ្ញុំមកជួយឯងឲ្យចេញពីទីនេះទៅរស់នៅកន្លែងផ្សេង ហេតុអ្វីនៅតែចចេសឯងមិនបាច់ខំប្រឹងទេទោះយ៉ាងណាក៏ ជុងហ្គុកមិនអាចដូចដើមបានដែរ » សុងឆៃគំហគបន្ទិចហើយផ្លាស់ទឹកមុខទៅជាក្រញ៉ូវ ពិតជាមិនយល់ថា ថេហ្យុងល្ងង់ឬក៏យ៉ាងម៉េចទេ

« តែខ្ញុំបារម្ភពីជុងហ្គុក ហ៊ឹកៗ» ថេហ្យុងយំចេញមកតែម្ដង ប្ដីគេមានទុក្ខមួយទាំងមូលគេម៉េចនឹងនៅស្ងៀមៗរត់គេចតែឯងបានទៅ ។
ដោយសារតែថេហ្យុងអង្វរពេកទើប សុងឆៃសម្រេចចិត្តថានាំថេហ្យុងចេញពីគុកងងឹតនេះ ហើយជួយផ្លាស់ប្ដូររាងកាយថេហ្យុងឲ្យទៅជាមនុស្សស្រី ថេហ្យុងស្អាតស្រាប់គ្រាន់តែតុបតែងបន្ទិចក៏បានទៅហើយ គ្រាន់តែមិនមាននរណាអាចចំណាំថេហ្យុងបានទេ។ បន្ទាប់មកថេហ្យុងត្រូវចូលធ្វើជាស្រីបម្រើ នៅក្នុងវាំងដែរ ។ ក្នុងពេលនេះ ថេហ្យុងត្រូវលើក ក្រយាយកទៅឲ្យជុងហ្គុកនៅឯដំណាក់ ជាមួយនឹងអ្នកបម្រើស្រី៤អ្នកផ្សេងទៀត ...

គ្រាន់តែចូលទៅដល់ ខាងក្នុងថេហ្យុងប្រែជាតក់ស្លុតបេះដូងនាយស្ទើរតែឈប់ធ្វើការ សេចក្ដីស្រឡាញ់ដែលលាយដោយសេចក្ដីអាណិតបានកើតមានឡើងក្នុងចិត្តព្រោះឃើញជុងហ្គុកដេកត្រង់ខ្លួននៅលើ គ្រែដូចជាមនុស្សស្លាប់ ហាក់មិនមានអ្នកណាមើលថែ ចំណែកឯម៉ូមិនឃើញនោះទេ ។

ថេហ្យុងនិងស្រីបម្រើនាំគ្នាទុកក្រយានៅលើតុ ហើយពួកគេចាកចេញទៅអស់លើកលែងថេហ្យុងដែរនៅមិនទាន់ទៅ ព្រោះការងារបន្ទាប់របស់រាងតូចគឺ នៅត្រៀមទឹកសម្រាប់ជុងហ្គុកងូតទៀត ។ ពេលវេលាល្អដែរបាននៅតែពីរនាក់ ថេហ្យុងចូលទៅក្បែរហើយសម្លឹងមុខរាងក្រាស់ ទាំងទឹកភ្នែករលីងរលោង ។ រាងតូចចូលមកអង្គុយហើយលើកប្រអប់ដៃក្រាស់មកថើបអង្អែល ត្រដូសលើថ្ពាល់របស់ខ្លួន

𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲 Where stories live. Discover now