Part 15 • រង់ចាំ 🍂

1.6K 172 3
                                    

    បុរសអាថ៌កំបាំងក៏ចេញពីគម្លៀតវាំងនន ធ្វើឲ្យផៃសុីកាបើកភ្នែកធំៗ ព្រោះគេគឺជាទាហានយូនិក ។

   «ឯងចូលមកបានយ៉ាងម៉េច? ចេញទៅកុំចូលមកជិតយើង! » នាងថយជំហ៊ានព្រោះតែការភ័យខ្លាចខ្លាំងពេក ។បុរសនោះកាន់តែមកក្បែរនាង រួចស្រាប់តែផៃសុីកាដួលសន្លប់តែម្ដង ។ បុរសនោះក៏ចាប់បីកាយនាងឡើងមក តែភ្លាមៗនោះ ៚ក្ឌាំង !!  សម្លេងទម្លុះទ្វារចូលមកលាន់ឮយ៉ាងខ្លាំងហើយគេម្នាក់នោះគឺជាសានជី ។

     «មកហើយឬ ព្រះរាជបុត្រ ?»  សានជីសួរមកកាន់អ្នកកម្លោះហាក់ដូចជាស្គាល់គ្នាច្បាស់យ៉ាងចឹង ។ពិតមែនហើយគេម្នាក់នោះគ្មាននរណាក្រៅពីជុងហ្គុករបស់អ្នកទាំងអស់គ្នាទេ។

     « ជាឯងទេឬ? » ជុងហ្គុកសួរទៅសានជីទាំងសម្លេងធម្មតាហើយដៃក៏មិនទាន់ទម្លាក់ផៃសុីកាចុះដូចគ្នា(នៅបីនៅឡើយ) ។ ជុងហ្គុកមិននឹកស្មានថាបានមកជួបសានជីនៅទីនេះឡើយ ។

     «  ភ្ញាក់ផ្អើលណាស់ហេស៎ ដែលបានជួបយើងឬកំពុងតែខ្លាចយើងហើយ គិតទៅឯងក្លាហ៊ានណាស់ដែលហ៊ានចូលមកទីនេះ គួរឲ្យសរសើរពិតមែន »  សានជីនិយាយស្របពេលដែលខ្លួនគេបោះជំហ៊ានទៅមុខកាន់តែក្បែរជុងហ្គុក

    « កម្ទេចបិសាចដូចជាឯងម៉េចនឹងអាចធ្វើឲ្យយើងខ្លាចបានទៅ ឯងថាទៅ?ឯងទេដែលគួរតែខ្លាចយើង !  »  មិនឲ្យចាញ់សម្ដីរបស់អ្នកម្ខាងទៀតជុងហ្គុកក៏តបទៅវិញយ៉ាងឈឺចាប់ ។សានជីស្ដាប់ទៅហើយគេពិតជាក្ដៅស្លឹកត្រចៀកខឹងនឹងជុងហ្គុកដែលថាខ្លួនជាកម្ទេចបិសាច

    « ហ៊ឹស! តែចូលរួមសោកស្ដាយផងព្រោះកម្ទេចបិសាចដូជាយើងក៏អាចធ្វើឲ្យឯងងាប់បានក្នុងពេលបន្ទិចទៀតដូចគ្នា »   សានជីរំងាប់ចិត្តឲ្យស្ងប់បន្ទិចកុំឲ្យខឹងខ្លាំង និងមិនភ្លេចនិយាយឌឺបកទៅជុងហ្គុកវិញដូចគ្នា។  ខណៈនោះស្រាប់តែមានក្លិនផ្សែងឆាបឆួលពេញបន្ទប់ ដែលវាជាផ្សែងសណ្ដំបិសាចដូចជាជុងហ្គុក។ ដឹងខ្លួននៅពេលនេះរាងកាយជុងហ្គុកម្រើកលែងរួចមិនអាចធ្វើចលនាបានទៀតនោះទេ ។

    «  អូ៎អូ៎ ម៉េចមិនខ្លាំងទៀតទៅ អាអន់ »  សានជីដើរមកក្បែរជុងហ្គុករួចយកដៃទះថ្ពាល់ជុងហ្គុកបំណងឲ្យជុងហ្គុកខឹង តែទោះជាខឹងយ៉ាងណាក៏រាងក្រាស់មិនអាចធ្វើអ្វីបានដូចគ្នា ។សានជីលូកដៃទៅបីផៃសុីកាចេញពីដៃជុងហ្គុក ដូចប្រាប់ចឹងគេគ្មានថ្ងៃឲ្យនាងចេញពីខ្លួនបានឡើយ។ 

𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲 Where stories live. Discover now