ភាគទី43:​ មករស់នៅជាមួយគ្នា🤍

1.1K 91 0
                                    

Part43

​ រយៈពេល៥ឆ្នាំបានកន្លងផុតទៅ​បន្ទាប់ពីថេពពោះ​ ត្រឹមតែមួយពព្រិចភ្នែកអ្វីៗក៏ប្រែប្រួលទៅតាមពេលវេលា​ មិនថាការរស់នៅ​និងទិន្ឋភាពជុំវិញខ្លួន​ ប៉ុន្តែក្ដីស្រឡាញ់របស់បុរសម្នាក់នៅតែស្មោះស័្មគ្រចំពោះភរិយារបស់គេ​ ជារាងដរាប​ បច្ចុប្បន្នមានកូនប្រុសម្នាក់ជាចំណងដៃផងដែរ​ ពួកគេបានឲ្យឈ្មោះថា​ អ៊ូយ៉ុង​ មានអាយុុ5ឆ្នាំហេីយ​ ។ អូយ៉ុង​ ជាក្មេងស្ងៀមស្ងាត់មិនសូវមាត់ក​ ចរឹកខុសពីក្មេងទូទៅ​ រឿងដែលពិសេស​ គេមានឈាមពីជុងហ្គុកច្រេីនណាស់​ គេមានកម្លាំងខ្លាំងលេីសក្មេងធម្មតា​។
​ ម៉ោង១១​ ព្រឹក​ អ៊ូយ៉ុងចេញពីរៀនមកផ្ទះ​ ថេហ្យុងទេីបតែរួចពីផ្ទះបាយល្មម​ ទេីបដេីរមកជួយកាន់កាតាបកូន​យកទុកលេីតុមួយឡែក។ បច្ចុប្បន្នថេហ្យុង​ ឈប់ធ្វេីការហេីយនៅតែផ្ទះ​ ធ្វេីបាយសម្លយកទៅឲ្យជុងហ្គុក​

​ "​ អូយ៉ុង​ ថ្ងៃនេះនៅសាលាយ៉ាងម៉េចដែលកូន​ "​ ថេហ្យុង​ អង្អែលក្បាលកូនប្រុសបន្ទន់ជង្គង់សួរយ៉ាងទន់ភ្លន់​

​ "​ ធម្មតាទេ​ ប៉ាតូច​ "​
​ "​ បាទ​ ចឹងកូនឆាប់ទៅងូតទឹកអាលបានចុះមកញ៊ាំបាយ​ ហេីយថ្ងៃនេះពួកយេីងយកបាយទៅឲ្យប៉ាធំទាំងអស់គ្នាណា៎​ "​
​ "​ បាទ​ "​ ថារួចក្មេងតូចក៏ដេីរចេញទៅខាងលេី​ គេក្មេងមែនតែចិត្តគំនិតដូចកម្លោះពេញវ័យ​ អ្វីៗគ្រប់យ៉ាងគេធ្វេីដោយខ្លួនឯងមិនចូលចិត្តពឹងជំនួយពីអ្នកដទៃ​ ។ (អាក្អូននឹងចរឹកដូចឪវាណាស់🥹)​
​ ចំណែកនៅសាលារៀនវិញមិនសូវមានក្មេងចូលចិត្តលេងជាមួយ​ អ៊ូយ៉ុង​ នោះទេព្រោះតែគេមិនចូលចិត្តលេងច្រេីននិយាយរួមស្ងប់ស្ងាត់តែម្ដង​ ប៉ុន្តែនៅមានក្មេងប្រុសតូចច្រឡឹងម្នាក់ដែល​ ឧស្សាហ៍មកសួរនាំ​ អ៊ូយ៉ុង​ ណាស់​ ។

​ #@Pharmacy Company

តុក​ តុក​ "សុំអនុញ្ញាតិបាទ​ មានប្រពន្ធយកបាយមកឲ្យប្ដី​ តេីអាចចូលបានទេ​ បាទ​ ? "​ ថេហ្យុងបេីកទ្វារចូលមកហេីយ​ តែសម្លឹងទៅឃេីញប្ដីកំពុងឈ្ងោកពិនិត្យមេីលឯកសារទេីបរាងតូចធ្វេីជាគោះទ្វារ​

𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲 Where stories live. Discover now