ភាគ​បញ្ចប់​ :​ គ្រួសារកក់ក្ដៅ​

2.1K 186 22
                                    

ព្រឹកថ្ងៃថ្មី​ (កាត់ៗ​ )​
​        ជុននីន​ភ្ញាក់ពីដំណេកឃេីញ​អាទិត្យ​ជះតាមបង្អួច។ តែស្រាប់តែភ្ញាក់ផ្អេីលនៅពេលបានឃេីញមនុស្សមាឌធំ​ ដេកនៅពីក្រោយគេ​ ដាក់ដៃឱបចង្កេះជុននីនមកមុខ​ ក្បាលរបស់បុរសម្នាក់នោះកប់នៅត្រង់​  ក​ របស់​ជុននីន។
​     ជុននីនប្រញ៉ាបដកដៃប្រុសម្នាក់នោះចេញ​ តែគេតោងស្អិតមនឲ្យរបេះបាន​ និងចាប់ខ្លួន​ជុននីន​មកគេងលេីទ្រូងគេវិញ​ ។ បេះដូង​ ជុននីន​លោតឮសម្លេងខ្លាំងៗ​ ញាប់ញ័រ​ស្មានមិនត្រូវ​ ។
​      "​ មិននឹកខ្ញុំទេហេស៎​ ? ជុននីន​ ? "​ គេសួរទាំងបិទភ្នែក
​      "​ ឯងជានរណា​ ហេតុអ្វីខ្ញុំត្រូវនឹក​ "​
​      "​ បែកគ្នាតែ១០ចាំខ្ញុំលែងបានហេីយ​ ? ចុះដេីមឈេីរបស់យេីងឯងបានថែរក្សាវាបានល្អឬអត់​ "​ 
​     អ៊ូយ៉ុងបានរលឹកដល់ដេីមឈេីរដែលដាំជាមួយគ្នា​ កាលពីក្មេង​ ធ្វេីឲ្យុននីនដឹងភ្លាម​ ថាបុរសដែលគេងឱបគេ​ ជា​ អ៊ូយ៉ុង​ ។ ជុននីនរលីងរលោងទឹកភ្នែក​ គាំងមិនអាចនិយាយអ្វីបាន​
​      "​ ជា​ អ៊ូ..អ៊ូយ៉ង​ មែនហេស៎​ ? "​
​      "​ ខ្ញុំនឹកឯងណាស់​ ខ្ញុំចង់ឱបឯងបែបនេះយូរណាស់មកហេីយ​ "​
​      "​ ចុះ​ អ៊ូយ៉ុងបាត់ទៅណា​យូរម្ល៉េះហេតុអ្វីទៅមិនប្រាប់ខ្ញុំចឹង​ អ្ហឹកៗ​  ខ្ញុំក៏នឹក​ អ៊ូយ៉ុងខ្លាំងដូចគ្នា​ "​
​      "​ សុំទោស​ "​ រាងក្រាស់ងេីបមកថេីបផ្ដិតទឹកភ្នែកក្មេងរំអួយ​ ។

​       .........​

​      កាលពីយប់មិញ​ជុងហ្គុកបានទៅរក​ ជីស្យុង​ហេីយគេក៏ព្រមមកភពមនុស្សតែ​ គេក៏សុំ​ជុងហ្គុកនាំបុគ្គលម្នាក់មកជាមួយផង​  ជុងហ្គុកក៏មិនប្រកែក

​       "​ ជីស្យុង​ កូនចិត្ត​អាក្រក់ណាស់​ទុក​ប៉ាចោល​ "​ ថេហ្យុងបន្ទោសកូនទាំងពេបមាត់​ ។ ជីស្យុង​ដឹងខុសភ្លាម​
​      "​ កូន​សុំទោស​ កូនគ្រាន់តែចង់នៅទីនោះឲ្យបានយូរតែគ្មានបំណងថាមិនមកវិញទេ​ "​
​      "​ មិនអីទេ​ តែ​ក្មេងតូច​នោះជានរណា​ ? "​
​      "គេជា​ មិត្តរបស់កូន​ ជាបិសាចនាគ​គួរឲ្យស្រឡាញ់​ណា៎​ប៉ាតូច​"​ ជីស្យុង​ឱនទៅខ្សឹបក្បែរ​ត្រចៀក​ថេហ្យុង​ ។ ជីស្យុង​ មិនចង់​សរសើរ​ឲ្យក្មេងតូចម្នាក់នោះឮឡេីយ​ ខ្លាចគេបានចិត្ត។ ថេហ្យុងសេីចតិចៗមា​ន​អារម្មណ៍​ថា​ ដូចជាដឹងមូលហេតុដែលកូនរបស់ខ្លួន​ ចូលចិត្ត​រស់នៅ​ ភព​បិសាច​។
​      កំពុងជជែកគ្នា​ ជុននីន​ អ៊ូយ៉ុង​ ក៏ចេញមកព្រមគ្នា​ ផ្ដល់ចម្លេីយឲ្យថេហ្យុងដឹងថា​ យប់មិញពួកគេគេងជាមួយគ្នា​ អាកូន​កំហូច! ! ។
​      "​ ជុននីនថ្ងៃនេះទៅចុះឈ្មោះចូលរៀនទី១២មែនទេ​ ? "​ ថេហ្យុង
​      "​ បាទ​ លោកពូ​ "​
​  
​      "​ ខ្ញុំចង់ចូលរៀនដែរ​ ប៉ាតូច​ "​ អ៊ូយ៉ុង​ ស្រែកបន្ទរ
​      "​ អូខេៗ​ ស្រេចលេីកូន​  ចឹងយកឡានទៅជាមួយជុននីនតែម្ដងទៅ​ "​ ថេហ្យុងមិនប្រកែក​ ហេីយបានហុចសោរឡានថ្មីស្រឡាងមួយឲ្យកូនប្រុស។

𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲 Where stories live. Discover now