ភាគទី29: លេងតិចតួចខឹង😒

1.5K 126 13
                                    

ព្រឹកនៃថ្ងៃថ្មី ថេហ្យុងក៏បានដឹងខ្លួនមកជាមួយនឹងអារម្មណ៍ថ្មី ដែរយល់ថាខ្លួនឯងដូចជាមានកម្លាំងជាងមុន ហើយដៃជើងអាចកម្រើកធម្មតា តែ ...

« ខិះ ខិះ » ថេហ្យុងក្អកចេញឈាមពណ៌ក្រម៉ៅតាមមាត់ ជាហេតុដែរឲ្យជុងហ្គុក ស្ទុះមកមើលពេលឮសម្លេងថេហ្យុង

« ថេ ...មានរឿងអីនឹង ហេតុអ្វីបានជាបែបនេះ » ជុងហ្គុក ឧទានសួរខ្លួនឯងទាំងភ័យ ព្រោះតែឃើញឈាមដែរធ្លាក់ចេញពីមាត់ថេ

« ជុងហ្គុក អូនមិនបានកើតអ្វីខ្លាំងទេ » ថេហ្យុងតបសម្លេងខ្សាវៗកុំឲ្យជុងហ្គុកបារម្ភ ។អម្បាញ់មិញគ្រាន់តែ ក្នុងខ្លួនដូចជាកំពុងតែផ្ទុកភ្លើង ក្ដៅក្រហល់ក្រហាយរាងកាយ តែនៅពេលដែរឆ្កួតឈាមចេញមក ស្រាប់តែប្រែជាធម្មតាវិញ ឬក៏បណ្ដាសាត្រូវបាន ដោះ រួចហើយ ។

« ចុះឈាមនេះ មិនបានទេៗត្រូវតែហៅ រាជ្យពេទ្យមកទើបបាន យ៉ាងណាបងក៏មិនបណ្ដោយទុកបែបនឹងឡើយ» ជុងហ្គុកមិនស្ដាប់ថេហ្យុង ព្រោះពេលនេះនាយបារម្ភ បារម្ភខ្លាំងបំផុត ហើយថេហ្យុងកុំចង់ប្រកែកថាមិនកើតអ្វី វាគ្មានប្រសិទ្ធភាពក្នុងការហាមឃាត់ ជុងហ្គុកមិនឲ្យបារម្ភឡើយ ។

ប្រហែលជាមួយស្របក់ ពេទ្យក៏មកដល់ហើយចាប់ផ្ដើមពិនិត្យថេហ្យុងដើម្បីឲ្យជុងហ្គុកអស់មន្ទិលសង្ស័យ ។ នៅពេលគាត់ចាប់ពិនិត្យ ជីពចរកដៃរាងតូចដំបូងគាត់បើកភ្នែកធំៗ គាត់ចោលភ្នែកមើលទៅជុងហ្គុកម្ដងម្កាលហើយបាននិយាយថា

« មិនមានអ្វីគួរឲ្យបារម្ភទេ ក្រាបទូលព្រោះថាព្រះមហេសី រួចផុតពីគ្រោះថ្នាក់ទាំងពួងរាងកាយប្រែជាមានថាមពលព្រលឹង ដូចមនុស្សទូទៅហើយ » គាត់ឱនគំនាប ប្រាប់ទៅជុងហ្គុកដែរអន្ទះសារ នៅមិនស្ងៀមខ្លួន សោះ

« បែបនេះល្អហើយ យើងបានធូរចិត្តណាស់ » ជុងហ្គុកត្រេកអរ ឱបថេហ្យុងមិនគិតថាមានអ្នកបម្រើ ឬរាជ្យពេទ្យនៅទីនេះ នាយមិនបានខ្មាស់នោះទេ តែថេហ្យុងតើ អៀនឡើងរឹងខ្លួនទៅហើយ

« ប៉ុន្តែ...» រាជ្យពេទ្យលូកមាត់ បានដើមប្រយោគបន្ទិចក្រសែភ្នែកឃៅរបស់ជុងហ្គុកងាកមក រាជ្យពេទ្យ ។បើមិញនេះនិយាយកោតៗថាលែងអីហើយ តែមកប៉ុន្តែស្អី ? ចាប់កាត់ក្បាលឡូវយាយធ្វើភ្លើៗនឹង

𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲 Where stories live. Discover now