ភាគទី26 : នាំស្រីមកជាមួយ 💔

1.6K 150 0
                                    

      ថេហ្យុងគេងលង់លក់ ជុងហ្គុកក៏ចេញដំណើរទៅ ដោយមិនបានប្រាប់ឡើយ ។  ដោយហៅ Talyឲ្យមកកំដរថេហ្យុង ដោយសារតែTalyមកនេះហើយទើបជុងហ្គុកបានដឹងរឿងគ្រប់យ៉ាង អំពីបណ្ដាសាដែរមានលើថេហ្យុង ។ ដូច្នេះរាងក្រាស់ ស្ម័គ្រចិត្តជួយដោះវា ។ ហេតុអ្វីបានជាថេហ្យុងមិនប្រាប់ជុងហ្គុកតាំងពីដំបូង នោះនាយក្រាស់ប្រាកដជាជួយបានភ្លាមៗ ។

       មូលហេតុដែរថេហ្យុងមិនងាយនឹងប្រាប់មកពីក្រែងចិត្តខ្លាចថាជុងហ្គុកនឹងត្រូវលំបាកដោយថា គេ មិនចង់ធ្វើជាបន្ទុកសម្រាប់អ្នកណាឡើយ ។ 

      ...... 

     ព្រឹក ៚
     ថេហ្យុងភ្ញាក់ពីដំណេក អ្វីដែរបានឃើញមុនគេគឺTaly

     « Taly នាងមកបានយ៉ាងម៉េច ?»  ថេហ្យុង ក្រឡេកមើលចុះឡើងក្នុងបន្ទប់ក្រែងបានឃើញជុងហ្គុក តែគ្មានទេវាគឺទទេស្អាត មិនឃើញសូម្បីតែស្រមោល

      « ជុងហ្គុកឲ្យខ្ញុំមកកំដរឯង ព្រោះគេមានភារកិច្ចត្រូវដោះស្រាយ..គេទៅបាត់ហើយមិនបានចាំលាឯងទេឯងកុំអន់ចិត្តអី គេនឹងមកវិញឆាប់ៗនេះ» Taly  និយាយទន់ភ្លន់ តែពេលឃើញទឹកមុខថេហ្យុងធ្លាក់ចុះទើបនិយាយរកពាក្យលោងលោម កុំឲ្យគិតច្រើន

     « ហឹម មិនអីទេ តែថានាងបានប្រាប់រឿងខ្ញុំទៅជុងហ្គុកដែរអត់  »  ថេហ្យុងសម្រួលអារម្មណ៍ ហើយចាប់ឱកាសសួរភ័យខ្លាចTalyធ្លោយមាត់និយាយអ្វីចេញទៅ

     «អត់ទេ ! ខ្ញុំមិនបាននិយាយអ្វីឡើយ» ការពិតនាងនិយាយអស់ហើយតែ ជុងហ្គុកហាមមិនឲ្យប្រាប់ថេហ្យុងឡើយ ។  ថេហ្យុងក៏ជឿនាង ។

      ...... 

     រសៀលបន្ទិច ថេហ្យុងកំពុងតែអង្គុយអានសៀវភៅនៅក្នុងដំណាក់សៀវភៅរបស់ជុងហ្គុក ស្រាប់តែអ្នកម្នាង ម៉ានយ៉ា ដើរចូលមកជាមួយស្នំពីរនាក់  ព្រោះនាងដឹងថាជុងហ្គុកមិននៅវាំងទេ ដូច្នេះវាជាឱកាសនាងសម្រាប់ចាត់ការ ថេហ្យុង ។ ឆ្ងល់មែនទេហេតុអ្វីបានជានាងនៅតែរឿងទីនេះទៀត ដោយសារតែ នាងជាកូនធម៏ ទើបនាងសុំស្នាក់នៅលេងទីនេះមួយរយៈសឹមត្រឡប់ទៅ នគរនាងវិញ

        « យើងគួរតែអាណិតឯងណាស់ គីមថេហ្យុង ដែរត្រូវគេទុកចោលបែបនេះ ឯងមិនដឹងទេថាមនុស្សប្រុសមិនគួរឲ្យទុកចិត្ត » មកដល់នាងក៏និយាយសម្ដីចម្អក ដើម្បីញ៉ុះញង់ឲ្យថេហ្យុង គ្រាំគ្រាចិត្ត ។ថេហ្យុងមិនមាត់ព្រោះTalyប្រាប់ច្បាស់ណាស់ថាជុងហ្គុកមានភារកិច្ចធ្វើ

𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲 Where stories live. Discover now