ភាគទី​7 • ទង្វើ​ល្អៗ​

2K 160 0
                                    

Part 7 ទង្វើ​ល្អៗ​។

ពេល​ជីមីន​ដេីរមករកTaeនោះរាងតូចបានជ្រួសផ្លូវជាមួយយ៉ុនហ្គីនិងជុងហ្គុក។ ហេីយ​ជីមីន​បានប្រាប់ថាមានណាត់ទៅមេីលអំពិលអំពែកជាមួយថេហ្យុងនេះជាឱកាសសម្រាប់ជុងហ្គុកទេីបសុំជីមីនទុកឲ្យខ្លួនជាអ្នកទៅជំនួសវិញ។
​ ពេល​ជុងហ្គុក​មកដល់កន្លែងអ្វីដែលបានឃេីញ​ នោះគឺ​ថេហ្យុង​កំពុងតែប្រេី​វេទមន្ត​បង្កេីតសត្វ​អំពិលអំពែក​មែនទេ? ជុងហ្គុក​ស្រឡាំងកាំង​មិនស្ទេីរទេ​ តែមិនបានមាត់និងសង្ងំឈរមេីលថេហ្យុងបន្ត។ ខណៈ​ពេលដែល​ថេហ្យុង​ឈប់លេង​ ហេីយដង្ហក់ដង្ហេីមព្រោះហត់នឿយជុងហ្គុកបានដេីរមកឱបចង្កេះ​ថេហ្យុង​ពីក្រោយ​ ធ្វេីឲ្យ​ថេហ្យុង​ភ្ញាក់ស្មានតែជីមីន​ តែ​មិនមែន​ទេជីមីនឯណាមកឱបចង្កេះខ្លួនបែបនេះនោះ? ថេហ្យុង​ងាកមុខមកមេីល​

​ " ជុង..ជុងហ្គុក​ ធ្វេីស្អីនឹងលែងទៅ​ " ថេហ្យុង​រេីខ្លួនតែ​ជុងហ្គុក​កាន់តែបន្ថែមកម្លាំងដៃ​ ទេីបរាងតូចរេីចេញអត់រួច🙁(សង្ងំៗទៅ​ ប្ដីកូនឯងតេី😐)​

​ " សុំឱប​បែបនេះ​ឲ្យយូរៗបានទេ​? " ជុងហ្គុក​
​ " ប្រយ័ត្ន​មានគេមកឃេីញ​ មិនល្អទេ​ " ថេហ្យុង​
​ " ឃេីញក៏ឃេីញទៅ​ " ជុងហ្គុក​
​ " អ្នកគ្រូ​ពេទ្យ​នូហ្វាង​ ច្បាស់ជា​គិតច្រើន​ខ្ញុំមិនចង់ជាប់ឈ្មោះជា​ ជនទីបី​ " ថេហ្យុង​និយាយបែបដៀមដាមដាក់​ជុងហ្គុក​ មិនដឹងដូចគ្នាថាអ្វីដែលជំរុញឲ្យខ្លួនទៅនិយាយបែបនេះដាក់​ ជុងហ្គុក​? ក្រែងមិនឲ្យ​ជុងហ្គុក​មក​ពាក់ព័ន្ធ​នឹងខ្លួនហេស៎​ ឥឡូវ​ទៅ​ប្រច័ណ្ឌ​គេអីណា​ យ៉ាប់​មែនហេីយ

​ " នេះ​Taeកំពុង​តែ​ ប្រច័ណ្ឌ​មែនទេ? " ជុងហ្គុក​
​ " ប្រច័ណ្ឌ​ខ្មោចលោកឯងស្អី​ ខ្ញុំគ្រាន់តែនិយាយប្រាប់​យ៉ាងហោចណាស់​លោកក៏មាន​ សង្សារ​ហេីយមកធ្វេីខ្លួនរញ៉េរញ៉ៃជាមួយខ្ញុំនេះ​ ខ្ញុំខ្លាចគេមករករឿងខ្ញុំ.."​ ថេហ្យុង​ប្រកែក​យ៉ាងលឿនខ្លាចគេចាប់បាន​ ថាខ្លួន​ពិតជា​ប្រច័ណ្ឌ​ពិតមែន​ ហេីយខ្លាំងទៀតផង

​ " បងសួរតិចសោះ​ រៀបរាប់​ហូរហែ​ម្ល៉េះ​នេះហេីយបញ្ជាក់ច្បាស់ណាស់ថា​ កំពុងកុហក​ " ជុងហ្គុក​ដឹងពី​ប្រតិកម្ម​របស់Taeនៅពេលគេកុហក..ព្រោះ​កាលនៅទាក់ទងគ្នាTaeកុហកលេីកណាដែលថាជុងហ្គុកចាប់មិនបាននោះ។

𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲 Where stories live. Discover now