ភាគទី38: អូនជាថ្នាំកម្លាំងចិត្ត😻😺

1.4K 115 5
                                    

" ឈប់និយាយជាមួយបងហើយ " រាងតូចរុញទ្រូងជុងហ្គុកឲ្យដកឃ្លាឆ្ងាយពីខ្លួន រួចដើរគេចទៅមុន ជាមួយមុខក្រហមងាំង មុខក្រហមព្រោះអៀន ស្អីគេអតីតជាតិត្រូវជុងហ្គុកចាប់រំលោភផង បាក់មុខងាប់ហើយ !

"ថេប្រពន្ធសម្លាញ់ ចាំបងផង " ជុងហ្គុករត់តាមពីក្រោយ មកដល់ក៏ចាប់ថេហ្យុងបីភ្លាមៗដោយគ្មានប្រាប់ទុកជាមុនបណ្ដាលឲ្យចិត្តថេហ្យុងភ័យ ស្ទើប្រហោងពោះ

" អ្ហាយ៎ បងធ្វើអីនឹង ឆាប់ដាក់អូនចុះភ្លាមប្រយ័ត្នធ្លាក់អូនណា៎ " ថេហ្យុង រើខ្លួននៅលើដៃជុងហ្គុកតិចៗ ណាមួយខ្មាស់អ្នកដំណើរតាមផ្លូវផង ត្បិតថាទីនេះជាផ្លូវសារធារណៈមានមនុស្សមើលមកច្រើនណាស់

" មានបងទ្រហើយ ទៅខ្លាចធ្លាក់ធ្វើអីតោងកបងឲ្យតែជាប់ទៅបានហើយ ថ្ងៃនេះបងបីអូនដើរលេងម្ដង " ជុងហ្គុកនិយាយហើយក៏ដើរទៅមុខមែនទែន ។ថេហ្យុងខ្មាស់គេពេក ទើបលាក់មុខផ្អឹបនឹងដើមទ្រូង ហាប់ណែនរបស់ប្ដី ខ្លាចថាមានគេឃើញមុខយកទៅនិយាយដើម ។
ជុងហ្គុកសែនខ្នាញ់ចរឹកប្រពន្ធហួសហេតុ អៀនមើលតែទើបស្គាល់គ្នាលើកដំបូង នេះមានកូន1ហើយនៅអៀនទៀត

..... .....

ប្រាវ ៚ដឹប ៚ ឆារីស ក្រវាសរបស់របរលើតុឲ្យរាយប៉ាយខ្ចាត់ខ្ចាយ បន្ទាប់មកនាងយកថូផ្កាក្បែរនោះគប់ទៅ សុងឆៃ ចំក្បាលបណ្ដាលឲ្យបែកហូរឈាម តែនាយជំនិតមិនមាន ចេញប្រតិកម្មឡើយ

" យូរៗទៅឯងហ៊ានក្បត់យើងផង យើងបញ្ជាឲ្យឯងទៅសម្លាប់ប្រពន្ធកូនវា តែហេតុអីវានៅរស់ទៀត ?? " ឆារីស ស្រែកកំហគខ្លាំងៗឥតទប់សម្លេង ត្បិតថានាងខឹងកំហឹងឡើងច្រាលពេញខ្លួនទប់លែងជាប់

" ខ្ញុំម្ចាស់ ពិតជាបានសម្លាប់ថេហ្យុងពិតមែន តែរឿងគេរស់ឡើងវិញខ្ញុំមិនបានដឹងទេ អាចថាមានអ្នកជួយគេក៏ថាបាន....អ្ហាយ ខឹកៗ" សុងឆៃនិយាយមិនទាន់នឹងចប់ប្រយោគផង ឆារីសប្រើសិល្ប៍មកវាយប្រហារ សុងឆៃចំទ្រូងធ្វើឲ្យទន់ជង្គង់ដួល ឆ្កួតឈាមតាមមាត់

" កុំមកដោះសារឲ្យសោះ បើឯងពិតជាសម្លាប់វាមែនចុះអាម្នាក់រត់ទៅភពមនុស្សនោះវាជានរណា ? យើងទុកឱកាសឲ្យឯងម្ដងទៀតឆាប់ទៅសម្លាប់គីម ថេហ្យុងឲ្យបាន " ឆារីស

𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲 Where stories live. Discover now