ភាគទី17 : ឈឺចាប់សងខាង

1.6K 142 5
                                    

Part 17

     ថេហ្យុងត្រូវបានគេនាំដើរ  តែថេហ្យុងមិនដឹងថាពួកគេកំពុងតែនាំខ្លួនសម្ដៅទៅទីណាទេ ។ថេហ្យុងមិនហ៊ានទាំងហើបមាត់សួរពួកគេផងដោយសារតែខ្លាចពេក ។ ចូលមកដល់កាន់ល្អាងមួយទៀតថេហ្យុងបានឃើញមនុស្សប្រុសម្នាក់ត្រូវបានគេចង់ព្យួរ ដោយឆ្កាងដៃយ៉ាងគួរឲ្យអាណិតថេហ្យុងមិនចំណាំឡើយថាគេម្នាក់នោះជាជុងហ្គុកព្រោះតែរូបរាងជុងហ្គុកមិនមែនស្ថិតក្នុងសភាពជាមនុស្សឡើយ ។ 

    « បើកភ្នែកបានហើយប្អូនប្រុស » សានជីស្រែកដាក់ជុងហ្គុក ។  ថេហ្យុងហាក់ឆ្ងល់ជាខ្លាំងជាបងប្អូននឹងគ្នាតែហេតុអ្វីបានជា ធ្វើទារុណកម្មគ្នាដល់ថ្នាក់នេះពិតជាគួរឲ្យអាណិតពិតមែន ថេហ្យុងក៏ប្រហែលៗមុខមាត់របស់ជុងហ្គុកដែល តែមិនស្គាល់ឡើយ ។  ជុងហ្គុកងើបមុខឡើង ដើម្បីមើលម្ចាស់សម្លេងដែលស្រែកហៅខ្លួន មុនដំបូងមុខមាំនៅឡើយទេ តែ ពេលបានឃើញនូវវត្តមានរបស់ថេហ្យុងឈរនៅក្បែរសានចីដោយដៃមានជាប់ខ្នោះ ចុងហ្គុកប្រែទឹកមុខមកជាសោកសៅព្រួយបារម្ភពីរាងតូចម្ដង ។

    « ជុងហ្គុក!  ជាបងមែនទេ អ្ហឹកៗ » ថេហ្យុងគ្រាន់តែបានដឹងភ្លាមថាគេម្នាក់នោះជាសង្សារខ្លួន រាងតូចស្រែកយំហ៊ូរមនុស្សប្រុសដែលខ្លួនរងចាំប៉ុន្មានថ្ងៃមកនេះ ការពិតកំពុងតែជួបនឹងបញ្ហាដ៏អាក្រក់ ។

     « អូនមកទីនេះបាន យ៉ាងម៉េច? »  ជុងហ្គុកគេមិនសប្បាយចិត្តឡើយដែលមានវត្តមានថេហ្យុងនៅទីនេះ
ព្រោះដឹងថារាងតូចនឹងត្រូវជួបគ្រោះថ្នាក់

     «  អូនមិនដឹងទេ ប..បងកើតអ្វីហេតុអ្វីក្លាយជាបែបនេះ »  ថេហ្យុងទើបតែចាប់អារម្មណ៍នឹងរូបរាងកាយថ្មីរបស់ជុងហ្គុកនៅពេលនេះ គឺមិនមែនជាមនុស្សឡើយមុខមាត់គួរឲ្យខ្លាច ដូចជាបិសាចដ៏ទៃទៀតចឹង (ពេលនឹងគ្មានកន្ទុយនាគទេ)

     «  គេមិនមែនជាមនុស្សឡើយ អាល្អិត គេជាបិសាចដូចជាយើងចឹង ជាបិសាចជញ្ជក់ឈាម-» បានឱកាសសានជីអុចអាលដាក់ថេហ្យុងបំណងឲ្យរាងតូចស្អប់ខ្ពើមនិងខ្លាចរអាចំពោះជុងហ្គុក

    « ស្ងាត់ទៅអាចង្រៃយ៍!!  » ជុងហ្គុកខឹងកញ្រ្ជោលខ្លួនស្រែកបញ្ជាសានជីមិនឲ្យនិយាយអ្វីច្រើនជាងនឹងទៀត ។អ្វីដែលខ្លាចបំផុតគឺថេហ្យុងនឹងបញ្ចេញកាយវិការ ស្អប់ហើយខ្លាច ចំពោះខ្លួន

𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲 Where stories live. Discover now