ភាគទី​4• អាចធ្វេីជាមិត្តនឹងខ្ញុំ? ?

2.5K 186 0
                                    


   Part4 ហហហហ

​    "ល្មម​លែងបានហេីយ​!  "​ Taehyungស្រែកកំហគបន្ទិចព្រោះខឹងនឹង​Jungkook គេខំ​បកស្រាយ​ប្រាប់​ហេីយនៅមកសេីចគេទៀត* ប្រុសឆ្កួតទុកសម្ដីយេីងជាខ្យល់មែនទេ? * Taeគិតក្នុងចិត្តទាំង​ម៉ួលម៉ៅ​

​     " Taeទៅគេងចុះ​ យប់ហេីយ​"Jungkook ប្រលែងដៃពី​ស្មា​របស់Taeនិងលេងក្បាល​រាងតូច​តិចៗ

​     "​ លោកឆ្កួតឬម៉េចនឹង​ កុំប៉ះខ្ញុំទៀតបេីមិនចង់​បាត់បង​អវយវៈ​ណាមួយ!  "​ រាងតូច​ក្រវាស់ដៃ​Jungkookចេញនិយាយធ្វេីសម្លេងកាចៗ​ ដេីម្បី​ឲ្យ​រាងក្រាស់​ខ្លាចនឹងពាក្យ​គម្រាម​នេះ​ តែ​រាងក្រាស់​បែរជាលួចសេីចក្នុងពោះទៅវិញ​ គេមេីលឃេីញថា​Taeឆ្នាស់បែបនេះ​គួរឲ្យ​ស្រឡាញ់​ខ្លាំងណាស់។
នៅពេលដែល​Taeចេញទៅបាត់​ ស្រាប់តែមាន​ស្រមោលខ្មៅធំមួយ​ ដែលវាមាន​រូបរាង​គួរឲ្យ​ខ្លាចមានដៃជេីងច្រេីនដូចជាមឹក​ តែក្បាលរបស់វាមានស្នែងវែង​ និងមានភ្នែក​ពណ៌​ក្រហម​ ចេញមក​ចំពោះ​មុខ​រាងក្រាស់​។

​     "​ សូម​គោរព​ ព្រះ​រាជបុត្រ​"​ ស្រមោល​បិសាច​នោះ​ និយាយ​យ៉ាង​គួរសមដាក់​រាងក្រាស់​ចឹងបានន័យថា​ ជា​បរិវារ​ឬ​កូនចៅក្រោម​បញ្ជា​របស់​Jungkookហេីយ

​     "​ ឯងមានកិច្ចការអ្វីជាមួយយេីង​ ? "  តាម​ធម្មតា​ទាល់តែ​មាន​អ្វី​សំខាន់​ទេីប​ស្រមោល​បិសាច​នោះចេញមក​រក​រាងក្រាស់​។

​     "​ ព្រះ​មហេសី​ចង់ឲ្យ​ទ្រង់ចូលគាល់​ ឥឡូវ​នេះ"​

​      Jungkookមិននិយាយអ្វីច្រេីន​ ក៏​បំបាំង​ខ្លួនទៅ​ទឹកដីនៃ​អាណាចក្រ​បិសាច​។ វាជា​អាណាចក្រ​បិសាច​មែន​ប៉ុន្ដែ​ ទិដ្ឋភាព​ទីនេះវិញប្រៀបដូចជា​ឋានសួគ៌​ចឹង​
មាន​កញ្ចក់​គ្រីស្តាល់​ច្រេីន​អនេក​ ផ្ទៃដីគ្រប​ដណ្ដប់​ដោយ​ស្មៅ​បៃតង​ខ្ចី​ និងមាន​ផ្កា​ពាសពេញ​ផងដែរ។
ក្រៅពីនេះ​ នៅមាន​ទឹក​ជ្រោះ​ធ្លាក់​ចាក់ចូលមកក្នុង​សមុទ្រ​ នាគរាជ​ហោះលេងទឹកយ៉ាង​ឱឡារិក​ សម្លឹងមេីល​ផ្ទៃ​សមុទ្រ​សុទ្ធតែ​ជា​សត្វ​នាគ​ ។

​       "​ បុត្រ​មកហេីយឬ? យាងមកប្រថាប់​ក្បែរ​មាតាមក​ "​ មហេសី​ រីនៀលយ៉ា​ ត្រូវ​ជា​មាតារបស់​Jungkook​ ទ្រង់មានសម្រស់ស្រស់ស្អាតដូចក្រមុំមិនប្ដូរ​ រឿងដែល​អស្ចារ្យ​នោះគឺ​ ទ្រង់ជា​ ស្ដេចនាគ។

𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲 Where stories live. Discover now