ភាគទី36 : សងសឹកឲ្យអូន

1.5K 124 18
                                    

       បន្ទាប់ពីថើបគ្នាឆ្អែតឆ្អន់ហើយ ជុងហ្គុកចាប់អារម្មណ៍ថាថេហ្យុងមានសម្លៀកបំពាក់រហែកទើបនាយដោះអាវធំរបស់ខ្លួនមករុំដណ្ដប់ថេហ្យុង និងចាប់បីរាងតូចចេញឆ្ពោះទៅដំណាក់  ។

      ....
   
     " បងសុំទោស " កម្លោះជាប្ដីនិយាយប្រយោគដដែរៗនេះ មិនចេះឈប់ ព្រោះជានៅមានអារម្មណ៍ខុសឆ្គង គេខូចិត្តដែរបណ្ដោយឲ្យមន្តបិសាច ខ្មៅគ្របដណ្ដប់លើខ្លួនដោយងាយ

      " បងឈប់និយាយទៅ អូនមានបានខឹងបងឯណា អូនដឹងថាបងគ្មានបំណង រឿងកន្លងទុកថាឲ្យវាហួសទៅចុះ "  ថេហ្យុងក្រសោបមុខប្ដីលួងលោម បំពេរចិត្ត បើជុងហ្គុកនៅតែបន្ទោសខ្លួនឯងដដែលៗទៀត រាងតូចក៏មិនសប្បាយចិត្តដូចគ្នា ។

        "  អូន ពួកយើងទៅរស់នៅភពមនុស្សជាមួយគ្នាវិញទេបងយល់ថានៅទីនេះមានគ្រោះថ្នាក់សម្រាប់អូនណាស់ បងខ្លាចថាបងការពារអូនមិនបានទៀត " ជុងហ្គុកចប់សម្ដីថេហ្យុងបើកភ្នែកធំៗភ្ញាក់ផ្អើល មិននឹកស្មានថាបានឮសម្ដីនេះ កន្លងមកគេចង់ទៅណាស់តែមិនហ៊ានសុំជុងហ្គុកឡើយ ណាមួយយល់ថាមានជុងហ្គុកនៅទីណាខ្លួនក៏អាចនៅបាន

       " បងចង់ទៅពិតមែនឬ ? ចុះកិច្ចការនៅទីនេះ ឬបងប្រុងទុកចោល មិនបានទេៗ បងជាអធិរាជម៉េចនឹងអាចចាកចោលរាជបល្ល័ង្ក  " ថេហ្យុង

        " បងមានអ្នកមើលថែទីនេះជំនួសបងហើយ អូនកុំបារម្ភអី " ជុងហ្គុកញញឹមឡើង បន្ថែមទំនុកចិត្តកុំឲ្យថេហ្យុងខ្វល់នឹងរឿងទាំងនេះ

        " ចឹងពួកយើងទៅឥឡូវនេះតែម្ដងទេ ?តែអូនចង់ទៅលាមាតារបស់បងសិន ចាំមួយភ្លែតអូនទៅរៀបអីវ៉ាន់ " ថេហ្យុងក្រោកចេញពីលើភ្លៅរាងក្រាស់ ហើយប្រញ៉ាប្រញ៉ាល់រកញ៉ាត់ខោអាវ ចូលកន្រ្តកឈើមួយដូចរបស់បុរាណ ។ជុងហ្គុកឃើញចឹងនឹកអស់សំណើចឡើង

       " ក្មេងល្ងង់អើយ! ហើយអូនយកខោអាវទាំងនេះទៅធ្វើអី?ឬចង់យកទៅស្លៀកនៅភពរបស់អូន? បងថាកុំអីល្អជាងក្រែងលោគេថាអូនឆ្កួតក៏ថាបាន "
         ថេហ្យុងស្ដាប់ឮហើយចំហរមាត់លើកដៃទះថ្ងាសខ្លួនឯង ដោយអស់សង្ឃឹងនឹងឆាកជីវិតមើលទៅខ្លួនដូចជាល្ងង់មែននឹង ខោអាវបុរាណយកទៅស្លៀកនៅសម័យបច្ចុប្បន្នបានយ៉ាងម៉េច  ?

𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲 Where stories live. Discover now