ភាគទី32: ដោះស្រាយបញ្ហា

1.1K 119 6
                                    

    ចំណែកឯរាងតូចនៅក្នុងដំណក់តែម្នាក់ឯងនេះវិញក្នុងចិត្តចេះតែរសាប់រសល់ ព្រោះជុងហ្គុកទៅយូរណាស់ហើយមិនទាន់ឃើញមកវិញទៀត ចិត្តបារម្ភក៏កើតមានឡើង ថែមទាំងមានប្រថ្នូលដូចជាមិនស្រួល ។  ថេហ្យុងដើរចុះឡើងៗ អើតឡើមៗភ្នែកសម្លឹងទៅកាន់មាត់ទ្វា ទន្ទឹងរង់ចាំផ្លូវប្ដី ។  មិនយូរប៉ុន្មានសម្លេងបើកទ្វារក៏បន្លឺឡើង ថេហ្យុងប្រញ៉ាប់រត់ទៅទទួល ឃើញថាជាជុងហ្គុកពិតមែន

     «  ជុង..បងមកវិញហើ..ម៉ូ?? » អារម្មណ៍ដែរសប្បាយអរអម្បាញ់មិញត្រូវប្រែមកជាសង្ងាកចិត្តដែរលេចវត្តមាន ម៉ូមកជាមួយផងដែរ ។  ថេហ្យុង មិនខ្វល់ពីម៉ូក៏ ដើរទៅក្បែរជុងហ្គុក តែជុងហ្គុកប្លែកណាស់ មិនមាត់រកខ្លួនសូម្បីមួយម៉ាត់

     «ចេញពីដំណាក់យើងទៅ  ! » ជុងហ្គុកដេញថេហ្យុង ព្រោះនៅពេលដែរមក ម៉ូបានបង្គាប់បញ្ជាលើជុងហ្គុករួចអស់ហើយ ។  ថេហ្យុងហាក់ភាំង តែមិនយល់ពីអ្វីដែរជុងហ្គុកចង់សម្ដៅឡើយ ដេញអ្នកណា ?ដេញខ្លួន ឬ ដេញម៉ូ  ?? តែកែវភ្នែក ស្រជាក់ស្រេបរបស់ជុងហ្គុកកំពុងសម្លឹងមក Tae !! មិនអាចឡើយ ម៉េចនឹអាចនុ៎ះ?

     « បងចង់និយាយពីអី ជុងហ្គុក  ? » ថេហ្យុងហូរទឹកភ្នែកសួរទាំងញ័រសម្លេង ដូចជាចង់ចេញយំ នៅសុខៗមកដេញប្រពន្ធទាំងគ្មានមូលហេតុបែបនេះ ? ម៉េចក៏ផ្លាស់ប្ដូរលឿនម្ល់េះ ទើបតែល្អូកល្អើនជាមួយគ្នាមុននេះសោះ   ?

      «ត្រចៀកឯងថ្លង់ ឬ ក៏ឯងមុខក្រាស់ ដល់ថ្នាក់គេហាមាត់ដេញប៉ុណ្ណឹងហើយនៅធ្វើ ស្លើរៗទៀត ល្ងង់មែន ! » ម៉ូឱបដៃពេបមាត់ពេប ក ដាក់ថេហ្យុង

      «នាងធ្វើស្អីជុងហ្គុក ហេតុអ្វីបានជាគាត់ក្លាយជាបែបនេះ »  ថេហ្យុង សួរទាំងទឹកភ្នែកទៅកាន់ម៉ូ មិនយល់ពីនាងពិតមែនហេតុអ្វីចង់បំបែកបំបាក់គ្រួសារគេម្ល៉េះ ដឹងហើយ ឃើញហើយថា ប្រុសគេមានប្រពន្ធ ថែមទាំងមានកូន តែនាងនៅតែចង់បានជាដាច់ខាត ប្រុសមានច្រើនណាស់ម៉េចមិនទៅរក ?

        « យើងគ្មានបានធ្វើស្អីផង គេមករកយើងដោយខ្លួនឯងព្រោះតែធុញនឹងរបស់ចាស់ៗដូចជាឯងនឹង មែនអត់ប្ដីសម្លាញ់ »  បញ្ចប់ប្រយោគជាមួយថេហ្យុង ម៉ូ មកធ្វើជាឱបដៃជុងហ្គុក ផ្ដេកក្បាលលើទ្រូងនាយ ហើយធ្វើមុខឌឺដាក់ថេហ្យុងទៀតផង ។ 
        ទ្រាំមើលមិនបាន ថេហ្យុងទៅចាប់ទាញនាងចេញ យ៉ាងកម្រោល ហើយបានផលពិតមែន ម៉ូត្រូវខ្ទាតចេញប៊ិះនឹងដួល តែថេហ្យុងមិនបានប្រើកម្លាំងខ្លាំងឯណា ម៉េចបានជានាង ក្លាយជាបែបនេះ ?

𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲 Where stories live. Discover now