ភាគទី​1​ •ជួបគ្នា​ម្ដងទៀត​

8.9K 360 0
                                    

🥀🍂 Back ។ 🍃

Part1

​ បែកគ្នា? ធ្លាប់ទេនៅសុខៗគេផ្ញេីរពាក្យបែកគ្នាមកកាន់យេីង​ ទាំងដែលយេីងមិនទាន់បានធ្វេីអ្វីខុស​ ឬក៏ខ្ញុំធ្វេីអ្វីមួយខុសតែខ្ញុំមិនដឹងខ្លួន? ខ្ញុំធ្វេីចិត្តមិនបានឡេីយ​ មនុស្ស​កំពុងពេញស្រឡាញ់មកសុំបែកងាយៗបែបនេះមិនបានឡេីយ​ ..។​ យ៉ាងហោចណាស់គួរតែដឹងពី​មូលហេតុ​ជាមុន​សិន..។ ។

​ +​ ចន​ ជុងហ្គុក​គេជារួសរាយស្នាមញញឹមជាប់មុខមិនរបេះទៅណា​ សព្វថ្ងៃ​រាងក្រាស់​រៀននៅសកល​វិទ្យាល័យ​និស្សិត​ឆ្នាំទី​៣​ ផ្នែក​ទាហាន​ជេីងគោក។ ស្នាមញញឹម​របស់គេក៏​បញ្ចប់​ស្របពេលដែលបែកគ្នាជាមួយមនុស្សជាទីស្រឡាញ់របស់គេដូចគ្នាហេីយគេក៏ក្លាយទៅជាមនុស្ស​ មិនសូវនិយាយស្ដី​ ច្រើន​។
(​ នៅមាន​អាថ៌កំបាំង​ជាច្រើន​ទៀតទាក់ទង​នឹងជុងហ្គុកម្នាក់នេះ។ )

​ គេមាន​សង្សារ​ជាមនុស្ស​ប្រុស​ ហេីយរាងក្រាស់ស្រឡាញ់គេម្នាក់នោះខ្លាំងណាស់​ នាយតែងតែផ្ដល់ស្នាមញញឹម​ ទាំង​សេចក្តី​ស្រលាញ់​ចំពោះ​គេម្នាក់នោះមិនដែលនឿយណាយឡេីយ។
​ រឿងគ្រប់យ៉ាងក៏ត្រូវបាន​បញ្ចប់​ បញ្ចប់​! នៅថ្ងៃបុណ្យ​គ្រឹស្តស្មាស់​ សង្សារ​របស់គេក៏សុំបែកគ្នាដោយគ្មាន​ប្រាប់​ហេតុផល​បន្ទិច​ សូម្បីតែ​ជួបមុខគ្នាក៏មិនបានផង​ ព្រោះ​គេ​ផ្ញេីរ​សបុត្រ​មកជំនួសការជួបមុខគ្នា ។ នេះ​សូម្បី​មុខ​ជុងហ្គុក​ក៏គេលែងចង់ជួបហេីយមែនទេ​ ? ចិត្ត​អាក្រក់​ពេកហេីយ..។ ជុងហ្គុក​ត្រូវខូចចិត្ត​គ្រាំគ្រា​ ស្រវឹង​ជោករាល់យប់​ ។

​ មិនអស់ចិត្ត​ ជុងហ្គុក​ក៏​ជិះកង់សំណព្វរបស់ខ្លួនសំដៅទៅផ្ទះ​ គីម​ ថេយ៍យ៉ុង​ដេីម្បីនិយាយគ្នាឲ្យបានច្បាស់លាស់​ ។ ប៉ុន្តែ​ផ្ទះ​ថេយ៍យ៉ុង​ត្រូវចាក់សោរដាក់លក់បាត់ហេីយ​ នេះមានរឿងអ្វីទៅ​ហេតុអ្វី​ចាំបាច់​រេីផ្ទះ​ ។

៥ឆ្នាំ​ក្រោយ​មក​ ..

​ ចន​ ជុងហ្គុក​ក៏​ក្លាយទៅជា​ទាហាន​ពេញសិទ្ធិ​និងចេញធ្វេីការផងដែល។ សព្វថ្ងៃ​គេត្រូវ​ទទួល​បញ្ជា​ថ្នាក់​លេីឲ្យទៅ​យាមនៅ​ ព្រំដែន​ព្រោះ​ពេលនេះមាន​ប្រទេសជិតខាង​កំពុងងតែឈ្លានពាន​ គេត្រូវមកត្រួតពិន្យនៅទីនេះរហូតទាល់តែថ្នាក់លេីដោះស្រាយគ្នារួចរាល់តែបេីមិនរួចរាល់ប្រហែលគេចមិនផុតពីសង្រ្គាមឡេីយ។
បញ្ជាក់​បន្ទិច​គ្រាន់​តែ​ទៅយាមល្បាត​ប៉ុណ្ណោះ​មិនទាន់ដល់ដំណាក់កាលសង្រ្គាមឡេីយ​ តែយូរៗម្ដងក៏មានរឿងទាស់គ្នាជាមួយនឹងសត្រូវដល់ថ្នាក់បាញ់គ្នារងរបួស..
(ជុងហ្គុក​អាយុ​ទេីបតែ​ 24ឆ្នាំពេលនេះ​)

𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲 Where stories live. Discover now