Ep1: រវាងបងនឹងអូន

4.8K 205 0
                                    

                  អតីតជាតិ

Ep1: រវាងបងនឹងអូន

៚សាច់រឿងផ្តើមចេញពីស្នេហារបស់កូនសិស្សនឹងគ្រូមួយគូរដែលពួកគេស្រឡាញ់ណាស់ ទោះត្រូវជួបនឹងឧបសគ្គយ៉ាងលំបាកបែបណាក៏ពួកគេមិនចុះចាញ់ដែរ។ តែគួរឲ្យស្តាយស្នេហារបស់ពួកគេត្រូវឪពុកម្តាយទាំងសងខាងបដិសេធ៚

៚ផ្ទះត្រកូល Jeon៚ ជាផ្ទះសមល្មមមួយដោយលោក Jeon ជាអ្នកធ្វើការជាអនុប្រធាននៅក្នុងក្រុមហ៊ុនមួយ គ្រួសាររបស់ត្រកូល Jeon មានអ្នកបម្រើតែ 4 ប៉ុណ្ណោះហើយមានជីវភាពធូរធារមិនសូវពិបាកប៉ុន្មានទេ។ Jeon Jungkook ជាកូនប្រុសតែម្នាក់របស់លោក Jeon មានអាយុ 25 ឆ្នាំហើយ មិនមែនគ្មានអ្នកស្រឡាញ់តែ Jungkook មានម្ចាស់បេះដូងហើយ នាយមានរូបសម្បត្តិសង្ហារមិនចាញ់តារាទេ រាល់ថ្ងៃ Jungkook ប្រកបរបរធ្វើជាគ្រូបង្រៀននៅក្នុងសកលវិទ្យាល័យមួយ៚

៚ផ្ទះត្រកូល Kim៚ ជាផ្ទះសមល្មមហើយមានទ្រព្យប្រហាក់ប្រហែលនឹងផ្ទះគ្រួសារ Jeon ។ Kim Taehyung ជាកូនច្បងរបស់ត្រកូល Kim មានរូបសម្បត្តិដូចទៅនឹងមនុស្សស្រី មានអាយុ 20 ឆ្នាំហើយរៀននៅសកលវិទ្យាល័យដែល Jungkook បង្រៀនមិនត្រឹមតែប៉ុណ្ណោះគេនេះហើយជាម្ចាស់ចិត្តរបស់ Jungkook នោះពួកគេទាក់ទងគ្នាបាន 2 ឆ្នាំហើយ។ Kim Taehyu ជាកូនប្រុសពៅរបស់ត្រកូល Kim គេមានអាយុ 18ឆ្នាំ៚

៚ក្នុងសកលវិទ្យាល័យ៚

«Tae អូនញុំាអីឬនៅ? ហ្ហឹម?» Jungkook សួរទៅកាន់សង្សាររបស់ខ្លួនដែលអង្គុយនៅជិតគ្នា ម៉ោងនេះគេចេញលេងហើយ

«នៅទេ ចុះបងញុំាអីឬនៅ? ម៉េចម៉ាញុំាជាមួយគ្នាទៅ» Taehyung ខុសពីម៉ោងរៀនពួកគេហៅគ្នាថាអូនបង

«ចាំបងអ្នកចេញលុយអោយ» Jungkook ញញឹមដាក់រាងតូចហើយក៏ទៅកម្មង់អាហារពីរចាន។ នៅក្នុងសាលាអ្នកណាក៏ដឹងដែលថាលោកគ្រូ Jeon Jungkook នឹងកូនសិស្ស Kim Taehyung ជាសង្សារនឹងគ្នា

«លឿនមកអូនឃ្លានហើយ» Taehyung អង្គុយចាំនៅកន្លែងតុអាហារចាំ Jungkook យកអាហារមកអោយ

«នេះញុំាទៅជិតដល់ម៉ោងរៀនវិញហើយ ចូលរៀនត្រូវខិតខំរៀនស្តាប់បងឮទេ?» Jungkook ប្រហែលជា 5 នាទីក្រោយមកទើបយកអាហារមកដល់ Jungkook បានផ្តាប់រាងតូចឲ្យខំរៀននឹងស្តាប់នាយ

«អតីតជាតិ» (END)Where stories live. Discover now