Ep13: ហេតុអ្វីមិនស្មើគ្នា

956 68 0
                                    

                  អតីតជាតិ

Ep13: ហេតុអ្វីមិនស្មើគគ្នា

៚រឿងរបស់ Taehyung នឹង Jungkook ទោះបីជាពួកគេខំលាក់ខ្លួនដល់ណាក៏នៅមានអ្នកចងកម្មចងពារដែលពោលគឺអ្នកដែលលោក Kim ឲ្យទៅស៊ើបបានដឹងហើយថា Jungkook នឹង Taehyung ពួកគេរស់នៅឯណា? ចាប់តាំងពីថ្ងៃដែល Taehyung រត់ចេញពីមង្គលការមកដល់ពេលនេះវាជិត 1 ខែហើយ(ឆាប់ចប់)៚

«អូនគិតយ៉ាងម៉េចបន្ត? ពួកយើងបានរកឃើញកន្លែងដែល Taehyung នៅហើយ» លោក Kim សួរទៅប្រពន្ធដែលអង្គុយនៅជិតនោះសម័យនេះហើយមិនពិបាកទេឲ្យតែមានលុយចង់ធ្វើអ្វីក៏បាន

«អូននឹងតាមកូនរបស់យើងមកវិញ ហើយឲ្យគេរៀបការសារថ្មីជាមួយក្មួយ GechBin អូនមិនព្រមឲ្យកូនរបស់យើងរៀបការជាមួយ Jungkook ជាដាច់ខាត» អ្នកស្រី Kim ទោះបីជាពេលវេលាកន្លងទៅជាយូរយ៉ាងណាក៏ដោយក៏គាត់នៅតែតាំងចិត្តធ្វើរឿងដើមដដែលគាត់មិនលះបង់វាដោយងាយៗទេ

«បងសម្រេចលើអូនហើយ ចុះ Taehyu ទៅណាម៉េចបានមិនឃើញ?» លោក Kim ទោះបីជាមាននាមជាស្វាមីពិតមែនតែរឿងគ្រប់យ៉ាងគាត់សម្រចតាមអ្នកស្រី Kim

«ប្រហែលជាទៅដើរលេងជាមួយមិត្តភក្តិហើយ បានជាមិននៅផ្ទះនោះតែមិនអីទេបើ Yu មិនដឹងរឹតតែល្អព្រោះវាងាយស្រួលដល់ពួកយើងសម្រាប់ធ្វើការ» អ្នកស្រី Kim រាល់ដងមានតែ Taehyu នឹងទេដែលចចេសមិនព្រមត្រូវគ្នា

«បងត្រៀមរួចអស់ហើយ កូនចៅបងក៏ជួលមក 2 នាក់ដែលទុកចាប់ពួកគេចេញពីគ្នា» លោក Kim

«ល្អណាស់ ចាំថ្ងៃអាទិត្យពួកយើងនឹងទៅ» អ្នកស្រី Kim

៚មកមើល Jungkook នឹង Taehyung វិញម្តងពួកគេនៅជាមួយគ្នាយ៉ាងមានសេចក្តីសុខទោះបីជាមិនសូវស្រណុកសុខស្រួលដូចកាលនៅទីក្រុងដ៏ដោយ៚

«អូនញុំាអីទេ ចាំបងធ្វើឲ្យ» Jungkook សួរទៅរាងតូចដែលនៅអង្គុយលើសាឡុង ថ្ងៃនេះពួកគេទំនេរពីការបង្រៀនកូនអ្នកភូមិពេលថ្ងៃទើបមកទីនេះ

«បងញុំាអីអូនក៏ញុំានឹងដែល ឆាប់ធ្វើមកអូនឃ្លានហើយ ថ្ងៃនេះចង់ដើរលេងទៀតផង» Taehyung តាំងពីមកទីនេះមកពួកគេមិនដែលសូវបានដើរលេងទេព្រោះរវល់បង្រៀន

«អតីតជាតិ» (END)Onde as histórias ganham vida. Descobre agora