Ep4: មិនការ

1.2K 88 0
                                    

អតីតជាតិ

Ep4: មិនការ

៚ប្រវត្តិរបស់ Lee GechBin៚

Lee GechBin ជាកូនស្រីតែម្នាក់របស់លោក Lee ដែលជាកូនកើតក្នុងវង្សត្រកូលស្តុកស្តម្ភ GechBin មានអាយុបង Taehyung មួយឆ្នាំគឺ 21 ឆ្នាំ ចរិតរបស់ BechBin គឺជាមនុស្សក្អេងក្អាងអួតទ្រព្យសម្បត្តិមិនជួយធ្វើការងារក្នុងផ្ទះឬរកសុីទេ ហើយជាកូនកព្រាម្តាយតាំងពីតូចព្រោះពេលកំណើតនាងម្តាយនាងក៏ហូរឈាមច្រើនពេលនឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពខ្លាំងទើបស្លាប់។

៚ព្រឹកឡើង៚

«ក្មួយ GechBin អង្គុយនៅទីនេះសិនហើយតិចទៀតកូន Tae ចុះមកហើយ» អ្នកស្រី Kim បានខលហៅ GechBin មកតាំងពីព្រឹកដើម្បីណែនាំឲ្យ Taehyung ស្គាល់

«អ្នកមីងខ្ញុំអង្គុយចាំយូរហើយ ខ្ញុំទុកពេលឲ្យ 20 នាទីទៀតបើមិនចុះមកខ្ញុំទៅផ្ទះហើយ» GechBin សម្តីគ្មានសុជីវធម៌និយាយឡើងចំពោះមនុស្សចាស់។ នាងមិនខ្វល់ទេព្រោះអ្នកតាមស្រឡាញ់នាងច្រើនណាស់

«បើចាំមិនបានក៏ទៅផ្ទះទៅ តោះ Yu បងជូនទៅរៀន» Taehyung ចុះពីលើកាំជណ្តើរហើយដឹងដៃ Taehyu មកជាមួយគ្នា

«មិនបាច់ទេ Tae ឲ្យប៉ាឯងជូនទៅម៉ាក់ចង់ណែនាំក្មួយ GechBin ឲ្យឯងស្គាល់» អ្នកស្រី Kim ជំទាស់នឹងរាងតូចដោយលើកហេតុផលតែម៉្យាងគឺចង់ណែនាំ GechBin

«មោះ Yu មកប៉ាមកប៉ានាំទៅសាលា» លោក Kim ទៅដឹងដៃកូនប្រុសពៅពីរាងតូចហើយដើរទៅឡានដើម្បីជួនទៅសាលា

«អង្គុយចុះកូន Tae » អ្នកស្រី Kim បញ្ហាឲ្យរាងតូចអង្គុយហើយក៏ចាប់ផ្តើមនិយាយ.....

«បង Tae មែនទេសង្ហារណាស់អ្នកមីង» GechBin មើលរូបរាងរបស់រាងតូចហើយក៏លង់ភ្លាម និយាយពីចរិតរបស់នាងអ្នកណាក៏សង្ហារដែលឲ្យតែសង្ហារនាងលង់ស្រឡាញ់ទាំងអស់

«មែនហើយក្មួយ GechBin កូនTae នេះក្មួយ GechBin ជាកូនរបស់លោក Lee ដែលម៉ាក់និយាយប្រាប់ហើយក៏ជាមនុស្សស្រីដែលម៉ាក់ឲ្យឯងការជាមួយដែរ» អ្នកស្រី GechBin ញញឹមហើយនិយាយតាមពិតមើលទៅមុខរបស់ Tae មិនសប្បាយទេព្រោះមិនចង់ការ

«សួស្តី» Taehyung ធ្វើមុខស្មើហើយនិយាយពាក្យសួស្តីទៅកាន់នាង

«នេះកូនរបស់មីងព្រោះ Taehyung ជាអ្នកដែលមីងនិយាយមុននេះឯង» អ្នកស្រី Kim

«អតីតជាតិ» (END)Where stories live. Discover now