Ep9: មង្គលការគ្មានកូនកំលោះ

1.2K 78 0
                                    

                  អតីតជាតិ

Ep9: មង្គលការគ្មានកូនកំលោះ

៚ថ្ងៃមង្គលរបស់ GechBin នឹង Taehyung បានមកដល់ហើយក៏នឹងរៀបចំចាប់ផ្តើមដែរតែ........៚

«Tae បងមកហើយឆាប់ទៅ» Jungkook រយៈពេល 2 ទៅ 3 សប្តាហ៍នេះនាយរឹងមាំណាស់ទើបអាចដើរបានតែមិនសូវស្ទាត់ទេ ពេលនាយចូលមកក៏មាន Taehyu ជួយដែលទើបនាយបានមកដល់.....

«តោះ Jung អូនរៀបចំហើយៗ» Taehyung និយាយទៅកាន់រាងក្រាស់ហើយកាន់ដើរគ្នាចេញពីកម្មវិធីការនេះ។ ពួកគេបាននិយាយគ្នារួចហើយទើបពួកគេធ្វើ Jungkook ដឹងច្បាស់ណាស់ថាបើធ្វើបែបនេះគ្រួសាររបស់ Taehyung នឹងអន់ឪនឈ្មោះតែមិនអាចទ្រាំមើលមនុស្សដែលខ្លួនស្រឡាញ់រស់នៅដូចនរកបានទេ ហើយណាមួយម៉ាក់ប៉ារបស់ Jungkook ក៏បើកសិទ្ធិទើបនាយហ៊ានធ្វើបែបនេះ

«តោះ បងឲ្យគេចាំពួកយើងនៅខាងក្រោយឆាប់ទៅ» Jungkook បានដឹកដៃរបស់ Taehyung ហើយដើរចេញដោយគ្មានសម្លេងរហូតដល់កន្លែងឡានដែល Jungkook ឲ្យចាំ។ បន្ទាប់ពីចាកចេញយ៉ាងមានសុវត្ថិភាពហើយពួកគេបានធ្វើដំណើរទៅកាន់ផ្ទះដែល Jungkook បានទិញនៅជិតមាត់សមុទ្រនោះហើយរស់នៅជាមួយគ្នា

៚កម្មវិធីបានចាប់ផ្តើម៚

៚ភ្ញៀវទាំងអស់មកជុំគ្នារួមទាំងគ្រួសារខាង GechBin នឹងគ្រួសារខាង Taehyung ។ ប្រហែលជាម៉ោង 7 យប់ជិតចូល 8 ទើបកម្មវិធីចាប់ផ្តើម

«សួស្តីអស់លោក លោកស្រី នឹងភ្ញៀវទាំងអស់ជាទីគោរព ថ្ងៃនេះជាថ្ងៃមង្គលរបស់ Lee GechBin នឹង Kim Taehyung យើងខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានភ្ញៀវទាំងអស់គ្នាចូលរួច ដើម្បីកុំឲ្យខាតពេលយូរសូមអញ្ជើញកូនកម្លោះនឹងកូនក្រមុំឡើងមកលើឆាក សូមទះដៃទាំងអស់គ្នា» គណៈកម្មការ បាននិយាយហើយឲ្យភ្ញៀវទាំងអស់ទះដៃបន្ទាប់ពីទះដៃគេក៏ឃើញ GechBin ចេញមកតែមិនឃើញ Taehyung ទេ

«អៅ? ម៉េចមានតែកូនក្រមុំចឹង ចុះឯណាកូនកម្លោះ» ភ្ញៀវម្នាក់ៗបន្លឺឡើងនៅពេលដែលឃើញវត្តមានរបស់ GechBin តែមិនឃើញវត្តមានរបស់ Taehyung

«Yu បងឯងនៅឯណា? ហា៎? ម៉េចបានមិនឃើញចេញមក?» អ្នកស្រី Kim ងាយទៅសួរ Taehyu ដែលនៅជិតនោះ

«អតីតជាតិ» (END)Where stories live. Discover now