Ep7: អ្នកថែទាំ

1.1K 73 0
                                    

អតីតជាតិ

Ep7: អ្នកថែទាំ

៚និយាយពីគ្រួសាររបស់ Jungkook វិញពួកគាត់បារម្ភពី Jungkook ណាស់តែគ្មានអ្នកណាប្រាប់ទេថាកូនរបស់គាត់កំពុងស្ថិតនៅមន្ទីរពេទ្យ លោក Jeon នឹងអ្នកស្រី Jeon ទោះបីជាពួកគាត់មិនយល់ស្របអោយ Jungkook ការជាមួយ Taehyung មែនតែគាត់គ្មានគំនិតអាក្រក់ធ្វើបាប Taehyung ទេមិនដូចអ្នកស្រី Kim នឹងលោក Kim ឡើង៚

«បងបានដំណឹងពីកូនខ្លះទេ?» អ្នកស្រី Jeon គាត់មិនឃើញ Jungkook មកផ្ទះមួយថ្ងៃមួយយប់ហើយ។ ព័ត៌មានវិញគ្មានអ្នកណាផ្សាយទេព្រោះ Taehyung ប្រាប់មិនអោយផ្សព្វផ្សាយហើយអ្នកណាហ៊ានផ្សាយគឺប្តឹង.....

«បងបានអោយគេស៊ើបហើយតែមិនបានដំណឹងសោះ» លោក Jeon បានជួយអោយមនុស្សទៅស៊ើបរក Jungkook តែមិនបានដំណឹងសូម្បីតែបន្តិច

«ធ្វើយ៉ាងម៉េចទៅបង? អូនបារម្ភពីកូនណាស់» អ្នកស្រី Jeon គ្រាន់តែឮថាមិនបានដំណឹងភ្លាមគាត់ក៏ភ័យលើសដើមទៅទៀត

«បងក៏បារម្ភ ពួកយើងមិនគួរណាបំបែកបំបាក់កូនសោះ បើកូនកើតអីទៅឲ្យបងទៅពឹងអ្នកណាទៀត?» លោក Jeon នឹកឃើញរឿងកន្លងបើគាត់មិនទៅបំបែកបំបាក់ស្នេហារបស់ Taehyung នឹង Jungkook ទេម្លេះពេលនេះគាត់ក៏មិនមកអង្គុយគិតពិបាកចិត្តចឹងដែរ

«អូនមិនចង់បានអីទេ អូនចង់បានកូនយើងមកវិញណាបង» អ្នកស្រី Jeon គាត់មានកូនតែមួយទេបើ Jungkook កើតអីទៅអោយពួកគាត់រស់នៅយ៉ាងណា?

«លោក Jeon ខ្ញុំបានដំណឹងខ្លះហើយបាទ» អ្នកដែលកំពុងចូលមកជាមនុស្សដែលលោក Jeon ជួលអោយទៅស៊ើបរឿងរបស់ Jungkook

«អូនឃើញទេ ឆាប់និយាយទៅ» លោក Jeon ញញឹមដាក់ប្រពន្ធហើយបញ្ជាអោយអ្នកស៊ើបនោះនិយាយមក

«គឺខ្ញុំបានឮមកថាកូនរបស់លោក Jeon នៅមន្ទីរពេទ្យ XXXX »

«ម៉េចបានជាកូនយើងនៅទីនោះបង?» អ្នកស្រី Jeon

«បងមិនដឹងទេមានតែទៅមើលតោះ អរគុណឯងហើយ» លោក Jeon និយាយចប់ក៏នាំប្រពន្ធទៅមន្ទីរពេទ្យដែល Jungkook សម្រាកព្យាបាល

៚តាំងពី Jungkook ចូលពេទ្យមកមានតែ Taehyung ម្នាក់ទេដែលជាអ្នកមើលថែទាំព្រោះមិនបានប្រាប់អ្នកណាទៀតទេ។ Jungkook គិតថាគ្រួសាររបស់នាយគ្មានអ្នកណាស្រឡាញ់នាយទេតែផ្ទុយស្រឡះពួកគាត់តែងតែបារម្ភជាមួយ Jungkook ជានិច្ចព្រោះ Jungkook ជាកូនតែម្នាក់ក្នុងគ្រួសារ៚

«អតីតជាតិ» (END)Where stories live. Discover now