អតីតជាតិ
Ep21: រឿងពិត
៚ងាយមកមើលគ្រួសាររបស់ Yoongi ម្តងពួកគេកំពុងតែបារម្ភពី Taehyung ព្រោះមិនទាន់បានដំណឹងអីសោះក្លាយថា Taehyung មានរឿងទេព្រោះរាល់ថ្ងៃគេមិនស្ងាត់បែបនេះ។ តាមពិតទៅ Taehyung មិនបានយកទូរស័ព្ទទៅជាមួយបានមិនបានខលទៅ។
«អ្នកម៉ាក់អូន Tae មិនឃើញខលមកទេ» Yoongi និយាយទាំងបារម្ភព្រោះរាល់ថ្ងៃពួកគេតែងតែនិយាយជាមួយគ្នា
«កុំភ័យអីកូន ប្អូនប្រហែលជារវល់ហើយចាំបន្តិចទៅ» អ្នកស្រី Min និយាយលួងកូនប្រុសព្រោះមើលទៅដូចជាបារម្ភពីប្អូនណាស់
«តែកូនខលច្រើនដងហើយអូន Tae មិនលើកទេ កូនខ្លាចថាត្រូវលោក Wang Jungkook ធ្វើបាបទេណាអ្នកម៉ាក់» Yoongi នាយមិនទុកចិត្តលើរាងក្រាស់តាំងពីដើមមកម្លេះ
«កុំនិយាយមិនល្អអីកូន ប្អូនមិនអីទេណា........» អ្នកស្រី Min នឹង Yoongi នៅនិយាយជាមួយគ្នាយ៉ាងយូរធ្វើឲ្យលោក Min ចេញមករកហើយក៏ឮ........
«មិញអ្នកទាំងពីរនិយាយអី? លោក Wang Jungkook អីហើយកូន Tae កើតអី?» លោក Min ចេញមកហើយនៅស្តាប់មុននឹងមកសួរប្រពន្ធនឹងកូនប្រុស
«លោកប៉ា.......គឺគ្មានអីទេ» Yoongi នៅតែបដិសេដជាមួយនឹងសំណួររបស់លោក Min ប៉ុន្តែលោក Min មិនមែបថ្លង់ទេ
«ប្អូនកើតអី Yoon ម៉េចមិនប្រាប់ប៉ា? ហា៎? ហេតុអ្វីត្រូវលាក់? ប្រាប់ប៉ាពីការពិតទាំងអស់មក» លោក Min គាត់ឮពេញៗត្រចៀកបែបនេះហើយនៅមកប្រកែកទៀតឬ?
«បង.....ហ្ហឹក.....បើនិយាយទៅបងខឹងអូននឹងកូនទេ?» អ្នកស្រី Min ក៏សួរទៅប្តី បើមិននិយាយថ្ងៃនេះថ្ងៃណាមួយលោក Min គង់តែដឹងនៅថ្ងៃណាមួយដដែល ហើយនៅលើពិភពលោកនេះគ្មានអាថ៍កំបាំងទេ
«បងមិនខឹងទេអូនឆាប់និយាយមក» លោក Min គាត់ជាមនុស្សមិនចេះប្រកាន់អ្វីទេព្រោះមនុស្សម្នាក់ៗតែងតែមានហេតុផលរៀងៗខ្លួន
«ហ្ហឹក.......គឺកូន Tae.......» អ្នកស្រី Min យំផងជូតទឹកភ្នែកផងហើយនិយាយមួយៗតែមិនទាន់អស់សេចក្តីទេ
«អ្នកម៉ាក់កុំនិយាយអីទុកឲ្យកូនវិញ.......លោកប៉ាគឺអូន Tae រៀបការហើយ» Yoongi ក៏និយាយតែផ្តើមបន្តិចប៉ុណ្ណោះព្រោះអាចថាលោក Min មិនសួរដេញនាំ

YOU ARE READING
«អតីតជាតិ» (END)
ActionJK:ខ្ញុំបានជួបមនុស្សល្អហើយតែខ្ញុំមើលមិនឃើញ ខ្ញុំត្រូវបាត់បង់គេទើបខ្ញុំដឹងខ្លួន។ YG: គេនៅខ្ពស់ណាស់ខ្ញុំមិនហ៊ានប្រាថ្នាទេ។ TAEKOOK 🐯💜🐰 JK TOP 💗🐰 Created by: Xenna sey