Ep3: ថ្ងៃប្រឡង

1.3K 93 0
                                    

                  អតីតជាតិ

Ep3: ថ្ងៃប្រឡង

៚ពេលវេលាចេះតែកន្លងផុទៅពីមួយថ្ងៃទៅមួយថ្ងៃ ថ្ងៃនេះក៏ដល់ថ្ងៃដែល Taehyung ត្រូវប្រឡងដូចគ្នាដែល មុនថ្ងៃប្រឡង Taehyung បានណាត់ជួប Jungkook សឹងរាល់ថ្ងៃដើម្បីរៀនស្វែងយល់ពីមេរៀនដែលចេញនៅឆ្នាំមុនៗ៚

«ត្រូវស៊ូៗណាបង Tae» Taehyu មកដើម្បីលើកទឹកចិត្តបង ចំណែកឯម៉ាក់ប៉ារបស់ពួកគេមិនបានមកទេព្រោះរវល់រៀងៗខ្លួន។ Taehyu បានដឹងរឿងរបស់ Taehyung នឹង Jungkook អស់ហើយ ហើយក៏គាំទ្រដែរ

«បងរបស់ Yu អាចធ្វើបានណាបងជឿជាក់លើបងរបស់ Yu» Jungkook យកដៃអង្អែលក្បាលរបស់ Taehyu ហើយនិយាយ

«បង Jung ជួយបង Tae ផង Yu ចង់ឃើញបង Tae បានជាប់» Taehyu ឆ្នាំនេះទើបតែចូលទី 12 ទេហើយ Taehyung ត្រូវប្រឡងចប់នូវការងារដែលគេស្រឡាញ់គឺមុខវិជ្ជា Designer

«ពុទ្ធោ Yu បងជាសិស្សហើយ បង Jung ជាគ្រូឲ្យទៅជួយយ៉ាងម៉េចបើជួយសិស្សដទៃប្រណែនច្បាស់ណាស់» Taehyung យ៉ាងម៉េចនឹងអាចទៅបើ Jungkook ជាគ្រូអនុរក្សនោះទៅប្រាប់សិស្សប្រឡងយ៉ាងម៉េចនឹងសមទៅ

«តែជាសង្សារនឹងគ្នាណាអាចជួយគ្នាបានតើមែនទេបង Jung» Taehyu និយាយពីប្អូនរបស់រាងតូចវិញស្រឡាញ់ Jungkook ចង់លើស Taehyung ដែលជាបងបង្កើតទៅទៀត

«តែបងជួយហើយៗ បងជួយបង្រៀនបងរបស់ Yu យូរហើយប្រហែលជាចេះអាចទៅរួចហើយ» Jungkook រយៈពេលប៉ុន្មានខែនេះ Taehyung ចេះច្រើនណាស់ប្រហែលជាអាចទៅរួច

«មែនហើយ Yu បង Jung បានបង្រៀនបងច្រើនណាស់បងចេះច្រើនណាស់ណាជឿលើបងចុះ» Taehyung

«តោះ Tae ដល់ម៉ោងហើយ Yu នៅចាំកន្លែងរងចាំឮទេ? ហាមទៅណាឲ្យសោះប្រយ័ត្នគេចាប់បាត់» Jungkook ផ្តែផ្តាំ Taehyu ហើយក៏នាំ Taehyung ទៅបន្ទប់ប្រឡង

៚រយៈពេលប្រឡង 4 ម៉ោងត្រូវបានបញ្ចប់សម្រាប់ Taehyung នៅចាំតែលទ្ធផលប៉ុណ្ណោះព្រោះគេធ្វើបានល្អខ្លាំងណាស់៚

«បង Tae បងចេះទេ? វិញ្ញាសាលំបាកទេ?» Taehyu គ្រាន់តែឃើញបងរបស់ខ្លួនចេញមកភ្លាមក៏ទៅសួរភ្លាមព្រោះអង្គុយចាំយូរហើយ

«វិញ្ញាសាសុទ្ធតែចេញពីអ្វីដែល Jung បង្រៀនបងទាំងអស់គិតទៅបងចេះទេ?» Taehyung ជារឿងពិតវិញ្ញាសាដែលរាងក្រាស់បង្រៀនវាសឹងតែ 80% ដែលចេញ

«អតីតជាតិ» (END)Where stories live. Discover now