Ep25: ពីមុនគេអាក្រក់ឥឡូវគេល្អ 🔞

1.1K 58 1
                                    

អតីតជាតិ

Ep25: ពីមុនគេអាក្រក់ឥឡូវគេល្អ 🔞

៚ថ្ងៃនេះជាថ្ងៃចុងសប្តាហ៍ Jungkook ក៏បាននាំ Taehyung ទៅផ្ទះរបស់ប៉ាម៉ាក់គេដូចដែលបានសន្យា។ Jungkook មិនបានប្រើឲ្យកូនចៅបើកឡានទេគេជាអ្នកធ្វើខ្លួនឯងទាំងអស់ អ្នកបើកជួនទៅដោយផ្ទាល់។

៚ផ្ទះត្រកូល Min

«លោកប៉ា......អ្នកម៉ាក់» Taehyung គ្រាន់តែរាងក្រាស់បើកមកដល់ភ្លាមក៏ស្ទុះចេញពីឡានយ៉ាងលឿនដើម្បីទៅមើលប៉ារបស់គេ។ លោក Min ត្រូវបានវះកាត់រួចរាល់ហើយក៏ចេញពីពេទ្យហើយដែលព្រោះ Jungkook បានព្យាបាលមុនថ្ងៃដែលពួកគេមករៀងយូរដែរ

«អូនអ្នកណាមក?» លោក Min នៅគេងលើគ្រែហើយក៏សួរទៅប្រពន្ធដែលអង្គុយនៅទីនោះ។ រីឯ Yoongi គេក៏នៅខាងក្នុងដែលហើយកំពុងធ្វើម្ហូប~,~

«អូនក៏មិនដឹងដែរ កូន Yoon ចេញទៅមើលបន្តិចទៅឆាប់ឡើង» អ្នកស្រី Min ទៅជំនួសផ្ទះបាយរបស់ Yoongi ហើយឲ្យនាយទៅមើលថាអ្នកណាមក

«បាទអ្នកម៉ាក់» Yoongi ក៏ឈប់ធ្វើម្ហូបហើយទៅបើកទ្វាវិញ។

៚ខាងក្រៅ

«បងប្រុស បើកទ្វាឲ្យ Tae បន្តិចមក» Taehyung ញញឹមពេលឃើញបងប្រុសរបស់គេចេញមក

«Tae កុំប្រញាប់ពេកអី បងនាំមកហើយក៏មិនប្រញាប់ទៅវិញដែរ» Jungkook ដើរមកពីក្រៅរាងតូចហើយនិយាយប្រាប់ព្រោះក្មេងនេះលឿនណាស់មិនចេះប្រយ័ត្នសោះ

«មនុស្សវារំភើបចឹងឯង លោកមិនដែលបែកពីម៉ាក់ប៉ាបងប្អូនលោកមិនដឹងទេ» Taehyung ងាកមកនិយាយថាឲ្យរាងក្រាស់វិញ

«អូខេ បងចាញ់ក៏បាន» Jungkook សឹងតែគ្រប់រឿងគ្រប់បញ្ហាហើយគេមិនដែលចង់ឈ្នះព្រោះមនុស្សស្រឡាញ់គ្នាគេមិនគិតពីរឿងឈ្នះចាញ់នឹងទេ

«បងប្រុស......Tae នឹកបងណាស់» Taehyung ឈប់និយាយជាមួយ Jungkook បែរជារត់ទៅអោប Yoongi វិញ។ ឃើញបែបនេះ Jungkook ក៏ច្រណែន Yoongi ដែលព្រោះគេមិនដែលបានការស្និតស្នាលឬការអោបពី Taehyung ទេកន្លងមកគឺគេជាអ្នកបង្ខំ Taehyung ខ្លួនឯង ទោះច្រណែនក៏គ្មានសិទ្ធិនិយាយដែលព្រោះយើងមិនមែនជាប្តីដែលគេស្រឡាញ់។

«បងក៏នឹកអូនដែរ.......នេះ Tae មកលេងបងមែនទេ? ចុះគេ?» Yoongi ដកចេញពីការអោបហើយក៏សួរទៅរាងតូចវិញ

«អតីតជាតិ» (END)Where stories live. Discover now