Ep18: ខ្ញុំស្អប់លោក

1.1K 57 0
                                    

អតីតជាតិ

Ep18: ខ្ញុំស្អប់លោក

៚សង្រ្គាមស្នេហ៍របស់ Taehyung នឹង Jungkook ធ្វើឲ្យ Taehyung ត្រូវយ៉ាងតំណំងើបមិនរួចពីគ្រែ។ Jungkook វិញគេក៏ទិញអាហារឲ្យ Taehyung ហើយក៏និយាយជាមួយ Taehyung បន្តិចមុននឹងទៅធ្វើការ។

«មើលផ្ទះរបស់យើងផង យើងទៅធ្វើការ» Jungkook រៀបចំស្លៀកពាក់ហើយរួចរាល់ក៏និយាយជាមួយរាងតូចមុនពេលចេញទៅ

«ហ្ហឹកៗ.........ហ្ហឹក» Taehyung ពោលសម្លេងដែលទទួលបានមកវិញគឺសម្លេងយំរបស់ Taehyung ដែលងើបភ្លាមយំភ្លាម

«កុំមកធ្វើតួកំសត់មនុស្សដូច Wang Jungkook យើងមិនអាណិតអ្នកណាងាយទេ.......យើងទិញអាហារឲ្យហើយវារទៅយកមកស៊ីខ្លួនឯងទៅនៅលើតុ» Jungkook មិននិយាយច្រើនទេព្រោះនាយបែបនេះតាំងពីដើម

«អាយ.......Wang Jungkook ខ្ញុំស្អប់លោក ហ្ហឹកៗៗ» Taehyung គប់ខ្នើយទៅនាយហើយស្រែកប្រាប់ថាស្អប់មែនហើយមួយជីវិតគេមិនដែលជួបមនុស្សណាអាក្រក់ចឹងទេមានតែ Jungkook មួយនឹងឯងដែលគេជួបនោះ

«bye.....bye ណាប្រពន្ធជួល» Jungkook នាយនៅឈរលើកដៃលារាងតូចទៀតស្នាមញញឹមរបស់គេបញ្ជាក់ថាការឈឺចាប់របស់ Taehyung ជាសេចក្តីសុខរបស់គេ

«ហ្ហឹកៗ.......លោកបំផ្លាញខ្ញុំអស់ហើយ.....ហ្ហឹក.....លោកអាក្រក់ដូចបងប្រុសនិយាយចឹងលោកអាក្រក់......ហ្ហឹក.....ខ្ញុំស្អប់លោកណាស់លោកឮទេថាខ្ញុំស្អប់លោក.......ហ្ហឹកៗៗ» Taehyung នៅស្រែកយំតូចចិត្តម្នាក់ឯងឯ Jungkook ក៏ចេញឡានទៅក្រៅបាត់

«ហ្ហឹក.......លោកប៉ាអ្នកម៉ាក់បងប្រុសជួយខ្ញុំឲ្យបានចេញពីនរកនេះផងខ្ញុំមិនចង់នៅជាមួយគេទៀតទេ......ហ្ហឹក» រាងតូចអង្គុយអោបជង្គង់រៀបរាប់យ៉ាងទឹកភ្នែកមនុស្សដែលគេស្អប់ពេលនេះយកគ្រប់យ៉ាងពីគេអស់ហើយ ដំបូងបំបែកគេចេញពីគ្រួសាររបស់គេ ឥឡូវមកយកសេចក្តីបរិសុទ្ធរបស់គេទៀត វាគួរឲ្យសប្បាយណាស់ឬ? ពេលដែលឃើញទឹកភ្នែកគេហូររាប់មិនអស់បែបនេះ មិនចេះយកចិត្តគេដាក់ចិត្តរបស់ខ្លួនឯងខ្លះទេឬយ៉ាងម៉េច?

៚back Yoongi

៚ងាយមកមើលកន្លែងធ្វើការរបស់ Yoongi ម្តងឮថាថ្ងៃនេះមានកូនលោកប្រធានមកធ្វើការជាមួយដែរ។ Min Yoongi បានធ្វើជាលេខារបស់លោក Park នៅក្រុមហ៊ុមផលិតអលង្ការមួយកន្លែង។ លោក Park គាត់ស្រឡាញ់ពេញចិត្ត Yoongi ណាស់ព្រោះនាយជាមនុស្សច្បាស់លាស់នឹងការងារមិនដែលធ្វើឲ្យពិបាកដល់លោកម្តងណាឡើង៚

«អតីតជាតិ» (END)Where stories live. Discover now