Ep12: ដុតរោងការចោលកុំឲ្យពិបាក

1K 66 0
                                    

                  អតីតជាតិ

Ep12: ដុតរោងការចោលកុំឲ្យពិបាក

៚មកមើលគ្រួសារ Kim វិញ លោក Kim នឹងអ្នកស្រី Kimនៅមិនសុខទេព្រោះ Taehyung មិនមកផ្ទះវិញ បាត់តាំងពីយប់ដែលរត់ចោលរោងការមកដល់ពេលនេះគឺមិនទាន់មកផ្ទះវិញទេ៚

«បងឲ្យគេតាមរកកូនទៅ មិនដឹងថាកូននេះទៅណាបានជាមិនមកផ្ទះវិញ» អ្នកស្រី Kim បាត់រាងតូចតាំងពីថ្ងៃការនោះមកម្លេះហើយឥឡូវមិនទាន់ឃើញមកវិញទេ

«ចាំបងជួលគេឲ្យតាមរកឲ្យ អូនកុំបារម្ភមើល រឿងគ្រប់យ៉ាងមកពីសង្សាររបស់ Taehyung តែម្នាក់គត់បើវាឲ្យ Taehyung រៀបការស្រួលបួលរឿងក៏មិនទៅជាបែបនេះដែរ» លោក Kim មិនត្រឹមតែមិនដឹងកំហុសរបស់ខ្លួនទេថែមទាំងទម្លាក់កំហុសទាំងអស់ឲ្យ Jungkook ទៀត

«ហ្ហឹម....? លោកប៉ាធ្វើដូចលោកប៉ាត្រូវគ្រប់រឿងចឹងបើប៉ានឹងម៉ាក់មិនបង្ខំបង Tae តើបង Tae ទៅដោយរបៀបម៉េច?» Taehyu កំពុងតែអង្គុយអានសៀវភៅនៅជិតប៉ាម៉ាក់របស់គេ ពេលឮបែបនេះក៏និយាយទៅប៉ារបស់គេវិញ

«ឯងក៏ចឹងដែល Taehyu កុំឲ្យប៉ានិយាយច្រើនឲ្យសោះប្រយ័ត្ន» លោក Kim គ្រាន់តែឮសម្តី Taehyu ភ្លាមក៏ក្តៅលើសដើមប៉ារបស់ខ្លួនមិនកាន់ជើងទេទៅកាន់ជើងអ្នកផ្សេងចឹងឬ?

«លោកប៉ាកុំហួសហេតុពេក ហើយកុំបង្ខំខ្ញុំដូចបង Tae ឲ្យសោះ ខ្ញុំមិនរត់ចោលមង្គលការទេតែខ្ញុំនឹងដុតរោងការចោលតែម្តង កូនបងត្រកូល Kim ហ៊ានរត់ចោលរោងការដោយសារម៉ាក់ប៉ាបង្ខំ តែបើកូនពៅត្រកូល Kim វិញដុតរោងការចោលតែម្តងកុំឲ្យវាពិបាក» Taehyu បើសិនជាគេវិញហ៊ានតែបង្ខំគេធ្វើមិនឲ្យងើបមុខរួចទេ

«ឯងនេះអត់កំណើតដូចបងឯងចឹង ម៉ែឪឲ្យការជាមួយអ្នកមានមិនចង់ទេ» លោក Kim ថាឲ្យ Taehyu ម៉ាត់ៗព្រោះ Taehyu ខ្លាំងជាង Taehyung ទៀត

«ចុះបង Jung គាត់ក្រត្រង់ណា? ម៉ាក់របស់គាត់ក៏មានការងារធ្វើ ប៉ារបស់គាត់ក៏មានការងារធ្វើ ផ្ទះក៏មាននៅ ឡានក៏មានជិះ ពិននឹងហើយប៉ាមិនយកធ្វើកូនប្រសារទៀត» Taehyu ចង់ឲ្យកូនបានខ្ពស់តែមិនឲ្យយល់ពីចិត្តរបស់កូនសូម្បីតែម្តងនេះមែនទេដែលគេហៅថាស្រឡាញ់?

«អតីតជាតិ» (END)Where stories live. Discover now