Ep30: ចាកចេញ

1.2K 58 0
                                    

អតីតជាតិ

Ep30: ចាកចេញ

៚រយៈពេល 9 ខែបានកន្លងផុតទៅ

៚Taehyung កំពុងនៅមន្ទីរពេទ្យដើម្បីសម្រាលកូនបើគិតមកដល់ថ្ងៃនេះគេសម្រាកនៅមន្ទីរបានមួយអាទិត្យហើយ Taehyung បានបង្កើតបានកូនប្រុសដ៏សែនសង្ហារមួយដែលជាកូនសំណប់របស់ Jungkook ។

«ហ្ហឹកៗ......អាប៉ាសុំទោសតែអាប៉ាគ្មានជម្រើសទេ» Taehyung យំអោបកូនរបស់គេមុននឹងចាកចេញទៅ។ មួយអាទិត្យវាគ្រប់គ្រាន់ហើយមិនបាច់ 3 ខែទេវាច្រើនណាស់ខ្លាច Jungkook នាយធុញ

«កុំបារម្ភអី Tae បងគិតថាវាអស់ពេលវេលាហើយពេលយើងចេញទៅចាំបងប្រាប់ពេទ្យឲ្យមកមើលក្មួយចុះ» Yoongi ជាអ្នកនាំ Taehyung ទៅ។ នាយបានទិញផ្ទះមួយនៅជិតមានសមុទ្រដើម្បីឲ្យ Taehyung រស់នៅជាមួយលោក Min នឹងអ្នកស្រី Min

«មែនហើយអូន Tae គេត្រូវការតែកូនប៉ុណ្ណោះ» Jimin មាននាមជាបងថ្លៃរបស់ Taehyung ព្រោះគេបានរៀបការជាមួយ Yoongi រួចហើយ

«ការសន្យាត្រូវបានបញ្ចប់ខ្ញុំក៏ត្រូវចាកចេញ គេបានកូនរបស់ខ្ញុំ ខ្ញុំបានជួយប៉ារបស់ខ្ញុំ» Taehyung មិនដាច់ចិត្តព្រោះគេស្រឡាញ់កូនណាស់បើគ្មានការសន្យាឆ្គួតនោះទេគេក៏បាននៅជាមួយបាត់ហើយ

«អូនក៏បាននៅជាមួយលោកប៉ាអ្នកម៉ាក់ដែលណា Tae កុំយំអីយើងឆាប់ទៅៗកុំឲ្យលោកប៉ាចាំយូរ» Yoongi ពួកគេត្រូវចេញដំណើរទៅនៅថ្ងៃនេះហើយមិនអាចពន្យាពេលបានទេ។ ដូចដែលដឹងចឹងពួកគេរៀបការដោយសារផងប្រយោជន៍រៀងៗខ្លួនមិនមែនដោយសារស្រឡាញ់ទេ

«តោះបងប្រុសពួកយើងឆាប់ទៅៗនឹងអាលដល់» Taehyung ក៏ជិះលើរទេះអ្នកជំងឺហើយ Yoongi នឹង Jimin ក៏នាំចូលក្នុងឡានចេញទៅ

៚ប្រហែលជាមួយម៉ោងក្រោយមកទើប Jungkook មកមើល Taehyung ក៏បានទិញរបស់របរជាច្រើនមកជាមួយដែរ។

«Tae បងមក.....Tae......ង៉ាៗ» Jungkook បើកទ្វាបន្ទប់មកមានតែកូនប្រុសរបស់គេកំពុងគេងយំប៉ុណ្ណោះចំណែក Taehyung នាយមិនឃើញទេ Jungkook ក៏ទម្លាក់របស់ចុះហើយទៅរកកូនរបស់គេមកបីនឹងស្រែកហៅ Taehyung តែមិនឃើញ។ នាយឃើញតែក្រដាសលែងលះនឹងក្រដាសសំបុត្រនៅលើគ្រែប៉ុណ្ណោះ Taehyung បានស៊ីញ៉េយល់ព្រមលែងលះនឹងប្រគល់កូនឲ្យទៅ Jungkook

«អតីតជាតិ» (END)Onde histórias criam vida. Descubra agora