Ep14: មេត្តាពួកខ្ញុំ

1K 75 12
                                    

អតីតជាតិ

Ep14: មេត្តាពួកខ្ញុំ

៚ផ្ទះរបស់ Taekook

៚តុក.តុក៚ សម្លេងគោះទ្វាបន្លឺឡើងថ្ងៃជាថ្ងៃអាទិត្យទើបពួកគេនៅផ្ទះ។ សម្លេងគោះទ្វានេះធ្វើឲ្យពួកគេឆ្ងល់ជាខ្លាំងព្រោះរាល់ដងគ្មានអ្នកណាមកគោះទ្វាអីទាំងថ្ងៃចឹងទេ

«Tae ទុកឲ្យបងទៅមើលវិញអូននៅទីនេះហើយ» Jungkook ដើរទៅបើកទ្វាអ្វីដែលគេស្មានមិនដល់គឺលោក Kim នឹង អ្នកស្រី Kim នៅពីមុខផ្ទះរបស់គេតែម្តងថែមទាំងមានកូនចៅពីរនាក់ទៀតផង

«Jung អ្នកណាគេមកនឹង.......អ្នកម៉ាក់លោកប៉ា?» Taehyung ភ្ញាក់ផ្អើលមិនចាញ់ Jungkook ប៉ុន្មានទេព្រោះស្មានមិនដល់ថាពួកគាត់អាចរកពួកគេឃើញ

«នៅចាំយើងជាម៉ែឪឯងដែលហេ៎ Kim Taehyung » អ្នកស្រី Kim សួរទៅកាន់ Taehyung ដែលនៅពីក្រោយ Jungkook

«ជម្រាបសួរអ្នកម៉ាក់ លោកប៉ា» Jungkook លើកដៃសំពះលោក Kim នឹងអ្នកស្រី Kim

«យើងមិនដែលចាត់ទុកឯងជាកូនប្រសាររបស់យើងទេ យើងមកយកកូនរបស់យើងទៅវិញព្រោះមិនចង់ឲ្យមកអត់ឃ្លានជាមួយឯងទេ» លោក Kim មិនបានគួរសមទៅរាងក្រាស់វិញទេព្រោះមិនពេញចិត្តតាំងពីនាយមកម្លេះ

«មែនហើយ ពួកឯងឆាប់ចូលទៅចាប់ Taehyung មកវិញមកយកគេទៅផ្ទះវិញ» អ្នកស្រី Kim បានបញ្ជាឲ្យអង្គរក្សដែលជួលមកចូលទៅចាប់ Taehyung តែ Jungkook បាំងផ្លូវ.......

«អ្នកទាំងពីរគ្មានសិទ្ធិយកប្រពន្ធរបស់ខ្ញុំទៅទេ បើហ៊ានយកត្រូវសំលងសាកសពរបស់ខ្ញុំសិទ្ធិ» Jungkook

«ឯងគិតថាយើងខ្លាចហេ៎?» លោក Kim សួរទៅកាន់ Jungkook

«ខ្ញុំមិនដែលអាងអំណាចដូចអ្នកទាំងពីរទេ តែបើខ្ញុំនិយាយហើយខ្ញុំធ្វើមែនទែន» Jungkook នៅតែមិនចេញគេនៅឈរបាំងពីមុខ Taehyung នឹងឯង

«ឯងទៅចាប់វាឲ្យជាប់ទៅ ឆាប់ឡើង» លោក Kim បញ្ជាឲ្យអង្គរក្សទៅចូលទៅចាប់ Jungkook វិញព្រោះ Taehyung ទុកឲ្យគាត់ជាអ្នកចាប់ទៅ

«ឈប់ភ្លាម.....អ្នកទាំងពីរគ្មានសិទ្ធិមកធ្វើអ្វីប្តីខ្ញុំទេឆាប់ចេញទៅ» Taehyung

«ប្តីចឹងហេ៎? ឯងឆ្កួតទេហេ៎?» អ្នកស្រី Kim

«ខ្ញុំមិនបានឆ្កួតទេ ខ្ញុំសុំចិត្តអ្នកទាំងពីរមេត្តាដល់ពួកខ្ញុំផង» Taehyung លើកដៃសំពះសុំឲ្យពួកគាត់អាណិតដល់ពួកគេទាំងពីរនាក់

«អតីតជាតិ» (END)Where stories live. Discover now