Ep31: Junghung?

1.1K 53 0
                                    

             អតីតជាតិ

Ep31: Junghung?

៚2 ថ្ងៃកន្លងផុត

៚ងាយមកមើល Jungkook ម្តងនាយមិនទៅណាឆ្ងាយពីផ្ទះរបស់ម៉ាក់ប៉ា Taehyung ទេហើយក៏ឲ្យកូនចៅរបស់នាយតាមរកសឹងតែពេញសេអ៊ូលដែរ តែរកមិនឃើញទេសូម្បីតែស្រមោលរបស់ Taehyung។

«ឈប់កើតទុកទៅកូន ប៉ាថាបន្តិចទៀតកូនរកឃើញកូន Tae ហើយ» លោក Wang និយាយលួងលោមកូនព្រោះ Jungkook 2 ថ្ងៃនេះមិនបានញុំាបាយញុំាទឹកទេពោះគឺទទេរស្អាត

«លោកប៉ា កូនអាក្រក់ដាក់គេណាស់តាំងពីដើម គេប្រហែលជាចង់បានសេរីភាពហើយទើបចេញទៅបែបនេះ កូនស្តាយគ្រប់យ៉ាងតែវាមិនអាចបកក្រោយបានទេ....ហ្ហើយ» Jungkook ដកដង្ហើមធំរឿងគ្រប់យ៉ាងមកពីគេបើគេមិនមែនអ្នកផ្តើមរឿងក៏មិនដល់ថ្នាក់នេះដែរ

«ប៉ាថាកូន Tae គេប្រាកដជាមានហេតុផលទើបធ្វើបែបនេះ មើលកូននិយាយមើលពីមុនមានរឿងអ្វីខ្លះ?» លោក Wang រឿងគ្រប់យ៉ាងគ្រួសាររបស់ Jungkook គ្មានអ្នកណាដឹងទេ

«គឺបែបនេះលោកប៉ា......កូនរៀបការជាមួយ Taehyung ព្រោះតែកូនពីមុនកូនមិនបានស្រឡាញ់ Tae ទេកូនធ្វើបាបចិត្តនឹងរាងកាយគេសឹងតែរាល់ថ្ងៃ.......ថ្ងៃដែលកូននាំ Tae ទៅជួបប៉ានឹងម៉ាក់គេបាននិយាយកាន់ជើងកូនគ្រប់យ៉ាងទាំងដែររឿងទាំងនោះមិនមែនជារឿងពិតទេ កូនចាប់ផ្តើមមានចិត្តលើគេតែវាក៏ហួសពេលព្រោះការហើយកូនបានស៊ីញ៉េក្រដាសលែងភ្លាមហើយនិយាយប្រាប់គេថាបើគេមានកូនកាលណាក៏ស៊ីញ៉េហើយរឿងយើងចប់គ្នា ពេលនេះគេក៏ស៊ីញ៉េហើយ......គេព្រមធ្វើប្រពន្ធឈ្នួលឲ្យកូនព្រោះពេលនោះប៉ារបស់គេឈឺត្រូវការលុយវះកាត់» Jungkook រៀបរាប់រឿងគ្រប់យ៉ាងប្រាប់ប៉ារបស់គេ

«មិនអីទេកូនប្រុស ធ្វើខុសចេះដឹងកំហុសល្អហើយ ប៉ាជឿថាកូន Tae មិនចិត្តដាច់ជាមួយកូនពេកទេយ៉ាងណាក៏កូន Tae គិតដល់ចៅ Junghung ខ្លះដែរ កុំគិតច្រើនពេកណាកូន» លោក Wang និយាយពន្យល់កូនប្រុសរបស់គាត់ដើម្បីកុំឲ្យនិយាយហើយគិតច្រើន

តុក....តុក 

៚សម្លេងគោះទ្វាពីខាងក្រៅបានបន្លឺឡើង

«ចៅហ្វាយលោក Yoongi សុំជួបបាទ» កូនចៅរបស់ Jungkook ដើរចូលមកប្រាប់នាយ

«អតីតជាតិ» (END)Where stories live. Discover now