Ep2: 2 ឆ្នាំ

1.6K 105 0
                                    

                  អតីតជាតិ

Ep2: 2 ឆ្នាំ

៚ព្រឹកឡើងនៅក្នុងសកលវិទ្យាល័យ៚

«បងកើតអី? ឈ្លោះគ្នាជាមួយម៉ាក់ប៉ាទៀតហើយមែនទេ?» Taehyung មិនទាន់ដល់ម៉ោងចូលរៀនទេទើបមកនិយាយគ្នា។ ឃើញមុខរបស់ Jungkook មិនស្រួលគ្មានអ្វីក្រៅពីឈ្លោះជាមួយគ្រួសារទេសឹងតែថាពួកគេស៊ាំហើយ

«មែនហើយ ចុះអូនចឹងដែល?» Taehyung ពួកគេត្រូវម៉ាក់ប៉ាថាឲ្យរៀងរាល់ថ្ងៃដោយសាររឿងស្រឡាញ់គ្នា

«ហ្ហឹម តែអូនស៊ាំហើយព្រោះវាមិនមែនជាលើកទីមួយរយៈពេល 2 ឆ្នាំនេះអូនឮពួកគាត់និយាយដដែលឡើងច្រើនដងហើយ សឹងតែស្តាប់មិនយល់ន័យហើយ» Taehyung ឲ្យតែជួបមុខនិយាយៗអ្នកណាក៏ចាំដែលបើនិយាយមួយថ្ងៃ 10 ដងចឹងនោះ

«អូនទៅរួចទេ? សម្រាប់បងទោះបីជាយ៉ាងណាក៏ដោយក៏បងគ្មានថ្ងៃចោលអូនដែរ» Jungkook ទោះបីជាក្នុងចិត្តកំពុងត្រូវភ្លើងដុតក៏គេត្រូវញញឹមដាក់មនុស្សដែលខ្លួនស្រឡាញ់ដែរ

«Jung ស្តាប់អូនណាបើអូនទៅមិនរួចពួកយើងអាចបន្តរហូតដល់ 2 ឆ្នាំនេះទេ?» Taehyung ចាប់ដៃរបស់ដៃរាងក្រាស់ហើយក៏និយាយពួកគេជួបរឿងលើសនឹងទៀតតែនៅតែបន្តជាមួយគ្នា

«បងមិនយល់ពីគ្រួសាររបស់បងនឹងអូនទេ វាស្អីណាស់ណាទៅបានជាស្រឡាញ់គ្នាមិនបាន មាត់ថាស្រឡាញ់កូនតែចរិតចេញមកមិនឲ្យកូនមានសេចក្តីសុខសោះ» Jungkook អាចថាមកពីស្រឡាញ់កូនជ្រុងហើយគ្រប់គ្រងកូនគ្រប់យ៉ាងមិនឲ្យសិទ្ធិបុគ្គលទៅកូនទេ នៅនាំផ្លូវកូនដល់ណាទៀត។

«បងជាគ្រូណាកុំនិយាយចឹងអី ថ្ងៃណាមួយពួកគាត់នឹងយល់ពីពួកយើង» Taehyung ញញឹមហើយនិយាយលួងចិត្ត ពេលនាយមានរឿងមកម្តងៗគឺពិបាកនិយាយគ្នាណាស់

«បងជាគ្រូតែគ្រូបងមិនមែនគ្រូធម្មតាទេ បងធ្វើជាគ្រូព្រោះបងស្រឡាញ់ តែគ្រួសារបងបង្ខំឲ្យបងធ្វើជានាយកក្រុមហ៊ុន បងមិនយល់ទេថាហេតុអ្វីបានទៅជាបែបនេះ» Jungkook និយាយខ្លាំងៗ រឿងនៅក្នុងចិត្តច្រើនណាស់តែនាយមិននិយាយចេញមកឲ្យអ្នកណាស្តាប់ទេ

«អូនសួរមួយបានទេ?» Taehyung បញ្ឈប់សម្តីរបស់រាងក្រាស់ហើយលើកសំណួរមកសួរ

«អតីតជាតិ» (END)Where stories live. Discover now