Ep11: បីអូន

1.2K 71 0
                                    

អតីតជាតិ

Ep11: បីអូន

៚ម៉ោង 9 ព្រឹក

៚ព្រះអាទិត្យចាំងរះពន្លឺបង្ហាញឲ្យឃើញមនុស្សពីរនាក់កំពុងតែគេងអោបគ្នាយ៉ាងមានសេចក្តីសុខ មើលទៅពួកគេដូចជាអស់កម្លាំងណាស់ដោយសារតែសង្រ្គាមយប់មិញនេះ៚

«អ្ហឹម.....ប្រពន្ធអ្នកណាទៅបានជាស្អាតដល់ថ្នាក់នេះ?....សឺត» Jungkook ក្រហឹមដើមក.មុននឹងងើបមកគយគន់សម្រស់របស់រាងតូច។ មិនដឹងប្រពន្ធអ្នកណាទេស្អាតគ្មានកន្លែងទាស់

«អូនសម្លាញ់ ថ្ងៃហើយណាមិនគិតងើបទេឬ?» រាងក្រាស់ប៉ះស្មារបស់ Taehyung បន្តិចមុននឹងដាស់ឲ្យរាងតូចភ្ញាក់

«អ្ហឹម.......Jung អូនសុំ 5 នាទីទៀតណាងងុយគេងណាស់» Taehyung ឆ្លើយជាមួយ Jungkook ទាំងបើកភ្នែកមិនរួច ព្រោះមិនទាន់អស់ងងុយ

«អូខេៗ ចាំបងទៅធ្វើម្ហូបឲ្យញុំា.....សឺត» Jungkook ថើបរាងតូចហើយក៏ទៅរៀបចំខ្លួនដើម្បីចុះទៅក្រោមធ្វើម្ហូបអាហារ(ប្តីល្អ)

៚1 ម៉ោងកន្លងផុតទៅ Jungkook បានធ្វើម្ហូបហើយរួចរាល់ បន្ទាប់មកនាយក៏ឡើងទៅដាស់ Taehyung តែរាងតូចមិនទាន់បានងើបទេកំពុងតែដេកនៅលើពូកនោះឯង៚

«អូនសម្លាញ់ម៉ោង 10 ព្រឹកហើយម៉េចមិនទាន់ងើបទៀតហា៎? មិនទាន់អស់ងងុយមែនទេ?» Jungkook មកដល់ឃើញរាងតូចកំពុងគេងធម្មតាមិនរង្គើខ្លួនសូម្បីតែបន្តិច

«អ្ហឹម.....Jung នេះម៉ោងប៉ុន្មានហើយ?» Taehyung បើកភ្នែកព្រឹមៗហើយសួរទៅកាន់រាងក្រាស់គេដេកមិនដឹងម៉ោងទេ

«ម៉ោង 10 ព្រឹកហើយណា៎អូនសម្លាញ់ អូនងើបមកញុំាអាហារសិនក៏បានចាំគេងវិញ អូខេទេ?» Jungkook ដើរទៅលើគ្រែហើយក៏អង្គុយជិតរាងតូចហើយសួរទៀត

«បីអូនមកងើបមិនរួចទេ» Taehyung និយាយទាំងគេងមិនអស់ងងុយហើយក៏ឈោងដៃអោបក.រាងក្រាស់ឲ្យនាយបី

«សឺត.....ប្រពន្ធអ្នកណាខ្ជិលហា៎?» Jungkook ហាក់បីដូចជាអស់សំណើចនឹងកាយវិការរបស់រាងតូច នេះមិនមែនក្មេងបៀមដៃឯណាហេតុអ្វីក៏ងូតទឹកចាំបាច់ត្រូវបី?

«អ្ហេម....? អូនទៅជាបែបនេះដោយសារអ្នកណា? មិនដោយសារបង?» Taehyung គ្រាន់តែឮនាយថាខ្ជិលភ្លាមក៏សួររាល់ដងគេមិនដែលចឹងទេតែគេទៅជាបែបនេះក៏ដោយសារតែរាងក្រាស់ម្នាក់ដែរ

«អតីតជាតិ» (END)Where stories live. Discover now