Ep33: អតីតកាល

1.2K 56 0
                                    

អតីតជាតិ

Ep33: អតីតកាល

៚កាត់មកដល់ថ្ងៃស្អែក Jungkook មិនទាន់បាននាំ Taehyung ទៅផ្ទះរបស់ពួកគេវិញទេ។

៚នៅក្រោមដើមឈើដែលមានឆ្នេរយ៉ាងស្រស់ស្អាតមានគូស្នេហ៍ទើបតែត្រូវគ្នាមួយគូកំពុងអង្គុយនិយាយគ្នា។ Jungkook ឲ្យ Taehyung ផ្អេកក្បាលលើស្មារបស់គេមើលទឹករលកពីរនាក់។ Kim Taehyu ជាប្អូនរបស់ Kim Taehyung កាលពីមុនថ្ងៃនេះគេបានមកមើលបងប្រុសរបស់គេនៅផ្ទះចាស់នោះ។ Taehyu ដើរមកវិញហើយដើរកាត់កន្លែងដែល Taehyung នឹង Jungkook អង្គុយនិយាយគ្នានោះ

«បង.....បង Tae» Taehyu ញីភ្នែករបស់ខ្លួនឡើងក្រហមហើយក៏ដើរទៅអោប Taehyung យ៉ាងស្អិត។ Jungkook វិញឃើញបែបនេះក៏ទាញ Taehyung មកវិញ

«បង Jung មិនចាំ Yu ទេឬ?» Taehyu

«លោកជាអ្នកណាមកអោបប្រពន្ធយើង?» Jungkook

«មែនហើយ អូនគិតថាបង Tae នឹងបង Jung ចាប់ជាតិច្បាស់ណាស់.......ខ្ញុំសុំទោសផង ប៉ុន្តែបងប្រុសរបស់ខ្ញុំនឹងបងថ្លៃរបស់ខ្ញុំមុខដូចអ្នកទាំងពីរណាស់ បើមិនជឿអ្នកទាំងពីរមកតាមខ្ញុំបាន» Taehyu បាននាំអ្នកទាំងពីរទៅមើលផ្ទះចាស់កាលពីមុនដែលពួកគេរស់នៅជាមួយគ្នា

«នេះជាថ្នូររបស់អ្នកណាហេតុអ្វីក៏មុខដូចយើងនឹងប្រពន្ធយើង?» Jungkook មើលទៅរូបថតរបស់លោក Jeon Jungkook នឹង Kim Taehyung ដែលនៅជិតនោះ

«មែនហើយពួកគាត់ជាបងប្រុស នឹងបងថ្លៃរបស់ខ្ញុំ.....ពួកគាត់បានស្លាប់យូរហើយដោយសារតែការបំបែកបំបាក់ពីម៉ាក់ប៉ារបស់ខ្ញុំ» Taehyu

«លោកអាចនិយាយពីប្រវត្តិរបស់ពួកគេបានទេ» Taehyung

«បាទ.....ខាងនេះឈ្មោះ Kim Taehyung ជាបងប្រុសរបស់ខ្ញុំហើយខាងនេះឈ្មោះ Jeon Jungkook ជាបងថ្លៃរបស់ខ្ញុំ ពួកគាត់ស្រឡាញ់គ្នាណាស់ហើយចង់រៀបការរបស់នៅជាមួយគ្នាទៀត ប៉ុន្តែលោកប៉ាអ្នកម៉ាក់របស់ខ្ញុំមិនបានពេញចិត្តលើបងថ្លៃរបស់ខ្ញុំទេ ពួកគាត់បានបំបែកបងប្រុសរបស់ខ្ញុំចេញពីបងថ្លៃរបស់ខ្ញុំ ប៉ុន្តែបងប្រុសនឹងបងថ្លៃរបស់ខ្ញុំបានរត់ហើយមកនៅផ្ទះនេះកន្លែងដែលពួកគាត់ប្រាថ្នាលោកប៉ានឹងអ្នកម៉ាក់បានឲ្យគេមកធ្វើបាបបងថ្លៃរបស់ខ្ញុំរហូត ថ្ងៃមួយក៏មកដល់ប៉ារបស់ខ្ញុំនឹងអ្នកម៉ាក់បានមកយកបងប្រុសរបស់ខ្ញុំចេញពីបងថ្លៃរបស់ខ្ញុំហើយបានសម្លាប់បងថ្លៃរបស់ខ្ញុំទៀតទើបបងខ្ញុំសម្លាប់ខ្លួនតាម ស្នេហារបស់ពួកគាត់វេទនាណាស់ដំបូងចាស់ទុំមិនពេញចិត្តទាំងពីរ ខ្ញុំមានរបស់មួយឲ្យអ្នកទាំងពីរមើលវាជាសៀវភៅដែលខ្ញុំរកឃើញបងប្រុសរបស់ខ្ញុំបានសរសេររឿងរ៉ាវទាំងអស់នៅទីនេះ» Taehyu ហុចសៀវភៅនោះឲ្យ Jungkook

«អតីតជាតិ» (END)Where stories live. Discover now