Ep22: មិនពីគេចង់អៀវ

966 59 0
                                    

អតីតជាតិ

Ep22: មកពីគេចង់អៀវ

៚ព្រឹកឡើង Taehyung បានងើបដើម្បីធ្វើអាហារឲ្យរាងក្រាស់តាមដែលនាយប្រាប់។ Taehyung មិនដឹងថាគេត្រូវធ្វើអ្វីខ្លះទេព្រោះគេមិនដឹងផងថានាយចូលចិត្តបែបម្ហូបបែបណាហើយចូលចិត្តញុំាអ្វី? កំពុងតែរៀបចំដាក់ចូលក្នុងប្រអប់ Jungkook ក៏ចុះមកពីបន្ទប់។

«ខ្ញុំរៀបចំឲ្យលោកហើយៗនេះ» Taehyung ក៏ហុចអាហារដែលគេបានរៀបចំនោះទៅឲ្យ Jungkook ដើម្បីយកទៅក្រុមហ៊ុន

«លំបាកដល់ឯងហើយ អរគុណច្រើនណាស់ ចាំពេលថ្ងៃយើងនឹងមកម្តងទៀត» Jungkook ក៏លុកដៃយកហើយក៏និយាយប្រាប់រាងតូចដើម្បីងាយស្រួលក្នុងការរៀបចំអាហារ

«មិនអីទេ ចាំថ្ងៃចាំខ្ញុំធ្វើម្ហូបថ្មីឲ្យតែខ្ញុំមិនដឹងទេថាលោកចូលចិត្តរបៀបម៉េចនោះ ហើយអាហារនេះខ្ញុំធ្វើស្មានទេ» Taehyung ឲ្យដឹងយ៉ាងម៉េច? បើប៉ុន្មានខែនេះនាយមិនដែលញុំាអាហារនៅផ្ទះផង

«ឲ្យតែឯងធ្វើឲ្យយើងមកបានហើយ យើងទៅក្រុមហ៊ុនសិនហើយ» Jungkook ញញឹមលារាងតូចហើយដើរចេញ

៚Taehyung វិញក៏មិននិយាយអ្វីដែលគេបានចូលទៅបន្ទប់ញុំាអាហារដើម្បីញុំាហើយក៏ខលទៅលេង Yoongi ព្រោះកាលពីម្សិលមិញមិនបានយកទូរស័ព្ទទៅ។

៚ក្រុមហ៊ុន Park

៚រីងៗ.....រីង សម្លេងទូរស័ព្ទរបស់ Yoongi រោទ៍ឡើងនៅក្នុងបន្ទប់លោកប្រធាន Park ទីនោះក៏មាន Jimin ដែរ។

«អូ......អូន Tae .....សុំទោសផងបាទ» Yoongi មិនទាន់ហ៊ានលើកទេព្រោះគេត្រូវនិយាយការងារ

«មិនអីទេលើកទូរស័ព្ទសិនទៅ ចាំមកនិយាយតទៀត» លោក Park អនុញ្ញាតិឲ្យរាងក្រាស់ចេញទៅនិយាយទូរស័ព្ទចំណែក Yoongi ក៏ដើរចេញ។ Jimin វិញកំពុងដៀមភ្នែកមើលទៅរាងក្រាស់ហើយក៏សុំលោក Park ចេញទៅដែរ

៚Skip

«អូន Tae កើតអីមែនទេបានជាម្សិលមិញបងខលទៅមិនលើកដឹងទេបងបារម្ភពីអូនណាស់» Yoongi លើកទូរស័ព្ទហើយនិយាយជាមួយនឹង Taehyung ។ នាយមិនដឹងទេថា Jimin ឈរស្តាប់នាយនោះ

«គឺមិនអីទេបងប្រុស Tae សុំទោសផងដែលឲ្យបងបារម្ភព្រោះម្សិលមិញលោក Jungkook នាំ Tae ទៅផ្ទះប៉ាម៉ាក់របស់គេហើយ Tae មិនបានយកទូរស័ព្ទទៅជាមួយ» Taehyung ក៏រៀបរាប់ឲ្យបងប្រុសរបស់គេដឹងនូវមូលហេតុដែលគេមិនលើកទូរស័ព្ទ

«អតីតជាតិ» (END)Where stories live. Discover now