Ep32: បងចង់ឆ្គួតហើយ 🔞

1.3K 56 0
                                    

អតីតជាតិ

Ep32: បងចង់ឆ្គួតហើយ  🔞

៚Jungkook បានដើរដំណើរតាមផ្លូវទៅកាន់កន្លែងដែល Taehyung នៅនាយបើកឡានលឿនណាស់មិនខ្លាចអ្វីទេ។ Jungkook បើកឡានបណ្តើរមើលទូរស័ព្ទតាម map ដែល Yoongi ផ្ញើឲ្យបណ្តើរ។

«វានៅឆ្ងាយណា តែយ៉ាងណាក៏ត្រូវធ្វើដំណើរឲ្យដល់ដែរ Taehyung នេះអូនទៅនៅបានឆ្ងាយយ៉ាងនេះហេ៎? ក្រែងបងដឹងកំហុសហើយតើម៉េចបានជាអូននៅតែទៅចោលបងទៀត?» Jungkook រៀបរាប់ទាំងអារម្មណ៍មិននៅក្នុងខ្លួន ព្រោះនាយមិនដឹងទេថារឿងវាទៅជាបែបនេះ

៚1 ម៉ោងជាងក្រោយមកទើបមកដល់ហើយក៏ចុះពីលើឡានចូលទៅក្នុងផ្ទះរបស់ Taehyung តែម្តង។ Taehyung កំពុងតែនៅក្នុងបន្ទប់រីឯម៉ាក់ប៉ារបស់គេនៅខាងក្រោម។

តុក....តុក

«ជម្រាបសួរ លោកប៉ាអ្នកម៉ាក់» Jungkook លើកដៃសំពះលោក Min នឹងអ្នកស្រី Min

«យើងគ្មានកូនប្រសារដូចឯងទេ» លោក Min ឆ្លើយទាំងមិនមើលមុខរបស់ Jungkook គាត់មិនបានខឹងទេតែចង់ដឹងពីចរិករបស់ Jungkook

«បងកុំមានប្រសាសន៍ចឹងអី កូនមករកអី? រកកូន Tae មែនទេ?» អ្នកស្រី Min

«បាទអ្នកម៉ាក់ លោកប៉ាកូនសុំទោសផងដែលធ្វើឲ្យកូនរបស់លោកប៉ាពិបាក បើមានឪកាសកូនមិនធ្វើបែបនេះទៀតទេ» Jungkook

«ជឿបានទេមនុស្សដូចលោក Wang Jungkook នេះក៏ល្បីរឿងស្រីរាប់មិនអស់មកស្រឡាញ់ស្មោះស្ម័គ្រជាមួយកូនរបស់ខ្ញុំយ៉ាងម៉េច ស្រួលមិនស្រួលយកទៅដើម្បីឲ្យបង្កើតកូនស្នងត្រកូលទៀតក៏មិនដឹង» លោក Min

«អត់ទេលោកប៉ា កូនត្រូវការទាំងកូនទាំងម្តាយមិនមែនត្រូវការតែកូនទេ សូមលោកប៉ាអនុញ្ញាតិកូនចូលទៅនិយាយជាមួយ Taehyung បានទេ» Jungkook

«ឯងយកស្អីមកធានាថាស្រឡាញ់កូនយើង? បើឯងគ្មានហេតុផលទេទៅវិញទៅយើងមិនឲ្យជួប» លោក Min

«កូនពិតជាស្រឡាញ់ Taehyung មែនអារម្មណ៍នៃការស្រឡាញ់ចាប់ផ្តើមតាំងពីយូរមកម្លេះតែកូនមិនដែលដឹងទេ តែនៅពេលគ្មាន Taehyung ជីវិតរបស់ Wang Jungkook ក៏ខ្វះអ្វីម៉្យាងបើកូនមិនស្រឡាញ់ Taehyung ទេកូនក៏មិនតាមរកមកដល់ពេលនេះដែរ លោកប៉ាមេត្តាដល់កូនផង» Jungkook សំពះលោក Min ហើយក៏អោនក្បាលចុះ

«អតីតជាតិ» (END)Where stories live. Discover now