Ep19: ឆ្នាស់

1K 57 0
                                    

                  អតីតជាតិ

Ep19: ឆ្នាស់

៚គ្រាន់តែមកដល់ក្រុមហ៊ុន Park ភ្លាម Jimin ចុះពីលើឡានភ្លាមរត់សម្តៅទៅរកប៉ារបស់ខ្លួនដែលនៅក្នុងអូហ្វីស។ Yoongi មើលសកម្មភាពរបស់ Jimin យ៉ាងអស់សំណើចមនុស្សអីចរិកគួរឲ្យស្អប់ម្លេះ ឆ្នាស់ក៏ឆ្នាស់ទៅពិបាកនិយាយជាមួយណាស់។

៚អូហ្វីស

«លោកប៉ា........លោកប៉ា» Jimin ស្រែកអាឡូអាឡាពេញក្រុមហ៊ុនដើម្បីរកលោក Park ទាំងដែលខ្លួនមិនទាន់បានចូលដល់បន្ទប់ដែលលោក Park ធ្វើការផង

«អើ! អ្នកប្រុសតូចកុំស្រែកឮពេកបានទេ ព្រោះនៅទីនេះគេរក្សាភាពស្ងៀមស្ងាត់ណាស់» បុគ្គលម្នាក់បានមកនិយាយប្រាប់ Jimin តែមនុស្សដូចរាងតូចគ្មានអ្នកក្រៅណាអាចនិយាយបានទេ

«ខ្ញុំស្រែកជារឿងរបស់ខ្ញុំមានបញ្ហាឬ? អ្នកណាដែលថាថ្លង់ក៏ចេញទៅខ្ញុំមិនបានហាមទេ?» Jimin និយាយទាំងមិនខ្វល់ពីអ្វីសោះទោះគេនិយាយអ្នកក្រៅមើលទៅខុសតែគេខ្លួនឯងតែងតែត្រូវ

«គេនិយាយឲ្យល្អមិនចេះស្តាប់ទេ ជាក្មេងតែក្បាលរឹងណាស់ដែលចាស់និយាយមិនស្តាប់ មិនត្រឹមតែមិនស្តាប់ទេថែមទាំនៅតមាត់ជាមួយទៀតជាក្មេងរបៀបណាទៅ?» Yoongi ដើរមកពីក្រោយហើយនិយាយថាឲ្យរាងតូចម៉ាត់ៗមិនដាច់ពីមាត់

«លោកឯងគ្មានសិទ្ធិមកនិយាយបែបនេះដាក់ខ្ញុំទេ ប្រយ័ត្នខ្ញុំប្រាប់លោកប៉ា» Jimin គេមិនដែលឃើញមនុស្សណាហ៊ានជាមួយគេបែបនេះទេទើបមានតែមួយនឹងឯងពិនជាប្រហើនខ្លាំងណាស់

«បើចឹងក៏អញ្ជើញទៅព្រោះខ្ញុំដូចជាមិនបានហាមឃាត់ទេ» Yoongi ក៏និយាយទៅវិញ បើគិតថាការប្តឹងជាជម្រើសល្អក៏ធ្វើទៅព្រោះនាយមិនបាននិយាយអ្វីខុសផងហើយសាក្សីនៅពេលពេញក្រុមហ៊ុននេះឯង

«លោក......អើយ.....លោកឯងចាំមើលណា» Jimin និយាយហើយក៏ដើរទៅបាត់ព្រោះគេមិនហ៊ាននៅទៀតទេនិយាយមិនឈ្នះរាងក្រាស់បើនៅទៀតត្រូវនាយប្រដៅទៀតហើយ

«អ្នកទាំងអស់គ្នានាំគ្នាធ្វើការវិញទៅ» Yoongi ប្រាប់ឲ្យបុគ្គលិកទាំងអស់ធ្វើការឯខ្លួនក៏ដើរទៅតាម Jimin ពីក្រោយដូចគ្នា

«អតីតជាតិ» (END)Where stories live. Discover now