អតីតជាតិ
Ep23: តាមដាន?
៚នៅពេលយប់ Jimin បានសុំលោក Park ទៅផ្ទះមិត្តរបស់គេតែមិនមែននោះទេគឺគេទៅតាមដាន Yoongi ទៅវិញគេបានតាមរាងក្រាស់តាំងពីក្រុមហ៊ុនមករហូតមកដល់ផ្ទះ។
៚ផ្ទះ Yoongi
«កូន Yoon មកវិញហើយហេ៎? ឆាប់មកញុំាអាហារមកម៉ាក់រៀបចំហើយៗ ព្រោះខ្លាចថាពេលយប់កូនមិនបានញុំា» អ្នកស្រី Min គ្រាន់តែឃើញកូនមកដល់ក៏រៀបចំអាហារទុកឲ្យកូនភ្លាម
«បាទអ្នកម៉ាក់ ចុះលោកប៉ាទៅណាដែរម៉េចបានជាមិនឃើញចឹង ពេលទើបម៉ោង 5 ទេ» Yoongi សួរព្រោះឆ្ងល់រាល់ដងប៉ានឹងម៉ាក់របស់គេនៅចាំតែពេលនេះគឺមិនឃើញប៉ាឃើញតែម៉ាក់
«ប៉ានៅទីនេះ ប៉ាទើបតែចេញពីងូតទឹកនឹងណា៎» លោក Min ចេញមកនៅពេលដែលកូនប្រុសរបស់គាត់សួររក
«កូនមិនឃើញទើបសួរ លោកប៉ាមកញុំាបាយជាមួយគ្នាមក» Yoongi ក៏សើចមុននឹងប្រាប់ប៉ារបស់គេឲ្យមកញុំាអាហារជាមួយគ្នា
«Yoon កូននាំអ្នកណាមកម៉េចមិនឲ្យគេចូលផ្ទះរបស់យើងផង?» អ្នកស្រី Min ឆ្ងល់ព្រោះ Jimin អើតលើមៗដូចចោរចឹងបើ Yoongi នាំមកម៉េចក៏មិនឲ្យចូលមកជាមួយនៅក្រៅធ្វើអ្វី?
«កូនមិនបាននាំអ្នកណាមកទេ កូនមកតែឯងទេ» Yoongi តវ៉ាព្រោះគេចេញមកតែឯងពិតមែនមិនបាននាំអ្នកណាមកជាមួយទេ
«ចុះនោះអ្នកណា? ឬជាចោរ?» អ្នកស្រី Min បើកូនរបស់ខ្លួនមិនបាននាំមកមានតែចោរទេចឹង។ Jimin វិញគ្រាន់តែឮអ្នកស្រីថាខ្លួនឯងចោរភ្លាមក៏ចាំផ្តើមភ័យព្រោះគេមកតាមដាន Yoongi មិនបានមកលួចអ្វីទេ
«ចាំបន្តិចអ្នកម៉ាក់» Yoongi ក៏ដើរចេញទៅក្រៅទៅមើលម្នាក់ដែលអ្នកម៉ាក់របស់គេនិយាយនោះ
«កូនស្គាល់មែនទេ.....?» អ្នកស្រី Min និយាយមិនទាន់ចប់ទេគឺរាងក្រាស់ចេញទៅបាត់ហើយ
#Skip
«អេមៗ......មិនជ្រាបថាចៅហ្វាយតូចមកអើតលើមៗនៅមុខផ្ទះរបស់ខ្ញុំធ្វើអ្វីទេបាទ?» Yoongi ញញឹមហើយអោនក្បាលទៅជិតរាងតូចហើយក៏សួរ
«គឺ.....គឺខ្ញុំមក.....មក» Jimin មិនដឹងថាបដិសេធយ៉ាងម៉េចទេគេឃើញច្បាស់ៗនឹងភ្នែកបែបនេះនោះ
ВЫ ЧИТАЕТЕ
«អតីតជាតិ» (END)
БоевикJK:ខ្ញុំបានជួបមនុស្សល្អហើយតែខ្ញុំមើលមិនឃើញ ខ្ញុំត្រូវបាត់បង់គេទើបខ្ញុំដឹងខ្លួន។ YG: គេនៅខ្ពស់ណាស់ខ្ញុំមិនហ៊ានប្រាថ្នាទេ។ TAEKOOK 🐯💜🐰 JK TOP 💗🐰 Created by: Xenna sey
