Ep5: ចាំផ្ទះត្រកូល Kim រលាយសិន

1.6K 98 0
                                        

អតីតជាតិ

Ep5: ចាំផ្ទះត្រកូល Kim រលាយសិន

៚ពីមួយថ្ងៃទៅមួយថ្ងៃ GechBin តែងតែមកផ្ទះត្រកូល Kim សឹងរាល់ថ្ងៃដោយហេតុថាអ្នកស្រី Kim ស្រឡាញ់ចូលចិត្តទើបធ្វើអ្វីតាមតែអំពើចិត្តបែបនេះ នាងមកមិនមែនក្នុងន័យល្អទេនាងមកឈ្លោះជាមួយគេអស់សឹងតែមួយផ្ទះ៚

«អ្នកមីងមែនទេដែលអ្នកម៉ាក់អោយរៀបការជាមួយបង Tae នោះ?» Taehyu ក៏មិនទៅជាចូលចិត្តចរិតរបស់ GechBin ប៉ុន្មានដែរ ព្រោះជួបកាលណារករឿងវៃគេឯងកាលនោះ

«ផាច់.....យើងប្រាប់ឯងឲ្យហៅថាបងថ្លៃមិនមែនមីងទេ ឯងនៅក្មេងតែក្បាលរឹងខ្លាំងណាស់» GechBin ថាស្តីអោយ Taehyu ហើយក៏វៃទៀតតែមិនដឹងទេថា Taehyung ដើរមកឃើញ......

«នាងទេដែលប្រហើនហ៊ានវៃប្អូនរបស់យើង...ផាច់....មួយដៃនេះទុកជាការរួចគ្នានាងគ្មានសិទ្ធិវៃអ្នកណាទាំងអស់ក្នុងផ្ទះខ្ញុំ» Taehyung នេះគ្រាន់តែជាការប្រមានទេបើមានលើក្រោយទះយកៗ

«អាយ....បង Tae នេះបង? ខ្ញុំនឹងប្រាប់អ្នកមីង» GechBin ស្រែកហើយយកដៃមកប៉ះនឹងថ្ពាល់ដែល Taehyung ទះមិញនេះឯង

«ប្រាប់ទៅ បើនាងមិនវៃប្អូនខ្ញុំ ខ្ញុំវៃនាងទេ? ហើយកុំអាងម៉ាក់យកមកគំរាមខ្ញុំ ខ្ញុំមិនខ្លាចទេ» Taehyung ថាឲ្យមិចដាច់ពីមាត់ទេ តែនាងនៅតែដដែលៗ

«បើផ្ទះត្រកូល Kim ក្រយើងក៏មិនមកជាន់ដូចគ្នា ស្មានតែយើងចង់ការជាមួយឯងឬ?» GechBin ស្រែកខ្លាំងៗ ហើយនិយាយមាត់ៗពីគោលបំណងរបស់ខ្លួន បើផ្ទះត្រកូល Kim ក្រមុខក៏នាងមិនមើលដែរ

«ល្អបើមិនការក៏ឈប់មកជាន់ទីនេះទៀតទៅ» Taehyung ហួសចិត្តនឹងមនុស្សដែលអ្នកម៉ាក់របស់ខ្លួនឲ្យការជាមួយណាស់ចរិតពិត ធាតុពិតមិនខុសពីក្រពើរមើលគុណទេ

«ចាំគ្រួសារពួកឯងរលាយសិនចាំយើងចេញដោយខ្លួនឯងមិនហត់អ្នកណាដេញ យើងនឹងធ្វើគ្រប់យ៉ាងឲ្យគ្រួសាររបស់ឯងវិនាស» GechBin និយាយស្រែកខ្លាំងៗដោយសារ Taehyung ទះមិញនេះទើបនាងគ្មានសតិហើយនិយាយការពិតចេញមកទាំងអស់

«នាងគិតហេ៎? ថាខ្ញុំនឹងការជាមួយនាងនោះ?» Taehyung បើនាងផ្តាច់ទំនាក់ទំនងកាន់តែល្អលើសដើម

«អតីតជាតិ» (END)Where stories live. Discover now