Ep29: បងខុសបងសុំទោស 🔞

1.1K 52 0
                                    

             អតីតជាតិ

Ep29: បងខុសបងសុំទោស 🔞

៚នៅក្នុងបន្ទប់របស់ Jimin គេកំពុងតែគេងលក់យ៉ាងស្ងប់ហើយយំឡើងហើមភ្នែក។ Yoongi ក៏បើកទ្វាចូលមកហើយអង្គុយចាំរហូតដល់រាងតូចភ្ញាក់។ ប្រហែលជា 2 ម៉ោងក្រោយមកទើបរាងតូចភ្ញាក់។

«អ្ហឹម.......ហ្ហា៎.....អួយ» Jimin បើកភ្នែកទាំងមិនទាន់អស់ងងុយហើយភ្ញាក់នៅពេលដែលគេឃើញមុខរបស់រាងក្រាស់

«អូនភ្ញាក់ហើយហេ៎? ម៉េចក៏ហើមភ្នែកបែបនេះយំធ្វើអ្វី?» Yoongi នៅគេងមើលមុខរបស់រាងតូចតាំងពីគេមកដល់ដំបូងម្លេះ

«ចេញទៅមិនចង់ជួបមុខលោកទេ......ហ្ហឹកៗ....លោកប៉ាអ្នកម៉ាក់» Jimin ដើរចេញពីលើគ្រែតែត្រូវរាងក្រាស់ចាប់មកវិញទើបគេស្រែកហៅលោក Park នឹងអ្នកស្រី Park

«អូនសម្លាញ់កុំយំអី......បងមិនបានកាន់ជើងខាងគេទេឈប់យំទៅហើយមកនិយាយគ្នាជាមួយបងឲ្យបានច្បាស់សិន» Yoongi និយាយតាមស្រួលដើម្បីស្តាប់ចូលគ្នា នាយមិនទៅជាចេះលួងទេតែមនុស្សយើងអ្នករើសត្រូវតែទ្រាំ

«ហ្ហឹកៗ......លោកស្រែកដាក់ខ្ញុំហើយនៅថាមិនកាន់ជើងគេទៀត» Jimin បើមិនកាន់ជើងគេទេមកស្រែកដាក់គេធ្វើអ្វី? មិនជួយវៃគ្នាទៅ

«បងស្រែកដាក់អូនពិតមែនបងសុំទោស តែដែលបងធ្វើព្រោះខ្លាចអូនវៃគេស្លាប់ហើយក្លាយជាឃាតករទៅបងមានអ្នកណាមកការជាមួយ ហើយបងក៏ប្រលែងអូនទៅវិញដែរតើ អូនវៃគេឡើងចូលពេទ្យសង្គ្រោះបន្ទាន់ហើយនៅមិនអស់ចិត្តទៀត?» Yoongi រាល់ដៃនិយាយសម្តីខ្លាំងដែលសោះតែមិនខឹងចឹងទេ ហើយថ្ងៃនេះស្អីចូលបានធ្វើចរិកដូច baby ចឹង?

«ហ្ហឹកៗ......កុហកបងស្រឡាញ់នាងទើបជួយនាងហើយស្រែកដាក់អូន» Jimin មែនហើយគេចាប់ខ្លួនរបស់រាងតូចបានតែបន្តិចហើយក៏លែងឲ្យទៅវៃនាងវិញ

«គ្មានអ្នកណាស្អាតដល់អូនទេ អូនល្អគ្រប់យ៉ាងសម្រាប់បង បងខុសបងសុំទោស......ឈប់យំទៅហើមភ្នែកលែងស្អាតអស់ហើយ» Yoongi ទាញរាងតូចមកអោបហើយជូតទឹកភ្នែកឲ្យ Jimin

«ម៉េចក៏បងស្រែកដាក់អូន? មកពីអូនស្រឡាញ់បងទើបមិនចង់ឃើញបងទៅប៉ះអ្នកណា» Jimin លើកដៃអោបក.នាយហើយសួរទាំងទឹកមុខគួរឲ្យខ្នាញ់

«អតីតជាតិ» (END)Where stories live. Discover now