Ep8: រើសឆុតរៀបការ

1.1K 71 0
                                    

                  អតីតជាតិ

Ep8: រើសឆុតរៀបការ

៚ក្រលេកមកមើលគ្រួសាររបស់ Kim ម្តងម្នាក់ៗនៅមិនសុខទេព្រោះមិនឃើញ Taehyung នៅផ្ទះ ហើយពេល Taehyung មកផ្ទះតែមួយភ្លេចគឺទៅវិញបាត់ហើយ ហើយលើកហេតុផលថារវល់៚

«អ្នកមីងបង Tae ហេតុអ្វីមិនសូវនៅផ្ទះ?» GechBin សួរទៅកាន់អ្នកស្រី Kim ព្រោះប៉ុន្មានថ្ងៃនេះនាងមកមិនដែលឃើញ Taehyung នៅផ្ទះទេ

«មីងក៏មិនដឹងដែល ប្រហែលជាទៅរក Jeon Jungkook ស្អីនុះហើយ ព្រោះនាយនោះកំពុងដេកពេទ្យ» អ្នកស្រី Kim គាត់ដឹងពីរាងតូចគ្រប់យ៉ាងតែគាត់មិនទាន់ធ្វើអ្វីឲ្យឃើញប្រាកដ

«អ្នកមីងមិនបានទេ ជិតដល់ថ្ងៃការហើយខ្ញុំត្រូវឲ្យបង Tae ជូនខ្ញុំទៅរើសរ៉ូបការ ខ្ញុំមិនព្រមឲ្យពេលវេលាហួសទេ» GechBin នាងរៀបការព្រោះតែទ្រព្យមនុស្សដូចកូនស្រីលោក Lee គ្មានអ្នកណាមិនយកទេតែពួកគេស្រឡាញ់គ្នាមិនបានយូរ

«ចាំមីងចាត់ការឲ្យ កូនមីងនេះក្បាលរឹងអើយសែនរឹងនិយាយមិនចេះស្តាប់គ្នាទេ» អ្នកស្រី Kim គាត់ដឹងហើយថាចរិតរបស់ GechBin យ៉ាងម៉េចតែមិនដែលប្រកាន់ទេព្រោះគាត់ចង់បាននាងធ្វើជាកូនប្រសារ

«ប្រញាប់ទៅអ្នកមីងខ្ញុំមិនចង់បានអ្នកថ្មីទៀតទេ» GechBin ជាក្មេងមិនស្គាល់ចាស់មិនស្គាល់ទុំទោះបីជាលោក Lee ឲ្យរៀនសាលាល្បីពិនណាក៏នៅតែពិនហ្នឹង

«មីងដឹងហើយ បន្តិចទៀតមីងទៅតាមកូន Tae ហើយចំណែកក្មួយនៅចាំបន្តិចទៅចាំមីងមកវិញចាំទៅរើសឆុតការពីនាក់កូន Tae ចុះ» អ្នកស្រី Kim មិនអាចជំទាស់នឹង GechBin បានទេព្រោះនាងអាងប៉ារបស់នាងនៅពីមុខហើយម្យ៉ាងទៀតលោក Lee គឺជាចៅហ្វាយរបស់លោក Kim ផង

៚នៅក្នុងមន្ទីរពេទ្យ

៚នៅសល់តែ 1 សប្តាហ៍ជាងទៀតទេដល់ថ្ងៃរៀបការរបស់ Taehyung នឹង GechBin ហើយទើបអ្នកស្រី Kim ប្រញាប់ឲ្យពួកគេទៅរើសឆុតការ៚

៙តុ.តុ

«ចូលមកទ្វារមិនបានចាក់សោរទេ» Taehyung ស្រែកពីចម្ងាយព្រោះគិតថាគ្រូពេទ្យមកមើល Jungkook ទើបស្រែកបែបនេះតែវាផ្ទុយស្រឡះ.....

«ម៉ាក់មកយកឯងទៅវិញ ដើម្បីទៅរើសឆុតការជាមួយក្មួយ GechBin » អ្នកស្រី Kim ចូលមកដល់ដោយមិនបានមើលមុខរបស់ Taehyung បន្តិចទេព្រោះពីរនាក់គេកំពុងតែស្និតស្នាលគ្នា

«អតីតជាតិ» (END)Where stories live. Discover now