<បងមិនបាច់រំលឹកក៏បានដែរ អតីតមិនល្អមិនចង់ចងចាំ>ថេយ៍
<ហិហិ~បងនិយាយលេង> អ្នកស្រីជី
<បាទ ចុះមិញបងនិយាយពីការងារអ្វី> ថេយ៍ លឺការងារជាមួយគេអត់បានទេចង់ធ្វើទាំងអស់ ដូចប្រាប់ចឹងចង់មាន។
<ថេយ៍ចង់ធ្វើការជាmanagerតារាទេ ទាន់មានឱកាសណា៎ ដូចដឹងចឹងមិនហត់ដូចជាការងារថេយ៍ធ្វើរាល់ថ្ងៃទេ> និយាយលក្ខណៈបញ្ជុះបញ្ជូល ហត់ដែរគ្រាន់តែថាមិនសូវប្រើកម្លាំង។
<ធ្វើកើតដែររឺ?> ថេយ៍ សួរទាំងចងចិញ្ចើមមិនសម ជាគ្រូចាប់ខ្មោចធ្លាប់ហើយអីឡូវមកឲធ្វើmanagerឯណា៎ទៀតហើយ អូយវិលមុខហា៎-,-
<កើតតើ រឿងអីមិនកើតគ្រាន់តែចាត់ចែងកាលវិភាគឲពួកគេទេ..សំខាន់ណា៎ប្រាក់ខែកប់ពពក> អ្នកស្រីជី ចុងប្រយោគអោនទៅខ្សឹបត្រចៀកថេយ៍ព្រោះដឹងថានាយតូចមុខលុយ។
<កប់ពពក?> ថេយ៍ ចំហរមាត់បុិនពងមាន់ អ្នកស្រីជីឃើញចឹងញាក់ចិញ្ជើមបញ្ជាក់ម្ដងទៀត រឹតតែធ្វើឲថេយ៍រីកថ្លើមរហ័សនិយាយយ៉ាងលឿន÷
<គ្មានបញ្ហាទេ~> ឆ្លើយទាំងជឿជាក់។
<ហុឹស~ល្អណាស់ ចាំបងយកឯកសារឲបំពេញ> គាត់លើកដៃទៅវាយស្មានាយតូចបន្តិច រហ័សដើរសម្ដៅទៅឡានរបស់គាត់បើកយកឯកសារឲនាយតូច។
<នេះអូនថេយ៍..ស្អែកព្រឹកជួបគ្នាម៉ោង7នៅមុខផ្ទះនឹងលឺទេ?> ហុចឯកសារមួយច្បាប់ទៅឲថេយ៍ ហេតុដែលគាត់ណែនាំថេយ៍ចំពោះការងារមួយនេះដោយសារថេយ៉ុងត្បិតតែសម្ដីចាក់ទឹកមិនលិចមេនប៉ុន្តែគេចិត្តល្អនឹងស្មោះត្រង់ណាស់ គាត់ស្គាល់នាយតូចយូរហើយ មិនមេនទើបតែស្គាល់នោះទេ។
<បាទ~ចឹងសូមចូលផ្ទះសិនហើយ..ងងុយ> ថេយ៍ ទទួលឯកសារពីដៃគាត់ទាំងញញឹម។
<ហឹម~> អ្នកស្រីជី ក្រហឹមជាការឆ្លើយតបហើយ អ្នកទាំងពីក៏បំបែកផ្លូវគ្នាចូលផ្ទះរាងខ្លួន។
____________
<វ៉ាវ~អាថេយ៍ឯងនេះឡូយមេនវើយ ជិតកើតជាតារាហើយ> គ្រាន់តែចូលដល់ក្នុងបន្ទប់ភ្លាមថេយ៍ផ្ដេកខ្លួនលើគ្រែមួយទំហឹង ទាញក្រដាសដែលអ្នកស្រីជីឲមិញនោះ ជាក្រដាសបំពេញពាក្យសោះ កើតជាតារាដែរ-,-
YOU ARE READING
(ចប់)manager កំពូលស្នេហ៍✨🌸
ActionJK Top × Tae Btt ស្នេហាមួយដែលកើតឡើងដោយមិនបានព្រៀងទុកជាមុន រវាងតារាsuperstar ដែលមានប្រជាប្រិយភាពល្បីល្បាញយ៉ាងខ្លាំង ជាមួយនឹងក្មេងប្រុងម្នាក់ដែលត្រូវជាmanager ផ្ទាល់ខ្លួនរបស់គេ។ តើស្នេហារវាងតារាដែលល្បីម្នាក់នេះជាមួយនឹងmanagerរបស់គេតើអាចទៅមុខបានរឺយ៉ាង...
