ភាគទី09: ជេរថើប-,-

1.9K 120 0
                                        

<អឺបងថាបានហើយ..អ្នកប្រុសជុងឈប់ទៅ..ថេយ៍ក៏ចឹងដែរ> យ៉ុនហ៊ុន ខំប្រឹងចាប់រាងតូចចេញពីនាយក្រាស់ ស្រែកប្រាប់ឲជុងហ្គុកគេឈប់ចាប់ថេយ៍បានហើយ បើម្នាក់ៗខ្លាំងរាងខ្លួនចឹងមិនដឹងជាឆ្នាំណា៎ឈប់ទេ។

<ខ្ញុំវាយលោកឯងឲស្លាប់..អាតារាមុខយ៉ាប់> ថេយ៍ គេនៅតែមិនចាញ់ ខំប្រឹងយកដៃទៅច្របាច់.កនាយ លែងឡើងច្របាច់.កម៉ងកូនម្ដាយ-,-

<បងមើលគេទៅ..ឆ្នាស់ក៏ឆ្នាស់ ញ៉េញក៏ញ៉េញ*..អូយយយ៎ឈឺៗ> ជុងហ្គុក ប្រាប់ទៅយ៉ុនហ៊ុនឲមើលពីចរឹកថេយ៉ុង ក៏ប៉ុន្តែនិយាយមិនទាន់ទាំងចប់ចុងចប់ដើមស្រួលបួលផងត្រូវថេយ៍ គេខាំដើមដៃនាយបាត់ធ្វើមើលតែកូនឆ្កែទៅហើយ។ យ៉ុនហ៊ុន ដោយទ្រាំមិនបានទៀតទេគ្នា ហត់មាត់ក៏ហត់ ឈឺក៏ឈឺ ÷

<អឺស៎~បើមិនស្ដាប់ទេបងឈប់ឃាត់ហើយ..វៃគ្នាទៀតចុះ> នាយក៏ប្រឹងត្រដាបត្រួសរត់ចេញពីគេទាំងពីរបើកទ្វារចេញទៅ។ អ្នកណាទៅទ្រាំបានទៀតទេលោកគេខឹងវាយគ្នា តែអ្នកត្រូវធ្ងន់ដូចនាយឯនេះវិញទេបោចសក់ផងច្របាច់.កផងតែនាយតើ!

<បិទទ្វារឲជាប់ផងបងខ្ញុំប្រដៅក្មេងម្ដង> ជុងហ្គុក ស្រែកប្រាប់យ៉ុនហ៊ុន ពីក្រោយក៏មិនភ្លេចចាប់ដៃថេយ៍ពាត់ទៅក្រោយជាប់ដែរ ខ្លួនតូចតែមួយសោះតែចិត្តធំណាស់។ ក្នុងបន្ទប់ពេលនេះគឺសល់តែគេពីរនាក់នោះទេ!!

<ប្រដៅស្អី?អ្នកណាក្មេង?លែងទៅ> ថេយ៍ដោយគេចាប់ដៃទាំងពីរពាត់ទៅក្រោយជាប់ហើយក៏បានត្រឹមតែស្លក់នាយមិនអាចធ្វើអ្វីបានទេ។

<មិញមាត់នឹងមេនទេខាំដៃយើង> រាងក្រាស់ លូកដៃចូលចង្កេះថេយ៍យកមកអោបផ្អឹបជាប់ខ្លួន លើកចិញ្ចើមឌឺរាងតូចយ៉ាងខិលព្រោះនាយគៀបថេយ៍ជាប់ហើយ ឃើញទេរឺយ៉ាងណា៎ក៏មិនចេញដែរបានត្រឹមសម្លក់តែប៉ុន្នឹង។

<លែង~..លែងភ្លាម..សំណាងហើយត្រឹមខាំដៃបើមិនចឹងទេខ្ញុំខាំសាច់លោកឯងសុីឲដាច់អស់តែម្ដង មនុស្សស្អីចិត្តអាក្រក់ឈាមខ្មៅ> ថេយ៍ ត្រូវនាយអោបចង្កេះជាប់បានត្រឹមតែស្រែកជេរប៉ុន្នឹងឯង ។

<យើងមិនចាំបាច់ចិត្តល្អជាមួយកូនឆ្កែឆ្កួតដូចឯងទេ> នាយក្រាស់អត់មានស្កៀបជាមួយសម្ដីថេយ៍ទេ មានតែបង្ហាញទឹកមុខឌឺថែម ពេលមុខថេយ៍ខឹងនាយដាច់ក្បាលដាច់កន្ទុយចឹងគួរឲចង់ចាប់ញេច-,-

(ចប់)manager កំពូលស្នេហ៍✨🌸Where stories live. Discover now