+ម៉ោង7:00នាទីយប់ នៅក្នុងទីក្រុងសេអ៊ូល ជុងហ្គុកនឹងថេយ៍បាននិយាយគ្នារួចរាល់អស់ហើយ ក៏ប៉ុន្តែថ្ងៃស្អែកទើបគេចូលធ្វើការ។ ជុងហ្គុកស្មើរនេះគឺកំពុងមាន បទសម្ភាសន៍មួយនិយាយសំណេះសំណាលលេង ដោយក្រុមការងារបានដាក់ផ្ទាំងស្លាយធំមួយចំកណ្ដាលទីក្រុងឲអ្នកគាំទ្ររបស់នាយបានមើលផ្ទាល់ដូចគ្នា ក្នុងចំណោមមនុស្សទាំងអស់នោះក៏មាន...
<អស្ចារ្យដល់ម្លឹងហេ៎?> ថេយ៍ ដៃកាន់នំញ៉ាត់ឡើងពេញមាត់ ងើយសម្លឹងទៅមើលផ្ទាំងស្លាយនោះដែលមានមុខនាយក្រាស់នៅក្នុង ទាំងលើកចិញ្ចើម គេចង់បានន័យថា នាយឡូយដល់ម្លឹងរឺ?នេះគ្រាន់តែមើលតាមកញ្ចក់ internetសោះ មនុស្សម្នាក់ៗនាំគ្នាលើកទូរស័ព្ទមកថតហើយស្រែកហ៊ូព្រៀត! ធ្វើដូចជាបានជួបផ្ទាល់ជាមួយទេវបុត្រទៅហើយ។
<ហុឹស~ចំមេនអាថេយ៍អឺយ..ឯងមើលចុះគេល្បីណាស់ តែមិចបានជាឯងមិនស្គាល់គេ?..គេដាក់ឈ្មោះឲមនុស្សសម័យស្វាឪត្រូវហើយ> គិតចុះគិតឡើង ស្រាប់តែនឹកអស់សំណើចជាមួយខ្លួនឯង ដែលមិនស្គាល់នាយ ក៏លើកដៃមកទះថ្ងាសខ្លួនឯងតិចៗ។ គេនិយាយតែប៉ុន្នឹងក៏ដើរចេញពីហ្វូងមនុស្សអស់នោះទៅ ព្រោះគេមានការងារត្រូវធ្វើច្រើនទៀត។
|Ship•|
ព្រឹកថ្ងៃថ្មីក៏ឈានចូលមកដល់ ថេយ៍បានឡើងឡានទៅជាមួយអ្នកស្រីជី ទៅបន្ទប់Condoរបស់នាយក្រាស់។
<ថេយ៍បងជូនឯង បានតែត្រឹមមុខនឹងទេណា៎..បងមានការរវល់> អ្នកស្រីជី បើថាទៅគាត់អត់មានត្រូវពាក់ព័ន្ធអីជាមួយជុងហ្គុកទៀតឡើយ ព្រោះឈប់ធ្វើការឲនាយទៅហើយ។
<បាទ មិនអីទេបងជូនមកខ្ញុំក៏ក្រែងចិត្តណាស់ទៅហើយ> ថេយ៍ ញញឹមទៅកាន់គាត់តិចៗ ហើយក៏ដោះខ្សែរក្រវាត់ចុះពីឡានទៅ។
ប្រហែលមួយសន្ទុះថេយ៍ក៏បានមកដល់មុខបន្ទប់Condoរបស់នាយក្រាស់ហើយ ចង់បញ្ជាក់ផងដែរថាCondoដែលនាយនៅរាល់ថ្ងៃគឺជារបស់អ្នកស្រីចននោះទេ វាមានភាពឯកជនខ្លាំងណាស់សម្រាប់ជុងហ្គុក។
តុកៗ~ ថេយ៍ក៏លើកដៃគោះទ្វារបន្ទប់នឹងទៅ ព្រោះអីគេអត់មានសោរផង!
ក្រាក~ ទ្វារក៏បានបើកដោយដៃរបស់ជុងហ្គុក
<ឯណាអ្នកស្រីជី> នាយសួរទៅកាន់ថេយ៍ ព្រោះអីដូចជាមានរឿងចង់និយាយជាមួយគ្នា។
YOU ARE READING
(ចប់)manager កំពូលស្នេហ៍✨🌸
ActionJK Top × Tae Btt ស្នេហាមួយដែលកើតឡើងដោយមិនបានព្រៀងទុកជាមុន រវាងតារាsuperstar ដែលមានប្រជាប្រិយភាពល្បីល្បាញយ៉ាងខ្លាំង ជាមួយនឹងក្មេងប្រុងម្នាក់ដែលត្រូវជាmanager ផ្ទាល់ខ្លួនរបស់គេ។ តើស្នេហារវាងតារាដែលល្បីម្នាក់នេះជាមួយនឹងmanagerរបស់គេតើអាចទៅមុខបានរឺយ៉ាង...
