ភាគទី23: បងចូលចិត្តក្លិនអូន..

1.8K 97 0
                                        

បន្ទាប់ពីបាននិយាយអារម្មណ៍ក្នុងចិត្តប្រាប់គ្នាទៅវិញទៅមករួច ពួកគេទាំងពីរបានចំណាយពេលប្រហែលជាមួយម៉ោងក្នុងការដើរលេងជាមួយគ្នា ញុាំអ្វីរឺក៏ថតរូប ប៉ុន្តែពិតជាគួរឲស្ដាយខ្លះដែរព្រោះមិនអាចបានទៅកន្លែងមានទីប្រជុំជនច្រើន។
+in Condo

<ហឹម~មានអារម្មណ៍ថាមិនស្រណុកសោះ មើលចុះពិតជាពិបាកណាស់ សើមសក់អស់> ថេយ៉ុង ដើរចូលមកក្នុងបន្ទប់ភ្លាមក៏រអ៊ូឡើងទាំងមុខជូរ ព្រោះព្រិលវានៅពេញអាវតែម្ដង ទាំងសក់អីនឹងពេលវារលាយច្បាស់ជាសើមសក់អ៊ឹបៗហើយ។

<ចាំបងជូតឲ~> ហឹម~ស្ដាប់ភាសាពាក្យសម្ដីហើយត្រជាក់ដល់បេះដូងត្រជាក់ស្រួលខ្លួនមិនរងារហើយក៏មិនក្ដៅ ជុងហ្គុកលើកដៃទៅបោះវាសព្រិលលើអាវថេយ៍តិចៗ នឹងយកកន្សែងបង់.កជូតសក់ឲរាងតូចថ្នមៗដោយការយកចិត្តទុកដាក់ ។ ស្រឡាញ់គ្នាភ្លាមអូនបងមួយរំពេច-,-

<មិនអីទេ បងទៅសម្រាកចុះខ្ញុំក៏ចង់ទៅសម្អាតខ្លួនដែរ> ថេយ៍ ញញឹមទៅនាយស្រាលៗ។ ប៉ុន្តែពាក្យសម្ដីរបស់រាងតូចធ្វើឲជុងហ្គុកគេឃ្នើសចិត្ត ខ្ញុំយ៉ាងមិច?

<មិនឲអូនហៅខ្លួនឯងថាខ្ញុំទេ បងហៅថេយ៍អូន ដូច្នេះត្រូវតែហៅខ្លួនឯងអូនដែរស្ដាប់បានទេ?> ជុងហ្គុក

<មិនទម្លាប់ទេ ហៅបែបនឹងហើយល្អ>

<ថេយ៍!!~~> នាយបង្អូសសម្លេងហៅឈ្មោះរាងតូចធ្វើដូចអន់ចិត្ត អន់ចិត្តណាស់ ក្លាយជាសង្សារនឹងគ្នាហើយនៅហៅខ្លួនឯងខ្ញុំទៀត មានអីមិនទម្លាប់គ្រាន់តែនិយាយភាសាអូនបងសោះ។ (មនុស្សធ្លាប់តែsingleកំរិតខ្ពស់)

<គ្មានអីទេ គ្រាន់តែរឿងប៉ុន្នឹងសោះ> រាងតូចនៅតែមិនយល់ពីគោលបំណងរបស់នាយ ក៏លើកដៃទៅទះស្មារាងក្រាស់តិចៗធ្វើមិនដឹង ហៅខ្លួនឯងខ្ញុំជុងហ្គុកនាយស្ដាប់ទៅដូចឃ្លាតឆ្ងាយដល់ហើយ!!

<មិនអីទេ បងយល់ហើយ> និយាយហើយក៏បែរខ្នងដើរចេញទៅធ្វើមិនដឹងលែងសួរនាំអ្វីទៀតហើយ គេធ្វើរឹកដូចជាខឹងចឹងបង្ហាញទឹកមុខឡើងមកយ៉ាងស្មើរជាមួយនឹងពាក្យសម្ដីនឹងធឹងដូចគ្នា។

<អៅ!!~..កើតអីនឹង?ខឹងមែនទេ?> ថេយ៉ុង សម្លឹងដំណើរនាយដើរចេញទៅបន្ទប់ទាំងមិនយល់ មិញឃើញល្អផ្អែមល្ហែមសុខៗសោះ ទៅជាសោះកក្រោះមួយរំពេច។ ដោយរាងទើសៗខ្លួនផង រាងតូចក៏ឡើងទៅបន្ទប់ខ្លួនដើម្បីសម្អាតខ្លួនចេញសិនចាំគិតទៀត។

(ចប់)manager កំពូលស្នេហ៍✨🌸Where stories live. Discover now