ភាគទី25: ថោកទាប

1.6K 82 0
                                        

បន្ទាប់ពីបើភ្នែកឡើងឈ្លោះគ្នាមួយប្រាវហើយ ពួកគេទាំងពីរក៏រៀបចំខ្លួនទៅកន្លែងថតដូចសព្វដង ។

+ក្នុងឡានធ្វើដំណើរ...
ថេយ៉ុងគេមកអង្គុយនៅកៅអីខាងក្រោយជាមួយនាយក្រាស់ក៏ព្រោះតែជុងហ្គុកគេប្រច័ណ្ឌពេលឃើញយ៉ុនហ៊ុនស្និតស្នាលជាមួយរាងតូចដែលមិនមែនជាខ្លួន។

<អ្នកប្រុសជុងមានបានបើកមើលទូរស័ព្ទទេ> បើកឡានសុខៗយ៉ុនហ៊ុនក៏សួរឡើងដូចជាមានរឿងអ្វីមួយដែលកើតឡើង បើទាយមិនឲចេះខុសទេនោះច្បាស់ជារឿងច្រំដែលនឹងទៀតហើយ។

<អត់ទេ រវល់គ្មានពេល> ជុងហ្គុក

<មានអីមែនទេបងយ៉ុន> ថេយ៉ុង មើលទឹកមុខរបស់រាងតូចក៏រាងព្រួយបារម្ភខ្លះដែរ ប៉ុន្តែជុងហ្គុកគឺអត់ឡើយមិនខ្ចីខ្វល់។

<មើលខ្លួនឯងទៅ> នាយនិយាយហើយក៏ហុចទូរស័ព្ទទៅឲថេយ៉ុង ចំណែករាងតូចក៏រហ័សយកមកមើលយ៉ាងលឿន។

<Shit*..ទៀតហើយ> បន្ទាប់ពីមើលហើយក៏ជេរបន្តិចទាំងទឹកមុខធុញទ្រាន់ងាកមកមើលមុខជុងហ្គុក។ អ្វីដែលគេផុសក្នុងបណ្ដាញសង្គមនោះគឺជារូបពួកគេទាំងពីរដើរបណ្ដើរគ្នាកាន់ដៃនៅសួនកម្សាន្តកាលពីយប់មិញនឹងឯង ស្ងើចតែម្ដងនេះពួកគេខំមកកន្លែងស្ងាត់ងងឹតមិនសូវមានមនុស្សហើយនៅមានអ្នកថតបានទៀត ប៉ុន្តែវាក៏សំណាងព្រោះថារូបវាងងឹតថតបានពីក្រោយខ្នង ក៏ប៉ុន្តែម្ចាស់ដែលថតនោះអះអាងថាជា ចន ជុងហ្គុក ដោយអ្នកម្ខាងទៀតមិនទាន់ដឹងឡើយព្រោះគេមិនហ៊ានចូលទៅសួរនាំ។

<កុំខ្វល់អី> ជុងហ្គុក សម្លឹងមុខថេយ៍បន្តិចហើយក៏ទាញទូរស័ព្ទយកមកបិទទុកហុចឲទៅយ៉ុនហ៊ុនវិញ។

<Wae!!មិនឲខ្វល់យ៉ាងមិច ពួកគេច្បាស់ជាគិតថាខ្ញុំមិនខានទេ រឿងពេលនោះទើបតែស្ងាត់មិនទាន់បានប៉ុន្មានផង ក៏ចេញថ្មីមកទៀតហើយ> !មុខស្ងុយប៉ែ! អារឿងបីគ្នានៅកន្លែងចំណតឡានពេលនោះកុំតែបានអ្នកស្រីចនបំបិទចោលទេ មិនចឹងច្បាស់ជានៅសុាំដល់អីឡូវ ក៏ប៉ុន្តែគេទាំងពីរមិនដឹងថាអ្នកស្រីចនជាអ្នកបំបិទឡើយដោយគិតថាវាស្ងាត់ខ្លួនឯង។

<ចុះបើជាអូនមែន ទៅខ្វល់ធ្វើអីបន្តិចទៀតក៏បាត់ទៅវិញហើយ> ជុងហ្គុក នាយសុាំនឹងរឿងបែបនេះទៅហើយដូចដែលធ្លាប់ប្រាប់ចឹង។

(ចប់)manager កំពូលស្នេហ៍✨🌸Where stories live. Discover now