<បាទ> ចុចឆ្លើយតបគាត់ហើយនាយក៏ក្រោកឡើង ចំពេលដែលថេយ៍គេកាន់កូនចានដែកដាក់ទឹកយកមកជូតខ្លួនឲនាយល្មម។
<អៅ..លោកចង់ទៅណា៎?> ថេយ៍ ដាក់ចានដែកលើតុ ។
<យើងមិនអីទេ ទៅក្រៅបន្តិចមិនបាច់ចាំផ្លូវក៏បានចូលគេងមុនទៅ> ថាហើយនាយក៏ទាញអាវធំដើរចេញទៅ មិនចាំបាច់រៀបចំខ្លួនអីច្រើនពេកទេស្មានតែការណាត់មួយនេះគេមិនបានពេញចិត្តផង។ ថេយ៍និយាយអីមិនចេញទៀតមានតែសម្លឹងដំណើរនាយចេញទៅទាំងមិនយល់!!
<មិនស្រួលខ្លួនហើយមានអារម្មណ៍ទៅក្រៅទៀត> រាងតូចអេសក្បាលខ្លួនឯងតិចៗ ធម្មតាមនុស្សតែគេមិនស្រួលខ្លួនពួកគេតែងតែចង់ចូលគេងមិនធ្វើអ្វីឡើយ តែនាយពិតជាចម្លែក!
<ទៅងូតទឹកវិញ> គិតចុះគិតឡើងនៅតែមិនចេញ ចឹងខ្ចិលគិតច្រើនទៀតព្រោះនេះមិនមេនម៉ោងគណិតវិទ្យាត្រូវដោះស្រាយលំហាត់ក្នុងបន្ទប់ប្រលងឯណា៎!! ជៀសវាងមិនឲឈឺក្បាលច្រើនទៅងូតទឹកញុាំបាយវិញ។
   #ភោជនីយដ្ឋានលំដាប់ផ្កាយប្រាំនៅបន្ទប់VIP
<ជម្រាបសួរអ៊ុំប្រុសទៅជុងហ្គុក> អ្នកស្រីចន ស្រដីទៅជុងហ្គុកដែលទើបតែមកដល់ឲជម្រាបសួរទៅប៉ារបស់អ៊ុនណា ដែលជាលោកកាងដៃគូជំនួញជាមួយម៉ាក់របស់នាយដូចគ្នា។
<សួស្ដីលោកអ៊ុំកាងនឹងអ្នកនាងអ៊ុនណា> ជុងហ្គុក ទាញកៅអីអង្គុយទល់មុខអ៊ុនណា។
<សួស្ដីបងជុង> អ៊ុនណា ញញឹមទៅនាយមិនដាច់ពេលឃើញមានវត្តមានរបស់នាយនៅកន្លែងនេះ។
<ក្មួយជុងនៅក្រៅសង្ហារឆ្ងាយជាងនៅក្នុងប្រព័ន្ធ internetដែលអ៊ុំធ្លាប់បានឃើញទៅទៀត> លោកកាង 
<បាទអគុណណាស់ តែខ្ញុំធម្មតាដូចគេគ្រប់គ្នានោះទេ> ជុងហ្គុក នាយក៏ចេះតែប្រឹងញញឹមទាំងមិនចង់នឹងទៅ 
<ត្រូវហើយលោកប៉ា បងជុងគាត់សង្ហារហើយក៏ចិត្តល្អដែរ ក្រុមការងារនៅកន្លែងថតចូលចិត្តគាត់ណាស់..> អ៊ុនណា នាងបន្ថែមទៀត។
<រួមទាំងកូនអ៊ុនណាដែរមេនទេ> អ្នកស្រីចន ដូចប្រាប់ចឹងគាត់ចូលចិត្តនឹងស្រឡាញ់អ៊ុនណាហើយក៏កំពុងតែចង់ផ្សំគុំគេទាំងពីរឲស្រឡាញ់គ្នាដែរ ចឹងហើយវាគ្មានស្អីចម្លែកនឹងភាសាកូននោះទេ។ អ៊ុនណានាងលឺចឹងហើយអៀនណាស់ឡើងអោនមុខចុះញញឹមខ្ជឹបដោយការពេញចិត្ត។
                                      
                                   
                                              YOU ARE READING
(ចប់)manager កំពូលស្នេហ៍✨🌸
ActionJK Top × Tae Btt ស្នេហាមួយដែលកើតឡើងដោយមិនបានព្រៀងទុកជាមុន រវាងតារាsuperstar ដែលមានប្រជាប្រិយភាពល្បីល្បាញយ៉ាងខ្លាំង ជាមួយនឹងក្មេងប្រុងម្នាក់ដែលត្រូវជាmanager ផ្ទាល់ខ្លួនរបស់គេ។ តើស្នេហារវាងតារាដែលល្បីម្នាក់នេះជាមួយនឹងmanagerរបស់គេតើអាចទៅមុខបានរឺយ៉ាង...
 
                                           
                                               
                                                  