<អាយ៎!!..ព្រូង~> ភ្លាមៗថេយ៍គេស្រាប់តែត្រូវធ្លាក់ចូលក្នុងអាងទឹកដោយមិនបានត្រៀមខ្លួនទុកមុន។
<ខិះៗ~..ជួយ> ថេយ៍គេត្រូវឈ្លួកទឹកប្រឹងលើកដៃស្រវេស្រវ៉ាយកអ្វីមកតោងព្រោះគេអត់ចេះហែលទឹកឡើយ អាងនេះរៀងជ្រៅដែរលិចក្បាល ពេលនោះស្រាប់តែរឿងអតីតកាលបានហោះចូលមកក្នុងខួរក្បាលរបស់នាយតូច ហើយវាក៏ជារឿងដែលធ្វើឲគេខ្លាចទឹកដល់សព្វថ្ងៃ..
"ជួយ..ជួយផង..ខិះៗ" សម្លេងក្មេងប្រុសអាយុ7ឆ្នាំប្រឹងស្រែកហៅជំនួយដោយម្នាក់នោះគឺជាគីម ថេយ៉ុងពេលនៅក្មេង គេវិសនឹងស្លាប់ដោយការលង់ទឹកក្រោយផ្ទះ។
+បច្ចុប្បន្ន
<ហ្ហឹកៗ..ជួយ..ខ្ញុំអត់ចេះហែលទឹកទេ> ថេយ៍អោបខ្លួនបុរសម្នាក់ដែលទាញគេទម្លាក់ទឹកមុននេះ យ៉ាងស្អិតដូចខ្លាចរបូតចេញពីដៃ ប្រឹងនិយាយទាំងពិបាកព្រោះគេពិតជាមានអារម្មណ៍ខ្លាច ចង់ប្រាប់ថាតាំងពីថ្ងៃនោះមកថេយ៍គេមិនដែលលេងទឹកអាងរឺសមុទ្រឡើយ វាដូចជាបាក់ស្បាត!
<ហុឹសៗ..ធំប៉ុណ្ណាប៉ុនណីហើយអត់ចេះហែលទឹក?> បុរសម្នាក់នោះក៏ព្រមស្រដីឡើងដោយសើចក្នុងបំពង.កទៅកាន់ថេយ៍ គេពិតជាអស់សំណើចដែលថេយ៍គេធំហើយធ្វើរឹកខ្លាចទឹកដូចកូនក្មេង ។ ប្រុសម្នាក់នោះគឺជាជុងហ្គុកនឹងឯង នាយដឹងថាថេយ៍មកគឺចង់ធ្វើបាបចឹង ដៃរបស់នាយក៏អោបចង្កេះថេយ៍ជាប់ដែរ ដោយហេតុថាជើងរបស់ថេយ៍ទាំងពីរគងលើចង្កេះនាយស្អិតតែម្ដង ដៃវិញអោប.កនាយដូចកូនស្វាលង់ទឹក។
<ហ្ហឹកៗ..សូមអង្វរ~យកខ្ញុំឡើងវិញទៅ..ខ្ញុំខ្លាច~> ថេយ៍ គេមិនខ្វល់ថានាយសើចគេរឺនិយាយអ្វីឡើយ អ្វីដែលគេដឹងក្នុងពេលនេះគឺចង់ឡើងទៅលើវិញ ។ រាងតូចចាប់ផ្ដើមយំផ្អឹបក្បាលនឹងស្មានាយមិនបើកភ្នែកមើលអ្វីឡើយ ក្រៅពីអោបគេញ័រខ្លួនទទ្រើតនឹង។ ជុងហ្គុកគេចាប់មានអារម្មណ៍ប្លែកក៏ស្រដី÷
<ឯងខ្លាចទឹក?> នាយពោលជិតត្រចៀកថេយ៍ទាំងលើកចិញ្ចើមឆ្ងល់ ហើយក៏ព្រមហែលទៅលើវិញ នាយអត់បានដឹងទេថាថេយ៍គេមានរោគខ្លាចទឹកព្រោះអត់ដែលស្គាល់គ្នាផង បើកដឹងក៏អត់ធ្វើចឹងដែរ។
_________
<ឯងយ៉ាងមិចហើ*..> ផាច់~ ជុងហ្គុកកាន់ដើមដៃរបស់ថេយ៍លុតជង្គង់ឲស្មើរនាយតូចដែលមុខស្លេកប៉ឹម និយាយមិនទាន់អស់ប្រយោគផងថ្ពាល់.សរស្អាតរបស់ជុងហ្គុកត្រូវរ៉េទៅម្ខាងដោយស្នាដៃរាងតូច ទះនាយទាំងសម្លក់តាមចិត្តខឹងឡើងក្រហមភ្នែកដក់ទឹកថ្លាៗពេញរវង់ភ្នែក។
ВЫ ЧИТАЕТЕ
(ចប់)manager កំពូលស្នេហ៍✨🌸
БоевикJK Top × Tae Btt ស្នេហាមួយដែលកើតឡើងដោយមិនបានព្រៀងទុកជាមុន រវាងតារាsuperstar ដែលមានប្រជាប្រិយភាពល្បីល្បាញយ៉ាងខ្លាំង ជាមួយនឹងក្មេងប្រុងម្នាក់ដែលត្រូវជាmanager ផ្ទាល់ខ្លួនរបស់គេ។ តើស្នេហារវាងតារាដែលល្បីម្នាក់នេះជាមួយនឹងmanagerរបស់គេតើអាចទៅមុខបានរឺយ៉ាង...
